Main Menu
loading...

លួចព្រះពុទ្ធរូបពីកុដិទៅលាក់ទុក បន្ទាប់ពីស្នាក់ក្នុងវត្តបានពីរយប់

ខេត្តរតនគិរី៖ អធិការនគរបាលស្រុកវើនសៃ បានឃាត់ខ្លួននេនមួយអង្គ ព្រះនាម ឡុង សុខន ព្រះជន៣២វស្សា ជនជាតិខ្មែរ ស្រុកកំណើតភូមិតាលុន ឃុំស្លាម៉ាត ស្រុកស្អាង ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួចព្រះពុទ្ធរូប ពីកុដិក្នុងវត្តភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី នៅវេលាម៉ោងប្រមាណជា១១យប់ថ្ងៃទី០៩ ឧសភា ២០១៨ ។


 ព្រះចៅអធិការវត្តភូមិវើនសៃ មានសង្ឃដីកាថា ព្រះពុទ្ធរូប ដែលបានបាត់នេះ មានទម្ងន់ប្រហែល៣៦គីឡូក្រាម ធ្វើអំពីស្ពាន់ ព្រះអង្គបានរក្សាទុកក្នុងកុដិព្រះអង្គផ្ទាល់ ។ គ្រាដែលព្រះអង្គដឹងថា បាត់ព្រះពុទ្ធរូបនេះ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលលោកនេនមួយអង្គ បានមកសុំគង់ក្នុងវត្តនេះអស់រយៈពេល២ថ្ងៃ ។

 លោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃ មានប្រសាសន៍ថា លោកនេន បានសារភាពថា បានលួចព្រះពុទ្ធរូបយកទៅលាក់ទុកក្នុងរោងទូក ង មុខវត្ត ក្បែរមាត់ទន្លេ ។ បន្ទាប់ពីមានភស្ដុតាងគ្រប់គ្រាន់ អធិការនគរបាលស្រុកវើនសៃ ក៏បានសហការជាមួយការិយាល័យធម្មការស្រុក និងអនុគុណ ធ្វើការផ្សឹកនេននោះភ្លាមៗផងដែរ ។

 លោកអធិការ បញ្ជាក់ថា លោកនេនអង្គនេះ មានព្រះនាម ឡុង សុខន ជាជនសង្ស័យ គង់នៅវត្តអណ្ដូងក្ដី ខេត្តត្បូងឃ្មុំ បានមកគង់នៅវត្តភូមិវើនសៃ ទើបតែបាន២ថ្ងៃតែប៉ុណ្ណោះ។ 

 ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការនគរបាលស្រុកវើនសៃ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu