Main Menu
loading...

សម្រែកតំណាងសហគមន៍សុំយុត្តិធម៌ បន្ទាប់ពីតុលាការសម្រេចឃុំខ្លួន

ខែត្រព្រះសីហនុ៖ តំណាងសហគមន៍ អូរខ្សាច់ លោកស្រី ឡុច ទូច អាយុ ៥៦ឆ្នាំ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ស្រែកសុំសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង បន្ទាប់ពីតុលាការសម្រេចឃុំខ្លួន០៤នាក់ក្នុងចំណោម០៦នាក់បណ្ដោះអាសន្ន នៅពន្ធនាគារខែត្រព្រះសីហនុ កាលពីរសៀលថ្ងៃទី០៨ ឧសភា ២០១៨ ។

ការចាប់ខ្លួនក្រុមប្រជាសហគមន៍ទាំង០៦នាក់នេះ ធ្វើឡើងបន្ទាប់ពីអ្នកមានទ្រព្យាស្តុកស្ដម្ភ លោក ឧកញ៉ា តាន់ តាត់ ដាក់ពាក្យប្ដឹងប្រជាសហគមន៍ ថាបានប្រើអំពើហិង្សាលើអចលនទ្រព្យ និង បំផ្លាញដំណាំរបស់អ្នកដទៃ កាលពីប៉ុន្មានខែមុន តែទើបមកចាត់ការចាប់ខ្លួនប្រជាសហគមន៍ទាំងនោះ ដោយគ្មានដីកាឡើយកាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ក្រោមរូបភាពបទល្មើសជាក់ស្ដែង ។

ក្រុមប្រជាពលរដ្ឋទាំងអស់ត្រូវកម្លាំងកងរាជអាវុធហត្ថខែត្របញ្ជូនខ្លួនទៅតុលាការនារសៀលថ្ងៃទី០៧ ឧសភា ដើម្បីបន្តនីតិវិធី ប៉ុន្តែនៅល្ងាចថ្ងៃទី០៧ ខែឆ្នាំដដែលនេះ ប្រជាសហគមន៍ទាំងនោះ ត្រូវបានគេបញ្ជូនត្រឡប់មកឃុំខ្លួនបន្តនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុវិញ តាមការស្នើសុំរបស់មេធាវី ដោយសារនីតិវិធីនៅតុលាការមិនទាន់បំពេញចប់សព្វគ្រប់ ។ និងនៅព្រឹកថ្ងៃទី០៨ ឧសភា ២០១៨ ប្រជាសហគមន៍ទាំង០៦រូបនោះ ត្រូវបានគេបញ្ជូនខ្លួនសារជាថ្មីមកតុលាការដើម្បីបន្តនីតិវិធី ។

ពលរដ្ឋដែលជាប់ខ្នោះដោយសារទំនាស់ដីធ្លីលើដីរបស់ខ្លួនជាមួយឧកញ៉ា តាន់ តាត់ លោកស្រី ឡុច ទូច លើកឡើងថារូបគាត់និងប្រជាសហគមន៍ទាំងអស់ បានរស់នៅលើដីដែលខ្លូនបានកាប់ឆ្ការ ដាំដំណាំ អាស្រ័យផលតាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០០៣ លោកស្រី និង ប្រជាសហគមន៍បានដាក់ពាក្យស្នើសុំកាន់កាប់ដីនោះតាមរយៈមេភូមិ និង មេឃុំ ។ ស្រាប់តែនាពេលថ្មីៗនេះ មានលេចលោក ឧកញ៉ា តាន់ តាត់ មកអះអាងថា លោកមានលិខិតកាន់កាប់ដីហ្នឹងដែរតាំងពីឆ្នាំ១៩៩៥ លោកស្រីបានបន្ថែម ។

លោកស្រី ឡុច ទូច ឆ្ងល់ថា បើលោក ឧកញ៉ា តាន់ តាត់ មានលិខិតកាន់កាប់ តាំងពីឆ្នាំ១៩៩៥ ម្ដេចមិនដែលឃើញលោកឧកញ៉ា រស់នៅទីនោះ ឬ ដាំដំណាំអ្វីសោះ ? លោកឧកញ៉ា តាន់ តាត់ ដែលគេកោតគោរពថាជាអ្នកមានទ្រព្យថ្លៃថ្នូរ ត្រឹមត្រូវ បែរទៅជាមានរឿងប្លែកបែបនេះ ។

គេហទំព័រពត៌មាន បាយ៉ង់ថែមស៍ www.bayongtimes.com មិនអាចសុំការបំភ្លឺបានទេ ថាតើលោកបានកាន់កាប់ដឺនោះដោយរបៀបណា និង នៅឆ្នាំណា ដោយទូរស័ព្ទរបស់លោកចូលហើយមិនមានការឆ្លើយតប កាលពីល្ងាចថ្ងៃទី០៧ ឧសភា ២០១៨ ។

គួរបញ្ជាក់ថា សង្រ្គាមដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋក្រក្រី និង អ្នកមានលុយ មានអំណាច តែងកើតមានជាហូរហែ នៅគ្រាដែលដីឡើងថ្លៃ ៕




សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu