Main Menu
loading...

ជនសង្ស័យ០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបន្តបន្ទាប់

ខេត្តប៉ៃលិន៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារជាតិញៀនខុសច្បាប់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ នៅកន្លែងផ្សេងគ្នា កាលពីថ្ងៃទី០១ និង ទី០២ ខែមិថុនា ២០១៨ ។ 



 ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្ដិ៍ស្ទឹងត្រង់ ធ្វើការចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារជាតិញៀនខុសច្បាប់០១ករណី នៅមុខសាលារៀនភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ 

ទី១ឈ្មោះ នី សារ៉េន ហៅ រ៉ង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្រាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង អ្នកជួញដូរ ។ និងទី២ឈ្មោះ ឌី គា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជាអ្នកប្រើប្រាស់។ រួមជាមួយវត្ថុតាងម្សៅក្រាមពណ៌សរថ្លា(ICE) ០១កញ្ចប់តូច ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១គ្រាប់កន្លះ ដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូម៉ាក Honda Dream 125 ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1T-4486 ។ 


 នៅថ្ងៃសៅរ៍ទី០២ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យ០២រូបទៀត ត្រូវកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងពីស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួននៅក្នុងភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ទី១ឈ្មោះ ចេវ ពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ និង ទី២ឈ្មោះ ចេវ ជីម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ វត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កញ្ចប់តូច ០១កញ្ចប់ធំ ថ្នាំគ្រាប់ចំនួន០៩គ្រាប់ កាំភ្លើងកែឆ្នៃ០១ដើម ដុំត្រាល AK-47 មួយ និងគ្រាប់កាំភ្លើងកែឆ្នៃចំនួន០២ប្រអប់ ព្រមទាំងពូថៅដៃចំនួន០២ ដាវសាម៉ូរ៉ៃចំនួន០៣ដើម និងស្លាកលេខម៉ូតូចំនួន ០៣សន្លឹក ។


 គួរបញ្ជាក់ថា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកំពុងកសាងសំណុំរឿង នៃជនសង្ស័យទាំង០៤ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu