Main Menu
loading...

លោក ជា សុផារ៉ា ទិញវីឡាជាប់សមុទ្រតម្លៃជាង១០លានដុល្លារនៅប្រទេសអូស្រ្តាលីឱ្យកូន

ភ្នំពេញបើទោះបីជារឿងរ៉ាវដែលកូនអ្នកធំម្នាក់ពីស្រុកខ្មែរទៅទិញវីឡាជាប់មាត់សមុទ្រក្នុងប្រទេសអូស្ត្រាលីមានតម្លៃជាង១០លានដុល្លារ ត្រូវបានចុះផ្សាយដោយសារព័ត៌មានមួយ របស់ប្រទេសអូស្ត្រាលីតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ទៅហើយក្តី។ក៍ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកសារព័ត៌មានអូស្ត្រាលីអ្នកនយោបាយអូស្ត្រាលីអាជ្ញាធរនិងសហគមន៍ខ្មែរនៅទីនោះនូវតែចាប់អារម្មណ៍រឿងមួយនេះ។

           

តាមសារព័ត៌មាននេះបានបង្ហាញថា អ្នកស្រី តាវ ម៉ាឌីណា ដែលជាកូនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម តាវ សេងហួរ ហើយដែលជាភរិយារបស់លោក ជា សុផា ភាសា (Chea Sopha Pheaksa) ហៅថា មង្គល ផារ៉ា (Mongkol Phara) ជាកូនលោករដ្ឋទេសមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ជា សុផារ៉ា ក្នុងរាជការបច្ចុប្បន្នបានទិញវីឡាជាប់សមុទ្រនៅប្រទេសអូស្ត្រាលី ក្នុងតម្លៃជាង១០លានដុល្លារកាលពី ឆ្នាំ២០១៦។ ចំណែករាស្ត្រស្រុកខ្មែរពួកគាត់ឆ្ងល់ថា ចុះលោករដ្ឋមន្ត្រី ជា សុផារ៉ា មានបងប្អូនសាច់ញាតិប៉ុន្មាននាក់បានគាត់សង់វីឡាច្រើនម្លេះក្នុងភូមិគ្រឹះដីធំជាងរាជវាំង នៃរាជធានីភ្នំពេញនោះ?

 

អាជ្ញាធរអូស្ត្រាលីឆ្ងល់ថា តើមន្ត្រីនៅនគរខ្មែរប្រាក់ខែប៉ុន្មានលានរៀល ឬដុល្លារ ហើយកូនចៅមន្ត្រីទាំងនោះពួកគេ ធ្វើអ្វីនៅកម្ពុជា បានជាមានលុយរាប់លានដុល្លារ ចាយវាយទិញផ្ទះសម្បែង ឬបើកមុខជំនួញនៅស្រុកក្រៅ ? ពីព្រោះឮគេល្បីថា កម្ពុជាជាប្រទេសក្រីក្រ ហេតុអ្វីមន្ត្រីធំៗ បែរជាមានកប់ពពក ? 

 

អ្នកខ្លះបានលើកឡើងថា នៅកម្ពុជាមន្ត្រីណាក៍ពុករលួយដែរគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ដូចទន្សោងគោព្រៃ «តូចស៊ីតាមតូច ធំស៊ីតាមធំ» ហើយមិនផឹកទឹកដងអូរដូចរាស្ត្រកំសត់នៅត្បូងឃ្មុំនោះទេ ។

 

ចំណែកមន្ត្រីស្អាតស្អំនៅកម្ពុជាងាយសង្កេតណាស់គឺបើទោះបីជាពួកគេធ្វើការងាររាជការរាប់ឆ្នាំរាប់ជំនាន់ក្តីពួកគេនៅផ្ទះជាន់ទីបីឬទីបួនបើកម៉ូតូកញ្ចាស់ទៅធ្វើការ ហូបបាយស្រូបតាមផ្លូវ មិនឡើងឋានៈ ហើយចាយវាយប្រាក់ជំពាក់ចិនជាញឹកញយទៀតផង ។

 

នៅកម្ពុជាជាទម្លាប់ទៅហើយក្លាយជាប្រពៃណី គឺអ្នកមានលុយរត់រកអំណាច ចំណែកអ្នកមានអំណាចរត់រកលុយ ។ បើនិយាយឱ្យអស់កូនអ្នកមានទ្រព្យការជាមួយកូនអ្នកមានអំណាច ។ ចំណែកកូនអ្នកមានអំណាចភ្ជាប់សាច់ឈាមជាមួយអ្នកមានទ្រព្យ ។ រឿងនេះធ្វើឱ្យគេនឹកឃើញដល់អត្ថបទមួយរបស់ The Cambodia Daily ចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៤ ដាក់ចំណជើងថា កូនឥស្សរជនរកបានសេចក្តីស្នេហា ក្នុងធាតុអាកាសនយោបាយដ៏ក្តៅ "Elite's Children Find Love in a Hot Political Climate"

 

នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាយ៉ង់ថែមស៍ មិនអាចធ្វើការសុំទំនាក់ទំនងបានទេ ដើម្បីបំភ្លឺជុំវិញការទិញវីឡាឱ្យកូនប្រុសឈ្មោះ ជា សុផា ភាសា (Chea Sopha Pheaksa) ហៅថា មង្គល ផារ៉ា (Mongkol Phara) មានតម្លៃជាង១០លានដុល្លារនៅជាប់មាត់សមុទ្រនៃប្រទេសអូស្ត្រាលី ។ បាយ៉ង់ថែមស៍នឹងរង់ចាំការបកស្រាយជានិច្ចក្នុងការឆ្លើយតបករណីនេះ ៕ 





សូមជួយចែករំលែក


loading...
Footer Menu