Main Menu
loading...

ទឹកទន្លេនៅរតនគិរីពេញព្រៀបបន្ទាប់ពីមានភ្លៀងធា្លក់បីថ្ងៃជាប់ៗគ្នា

រតនគិរី៖មន្ទីរធនធានទឹក ខេត្តរតនគិរី បានធ្វើការអំពាវនាវមួយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេសាន និង ទន្លេស្រែពក ខេត្តរតនគិរី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ គឺត្រូវត្រៀមលក្ខណៈរកទីទួលសុវត្ថិភាព។ 



 ការអំពាវនាវនេះធ្វើឡើងដោយលោក ចាន់ ប៊ុនធៀន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពី ខេត្តរតនគិរី មានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលបីថ្ងៃហើយទឹកទន្លេបានឡើងយ៉ាងគំហុកពេញព្រៀបតែម្តង។

 បើតាមលោកប្រធានមន្ទីរធនធានទឹកខេត្ត បានឲ្យដឹងថា បើទោះជាទឹកទន្លេសេសាននិងទឹកទន្លេស្រែពកក្នុង ខេត្តរតនគិរីមានកម្រិតកម្ពស់ទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្នយ៉ាងណា ក៍ដោយក៍សុំធ្វើការអំពាវនាវនេះគ្រាន់ជាការដាសតឿនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ 

 លោកបានបញ្ជាក់ទៀតថា ខេត្តរតនគិរី តំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់មានចំនួនបួនស្រុកគឺ ស្រុកតាវែង ស្រុកអណ្ដូងមាស ស្រុកវើនសៃ និង ស្រុកលំផាត់។ ស្រុកទាំងបួននេះប្រជាពលរដ្ឋសុទ្ធសឹងរស់នៅតាមដងទន្លេសេសាននិងទន្លេស្រែពកភាគច្រើន។

 ប្រជាពលរដ្ឋទាំងបួនស្រុកនេះពួកគាត់សុទ្ធតែធ្លាប់រងគ្រោះខូចខាត ទ្រព្យសម្បត្តិដោយសារជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំពិសេសជាងគេនោះគឺ ស្រុកលំផាត់ ដែលមាន ភូមិប្រជាពលរដ្ឋរស់នៅប្របតាមដងទន្លេស្រែពក តែម្ដង។ 


 គួរបញ្ជាក់ថា ទឹកទន្លេស្រែពកស្ថិតក្នុង ស្រុកលំផាត់ ភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ធ្វើឲ្យទឹកកើនឡើងមានកម្ពស់គឺ ៤.២៦ម៉ែត្រ ក្នុងកម្រិតប្រកាសអាសន្ន១២.៥០ម៉ែត្រ។ ទឹកទន្លេសេសាន ស្ថិតក្នុងស្រុកអណ្ដូងមាស ស្រុកតាវែង និងស្រុកវើនសៃកម្ពស់ទឹកបានកើនកើនឡើង៣.០៥ម៉ែត្រដែលក្នុងកម្រិតប្រកាសអាសន្ន៨.៥០ម៉ែត្រ។ បើទោះជាកម្រិតទឹកនៅទាបយ៉ាងណាក៍ដោយ។ ប៉ុន្តែនៅ ខេត្តរតនគិរី ទឹកជំនន់ភ្លៀងអាចបង្កជាគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋតែរយៈពេលពីពីរទៅបីម៉ោងបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃមក៕


សូមជួយចែករំលែក


loading...
Footer Menu