Main Menu
loading...

ឪពុកចុងចិត្តតិរច្ឆាន រំលោភកូនស្រីរបស់ប្រពន្ធ

ខេត្តរតនគិរី៖ ជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីមិនទាន់គ្រប់អាយុ ដែលជាកូនចុង ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកលំផាត់ ឃាត់ខ្លួននៅនឹងផ្ទះ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីវេលាម៉ោង១១ និង ០០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីអ៊ុំក្មេងស្រីរងគ្រោះបានដាក់ពាក្យប្ដឹង ពាក់ព័ន្ធករណីរំលោភ ។


 តាមពាក្យបណ្ដឹងរបស់ឈ្មោះ ជាំ ភេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន ដែលត្រូវជាអ៊ុំបង្កើតរបស់កុម៉ារីរងគ្រោះ រស់នៅភូមិ ឃុំជាមួយគ្នាថា ជនសង្ស័យរូបនេះ បានរំលោភសេពសន្ថវៈលើក្មួយស្រីគាត់ សម្រេចចំនួន១លើក តែលោកមិនបានចាំថ្ងៃខែទេ បើតាមការស្មាន ប្រហែលជា២ខែមុន ។ 

 អធិការស្រុកលំផាត់ លោក ថេង ចន្ធី មានប្រសាសន៍ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋានស្រុកលំផាត់ ជនសង្ស័យបានសារភាពថាគេរំលោភបានសម្រេចចំនួន២លើក គ្រាដែលម្ដាយក្មេងស្រីនោះមិននៅផ្ទះ រយៈពេលប៉ុន្មានខែមកនេះ ។ 

 លោកអធិការបានបន្តថា បើតាមការសន្និដ្ឋាន អស់រយៈពេលជាច្រើនខែមកនេះ មិនមែនពីរលើកទេ ។ ក៏ប៉ុន្តែឲ្យតែជនសង្ស័យបានសារភាព បើទោះជាមួយលើកក៏ដោយ ក៏ត្រូវតែមានទោសដែរ ។

 បុរសជាជនសង្ស័យឈ្មោះ ស៊ីណាត ខាក អាយុ៣៦ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំ ស្រុក ខេត្ត ខាងលើ ហើយក្មេងស្រីដែលត្រូវឪពុកចុងរំលោភនោះ ឈ្មោះ សសន អាយុ៩ឆ្នាំ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕


សូមជួយចែករំលែក


loading...
Footer Menu