Main Menu
loading...

ស្ត្រីជនជាតិចិនប្រើអំពើហិង្សាលើកូនឈ្នួលបម្រើនៅផ្ទះ ត្រូវបានបញ្ជូនខ្លួនទៅតុលាការភ្នំពេញ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនស្ត្រីជនជាតិចិន ដែលប្រើអំពើហិង្សាលើកូនឈ្នួលបម្រើតាមផ្ទះ ស្ថិតនៅបុរីសន្តិភាពពីរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។

 

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ត្រីម្នាក់រស់នៅក្បែរខាងបានរាយការណ៍ប្រាប់វិទ្យុ អេប៊ីស៊ី ហើយក៍មានវត្តមានអន្តរាគមន៍ពីនគរបាលបានជួយសង្គ្រោះក្មេងស្រីរងគ្រោះពីសំណាក់ស្ត្រីម្ចាស់ផ្ទះវាយធ្វើបាបតាំងពីអាយុ១២ឆ្នាំ រហូតដល់អាយុ១៤ឆ្នាំទើបបែកការណ៍។

ស្ត្រីម្ចាស់ផ្ទះឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា ជាអ្នកលក់សម្លៀកបំពាក់នៅផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ មានស្រុកកំណើតនៅ ភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ ត្រូវបានគេប្រើអំពើហិង្សាវាយធ្វើបាបបង្អត់អាហារជាដើមមកលើរូបនាងអស់រយៈពេលបួនឆ្នាំមកហើយ។

 

នៅពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឱ្យម្ចាស់ផ្ទះដែលមានលទ្ធភាពជួលអ្នកបម្រើជួយមើលថែរក្សាផ្ទះត្រូវយកចិត្តទុកដាក់លើបញ្ហាលំបាករបស់ពួកគេ គឺចៀសវាងគិតតែពីអារម្មណ៍ខ្លួនឯងដែលជាម្ចាស់ផ្ទះ។ សម្ដេចតេជោចាត់ទុកការងារបម្រើតាមផ្ទះនេះ គឺជាការងារលំបាក ដែលតម្រូវឱ្យម្ចាស់ផ្ទះផ្ដល់ការគោរពឱ្យតម្លៃ និង មានចិត្តធម៌មេត្តាករុណាចំពោះពួកគេផង៕




សូមជួយចែករំលែក


loading...
Footer Menu