Main Menu
loading...

អភិបាលខេត្តរតនគិរីសំដែងកង្វល់ ខណៈមានការពុលចំណីអាហារស្លាប់ច្រើននាក់នៅខែត្រក្រចេះ និង មណ្ឌលគិរី

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី ឯកឧត្ដម ថង សាវុន អំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពចំណីអាហារ បន្ទាប់ពីខេត្តមួយចំនួនក្នុងភូមិភាគឦ¬សាន មានការស្លាប់ដោយការប្រើប្រាស់ទឹកមិនស្អាត ពុលស្រា ព្រមទាំងពុលចំណីអាហារ នាពេលថ្មីៗកន្លងទៅ ។


 កន្លងទៅថ្មីៗនេះ ខេត្តក្រចេះ និង ខេត្តមណ្ឌលគិរី មានជនរង្គ្រោះជាច្រើននាក់ ធ្លាក់ខ្លួនមានជំងឺ បានបាត់បង់ជីវិត និង ជាច្រើននាក់ទៀតកំពុងត្រូវបានសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីប្រើប្រាស់ទឹកមិនស្អាត ពុលស្រា និងពុំមានសុវត្ថិភាពផ្នែកចំណីអាហារជាដើម ។

 ឯកឧត្ដមអភិបាលខេត្តមានកង្វល់ និង ព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារចំពោះប្រជាពលរដ្ឋក្នុងខែត្រលោក ក៏បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង៩ស្រុក ក្រុង ក្នុងខេត្ត ឲ្យពង្រឹងការពិនិត្យតាមដាន ព្រមទាំងបង្កើនការផ្សព្វផ្សាយ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋ អំពីសុវត្ថិភាពចំណីអាហារតាមមូលដ្ឋាន ដូចជាការប្រជុំផ្សព្វផ្សាយ និងផ្សាយតាមមេក្រូ តាមដងផ្លូវសាធារណៈ ។

 ដូចគ្នានេះដែរ រដ្ឋបាលសាលាខេត្ត បានប្រកាសឲ្យដឹងថា ដើម្បីធានាបាននូវសុវត្ថិភាព សុខភាព អាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋអនុវត្តប្រការមួយចំនួនឲ្យបានខ្ជាប់ខ្ជួន ដូចជាអនាម័យល្អ រស់នៅស្អាត បរិភោគទឹកឆ្អិន ត្រូវប្រុងប្រយ័ត្ន កុំប្រើប្រាស់ទឹកមិនស្អាតសម្រាប់ចម្អិនអាហារ ដូចជាទឹកអូរ ព្រែក បឹង ទន្លេជាដើម ដែលអាចហូរសារធាតុពុល កើតចេញពីការប្រើប្រាស់ថ្នាំសម្លាប់សត្វ ថ្នាំបាញ់សម្លាប់ស្មៅ ដែលហូរចូលពីតំបន់នានា ជុំវិញតំបន់ដែលមានប្រភពទឹក ។

 ក្នុងសេចក្ដីប្រកាសនោះ បានបញ្ជាក់ទៀតថា សូមកុំពិសាស្រា ដែលមានប្រភពមិនច្បាស់លាស់ ឬផលិតមិនត្រូវតាមលក្ខណៈបច្ចេកទេស នាំឲ្យមានបញ្ហាដល់សុខភាព ។ ហើយបើសិនជា ប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ឬ មានហេតុការណ៍អ្វីមួយលើសុខភាព សូមមេត្តាប្រញាប់ស្វែងរកការពិនិត្យសុខភាព នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត ។ 

 ទន្ទឹមនឹងសេចក្ដីអំពាវនាវនេះ សាលាខេត្តរតនគិរី ក៏បានហាមឃាត់ដល់ម្ចាស់រោងចក្រ សហគ្រាសនានា ព្រមទាំងសាធារណជន មិនត្រូវបង្ហូរ ឬ ចាក់ចោលកាកសំណល់ ដែលមានសារធាតុគីមី ចូលនៅក្នុងប្រភពទឹកប្រើប្រាស់ឡើយ ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu