Main Menu
loading...

ការផ្ទេរភារកិច្ចមន្ដ្រីប៉ូលិសខេត្តរតនគិរីមានភាពមិនប្រក្រតី

រតនគិរី៖មានភាពមិនប្រក្រតីមួយក្នុងករណីផ្ទេរភារកិច្ចមន្ដ្រីប៉ូលិសនៅក្នុងខេត្ដរតនគិរីថ្នាក់អធិការស្រុកអូរយ៉ាដាវនិងនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដនេះ។


 លោក ម៉ៅ សាន់ អត្តលេខ០២៨៦៩ អធិការស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទៅស្នងការរង ខេត្ដរតនគិរី។ លោក សូយ សំណាង អត្ដលេខ៥៥៣៥២ នាយការិយាល័យសន្ដិសុខផ្ទៃក្នុង នៃស្នងការដ្ឋានប៉ូលិស ខេត្ដបន្ទាយមានជ័យ ទៅកាន់អធិការ ស្រុកអូរយ៉ាដាវ។ 

 កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ឧបនាយក និង ជានាយករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានប្រកាស ស្ដីពីការផ្ទេរភារកិច្ចនិង តែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ ដែលមានឈ្នោះដូចខាងលើ ដោយឲ្យថ្នាក់មូលដ្ឋានអនុវត្តតាមការប្រកាស នោះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

 មកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរវប្បធម៌ ខេត្ដរតនគិរី មានធ្វើពិធីប្រកាសប្ដូរផ្លាស់មុខតំណែងមន្រ្ដីប៉ូលិសមែន។ប៉ុន្ដែពេលប្រកាសនោះពុំមានវត្ដមានលោក ម៉ៅ សាន់ ចូលទេ គឺមានតែពីររូបប៉ុណ្ណោះគឺលោក នូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ដរតនគិរី និងលោក ជា តារា នាយរងការិយាល័យនឹងត្រូវចូលកាន់មុខតំណែងជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដនេះ។

 ការប្រកាសតំណែងនោះត្រូវបានមន្រ្ដីរាជការនិងមន្រ្ដីប៉ូលិសខេត្ដរតនគិរីរិះគន់ដោយឥតសំចៃមាត់ថាធ្វើឡើងដោយតក់ក្រហល់ហើយអ្នកខ្លះពុំបានដឹងរឿងអ្វីដើម្បីចូលរួមឡើយ។

 ប្រភពដោយឡែកបានឲ្យដឹងដែរថា ជុំវិញរឿងនេះគេសង្ស័យមានភាពពុករលួយជាប្រព័ន្ធគឺថ្នាក់អធិការចាយលុយប្រមាណប្រាំម៉ឺនដុល្លារហើយថ្នាក់ប្រធានការិយាល័យសេដ្ឋកិច្ចជាង១០ម៉ឺនដុល្លារឯណោះ៕


សូមជួយចែករំលែក


loading...
Footer Menu