Main Menu
loading...

ម្ចាស់ទីតាំងភ្នាល់ជល់មាន់តាមទូរទស្សន៍ខ្សែកាប នឹងត្រូវបញ្ជូនខ្លួនទៅតុលាការ

ខែត្រកំពង់ស្ពឺ៖កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមទូរទស្សន៍ខ្សែកាបនៅទល់មុខវិទ្យាស្ថានបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចម្ងាយ៥០ម៉ែត្រ ត្រង់ចំណុច ភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗកន្លងទៅនេះ ។


 

លោក ខឹម សាម៉ុន អធិការស្រុកឧដុង្គ ដែលដឹកនាំកម្លាំងចុះបង្រ្កាប បានឲ្យដឹងថា មុនឈានដល់ការបង្ក្រាបទីតាំងខាងលើកម្លាំងនគរបាលបានដាក់បណ្ដាញតាមដានយូរថ្ងៃខែណាស់មកហើយ។ បណ្ដាញរបស់លោកបានរាយការណ៍មកថាទីតាំងខាងលើនេះបាននឹងកំពុងលេងល្បែងស៊ីសងខុសច្បាប់ភ្នាល់ជល់មាន់តាមទូរទស្សន៍ខ្សែកាប ។ 

 

ប្រភពដដែលបន្តទៀតថា កម្លាំងនគរបាលក៍ចុះទៅបង្ក្រាប និង ឃាត់ខ្លួនម្ចាស់ផ្ទះឈ្មោះ ឌឿន សោភា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និង ដកហូតទូរទស្សន៍ LG៤៩អ៊ីញ ពណ៌ខ្មៅមួយគ្រឿង ម៉ូតូចំនួន២៩គ្រឿង និងទូរស័ព្ទដៃអាយហ្វូនចំនួនពីរគ្រឿង។ ចំណែកអ្នកមកលេងល្បែងបាននាំគ្នារត់គេចខ្លួនបាត់អស់ ។ ជនសង្ស័យខាងលើ និង វត្ថុតាងត្រូវនគរបាលនាំមកសាកសួរហើយកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

 

លោក សោម បូរ៉ា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ផ្នែកព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែមិថុនាថា ការឃាត់ខ្លួនស្ត្រីឈ្មោះ ឌឿន សោភា នេះដោយសារគាត់ជាម្ចាស់ទីតាំងកន្លែងល្បែងស៊ីសងយ៉ាងពេញបន្ទុក ។ ស្ត្រីដែលឃាត់ខ្លួនត្រូវនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តទៀត ។

 

ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងភ្នាល់ជល់មាន់តាមទូរទស្សន៍ខាងលើ បានសម្តែងការត្រេកអរ ដែលនគរបាលបង្ក្រាបបាន ដោយជោគជ័យ ពីព្រោះសព្វថ្ងៃពួកគាត់មិនដែលបានសម្រាកស្រួលនោះទេ គឺថ្លង់រកដេកពួនពុំបានឡើយ ជាពិសេសវាជាកន្លែងកើតចោរលួចឆក់ប្លន់និងមានអំពើហិង្សាក្នុងគ្រួសារជាដើម ។ ពួកគាត់បន្តទៀតថាច្បាប់គួរតែរឹតបន្តឹងដើម្បីកុំឱ្យកើតមានល្បែងស៊ីសងខុសច្បាប់នេះតទៅទៀត ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu