Main Menu
loading...

ពលរដ្ឋជាប់ខ្នោះព្រោះទំនាស់ដីធ្លីលើដីរបស់ខ្លួនជាមួយឧកញ៉ា ឡើងតុលាការសារជាថ្មី

ខែត្រព្រះសីហនុ៖ ពលរដ្ឋដែលជាប់ខ្នោះដោយសារទំនាស់ដីធ្លីលើដីរបស់ខ្លួនជាមួយឧកញ៉ា តាន់ តាត់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខែត្របញ្ជូនខ្លួនឡើងតុលាការសារជាថ្មី នៅព្រឹកថ្ងៃទី០៨ ឧសភា ២០១៨ ។


 ប្រជាសហគមន៍អូរខ្សាច់ ចំនួន០៦នាក់ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ ដែលកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធខែត្រព្រះសីហនុចាប់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ទាក់ទងនឹងទំនាស់ដីធ្លី តាមបណ្ដឹងរបស់លោកឧកញ៉ា តាន់ តាត់ ត្រូវបានគេឃុំខ្លួនពីរយប់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រ ។

 ក្រុមប្រជាសហគមន៍ទាំង០៦រូបនោះ ត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនទៅតុលាការនារសៀលថ្ងៃទី០៧ ឧសភា ដើម្បីបន្តនីតិវិធី ប៉ុន្តែនៅល្ងាចថ្ងៃទី០៧ ខែឆ្នាំដដែលនេះ ប្រជាសហគមន៍ទាំងនោះ ត្រូវបានគេបញ្ជូនខ្លួនត្រឡប់មកឃុំខ្លួនបន្តនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុវិញ តាមការស្នើសុំរបស់មេធាវី ដោយសារនីតិវិធីនៅតុលាការមិនទាន់បំពេញចប់សព្វគ្រប់ ។

 និងនៅព្រឹកថ្ងៃទី០៨ ឧសភា ២០១៨ ប្រជាសហគមន៍ទាំង០៦រូបនោះ ត្រូវបានគេបញ្ជូនខ្លួនសារជាថ្មីមកតុលាការដើម្បីបន្តនីតិវិធី ។ ក្រុមមន្រ្តីសង្គមស៊ីវិល និង តំណាងប្រជាសហគមន៍ក្នុងខែត្រព្រះសីហនុ កំពុងតាមឃ្លាំមើល ថាតើពលរដ្ឋទាំង០៦នាក់ ដែលជាប់ខ្នោះដោយសារទំនាស់ដីធ្លីលើដីរបស់ខ្លួនជាមួយឧកញ៉ា តាន់ តាត់ នោះ នឹងទទួលបានភាពយុត្តិធម៌ឬអត់ ៕


សូមជួយចែករំលែក


loading...
Footer Menu