Main Menu
loading...

ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ

ខេត្តរតនគិរី៖ប្រជាពលរដ្ឋមកពីតាមបណ្ដាភូមិ ក្នុងឃុំកោះពាក្យ យ៉ាងច្រើនកុះករ ទទួលការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ គ្រាដែលឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ចុះព្យាបាលជំងឺជូនពួកគាត់ដល់មូលដ្ឋាន នៅសាលាបឋមសិក្សា ផាក់ណាម ស្ថិតក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើន ខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ ។



 លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងក្នុងឳកាសនោះផងដែរថា លោកតែងតែចាត់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅតំបន់នេះស្ទើរតែរៀងរាល់ខែ មិនថារដូវប្រាំង រដូវវស្សានោះទេ ដោយសារតំបន់នេះ នៅឆ្ងាយពីមណ្ឌលសុខភាពស្រុកវើនសៃ។ 

 លោកបានបន្ថែមទៀតថា មិនត្រឹមតែពេលនេះទេ ប៉ុន្មានឆ្នាំកន្លងមកនេះគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្ត តែងតែចុះមកព្យាបាលជំងឺជូនពួកគាត់ជារៀងរាល់ខែ ហើយសកម្មភាពនេះ ក្រុមគ្រូពេទ្យយើងនៅតែបន្តការចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំនេះបន្តទៀត គ្រាន់តែប្ដូរទីតាំងភូមិតែប៉ុណ្ណោះ លុះត្រាតែគម្រោងសាងសង់មណ្ឌលសុខភាពនៅក្នុងឃុំនេះ បានសាងសង់រួចរាល់ ទើបក្រុមគ្រូពេទ្យស្ម័គ្រចិត្តបញ្ឈប់ការចុះមកព្យាបាល។


 ចំណែកលោកវិជ្ជបណ្ឌិត ម៉ាន់ រ័ត្ន មកពីមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា ការពិនិត្យព្យាបាលជំងឺទូទៅនេះ សង្កេតឃើញថា ជំងឺសន្លាក់ដៃជើងច្រើនកើតមានឡើងចំពោះមនុស្សចាស់ រីឯក្មេងៗ ភាគច្រើនជំងឺផ្ដាសាយធម្មតាទេ ។

 រីឯលោក ងេន ពេក ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំកោះពាក្យ ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់ទៀត នៅក្នុងឃុំជាមួយគ្នា បានឲ្យដឹងស្រដៀងគ្នាថា ពួកគាត់មានទឹកចិត្តសប្បាយរីករាយខ្លាំងណាស់ នៅពេលមានថ្នាក់ដឹកនាំយកចិត្តទុកដាក់ដល់ពួកគាត់ដែលជាប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ ពួកគាត់បានបន្តទៀតថា កាលពីសម័យមុនមិនដែលមានថ្នាក់នាំណាយកចិត្តទុកដាក់ដល់ពួកគាត់ដូចសម័យនេះ។


 គួរបញ្ជាក់ថា ក្នុងឳកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនោះ ឯកត្ដមអភិបាលខេត្ត បានឈ្លៀតពេលសំណេះសំណាល សួរសុខទុកដល់ប្រជាពលរដ្ឋ ដែលបានមកពិនិត្យព្យាបាលជំងឺ ដើម្បីបង្កើនភាពស្និទ្ធ និង លើកទឹកចិត្តដល់ពួកគាត់ផងដែរ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu