Main Menu
loading...

ប្រព័ន្ធធារាសាស្ត្រ២បានក្លាយជាកន្លែងភ្ញៀវទេសចរ និងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាកសិករ

ខេត្តរតនគិរី៖ ប្រជាកសិករចំនួន២ស្រុកក្នុងខេត្តរតនគិរី អាចយកផលប្រយោជន៍ពីប្រព័ន្ធទំនប់ធារាសាស្ដ្រ ក្នុងការទាញយកទឹកមកបង្កបង្កើនផល ទាំងរដូវប្រាំងនិងរដូវវស្សា។ 


 ទំនប់ធារាសាស្ត្រសំខាន់ៗចំនួន២ ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ទីមួយគឺប្រព័ន្ធធារាសស្ត្រត្រពាំងច្រេស ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ដែលជាប្រព័ន្ធធារាសាស្ត្រ អាចស្រោចស្រពលើផ្ទៃដីចំនួន៣០០ហិតា ក្នុងរដូវវស្សា និង១០០ហិតា ក្នុងរដូវប្រាំង។  

និងប្រព័ន្ធធារាសាស្ដ្រអូរត្រក ដែលជាប្រព័ន្ធធារាសាស្រ្តទីពីរ ស្ថិតក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន២០០ហិតា និងស្រូវប្រាំងចំនួន៨០ហិតា។

 លោក ចាន់ ប៊ុនធៀន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ ត្រពាំងច្រេស និងប្រព័ន្ធធារាសាស្ត្រអូរត្រក ត្រូវបានចាប់ផ្ដើមជួសជុលទំនប់ ស្ដារឡើងវិញជំហានដំបូង សម្រាប់បម្រើឲ្យការងារបង្កើនផលរបស់ប្រជាកសិករ ក្នុងឆ្នាំ២០១៨នេះ ដែលប្រព័ន្ធធារាសាស្ត្រទាំងនេះ បានបម្រើការងារបង្កបង្កើនផលដល់ប្រជាកសិករក្នុងតំបន់នេះរយៈពេលជាង១០ឆ្នាំមកហើយ។

 លោកបានបន្តថា នៅមានប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងទៀត ត្រូវមន្ទីរធនធានទឹក និងឧតុនិយម ត្រូវធ្វើការជួសជុល និងស្ដារឡើងវិញជាបន្តបន្ទាប់ទៀត ដើម្បីបម្រើការ ក្នុងការបង្កើនរបស់ប្រជាកសិករ ព្រមទាំងខ្នងទំនប់សម្រាប់ផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ ដល់ប្រជាពលរដ្ឋនៅតំបន់នោះ ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗផងដែរ។

 លោកប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កាលពីសម័យមុន ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តរតនគិរី មានចំនួន៦៣កន្លែង ក៏ប៉ុន្តែត្រូវរងការខូចខាតស្ទើរទាំងស្រុងនាសម័យសង្គ្រាម។

 ដោយឡែកក្រោយសម័យសង្គ្រាមក្នុងរបបដឹកនាំរបស់សម្ដេចតេជោ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី បានស្ដារជួសជុលឡើងវិញ គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន បានចំនួន១៧កន្លែងហើយ សរុបក្នុងនោះលើកជាខ្នងទំនប់បានប្រវែងប្រមាណជាង២០គីឡូម៉ែត្រ អាចស្រោចស្រពដីស្រែ បូករួមដីចំការដំណាំផ្សេងៗ សរុប២៧០០ហិតាក្នុងខេត្ត។ 

 តាមឲ្យដឹងពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡុង សុចិត្រ រស់នៅក្បែរទំនប់ប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេសថា សព្វថ្ងៃប្រព័ន្ធធារាសាស្ត្រត្រពាំងច្រេស មិនត្រឹមតែផ្ដល់ទឹកសម្រាប់ស្រោចស្រពស្រែចំការ និងជាផ្លូវមធ្យោបាយដឹកជញ្ជូនកសិផលប៉ុណ្ណោះទេ តែក៏ជាទំនប់ប្រព័ន្ធធារាសាស្ត្រមួយកំពុងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកមុជទឹកលេងកម្សាន្ត ជារៀងរាល់ចុងសប្ដាហ៍ និងរាល់ពិធីបុណ្យផ្សេងៗផងដែរ ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu