Main Menu
loading...

តើសារជាតិគីមីពុលក្នុងម្ហូបអាហារ នៅផ្សារមានទៀតទេ ?

ខែត្រព្រះសីហនុ៖ មន្រ្តីសាខាកាំកុងត្រូលខែត្រព្រះសីហនុ ឧស្សាហ៍ចុះណែនាំអាជីវករ និង ត្រួតពិនិត្យគុណភាពគ្រឿងឧបភោគបរិភោគផ្សេងៗ នៅតាមផ្សារនានា និង ផ្សារទំនើបជាច្រើន ក្នុងក្រុងខែត្រព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់ ។


 កាលពីព្រឹកថ្ងៃទី០២ ឧសភា ២០១៨ មន្រ្តីសាខាកាំកុងត្រូលខែត្រព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះត្រូតពិនិត្យជាក់ស្ដែងនិងធ្វើតេស្តនៅនឹងផ្សារ រកសារជាតិគីមីពុល ក្នងបង្គារ មឹក ត្រី ជ្រក់ត្រសក់ ត្រីប្រា ត្រីងៀត សាច់ក្រក និង ប្រេងឆា ដែលគេហាមឃាត់មិនឱ្យដាក់សារធាតុគីមីពុលលើម្ហូបអាហារ និង យកគំរូបន្លែ ផ្លែឈើស្រស់ ទៅធ្វើតេស្តនៅសាខាកាំកុងត្រូលខែត្រព្រះសីហនុ ។

 ការចុះត្រូតពិនិត្យជាក់ស្ដែងនិងធ្វើតេស្ត នៅនឹងផ្សារ រកសារជាតិគីមីពុលខាងលើនោះ ធ្វើឡើងនៅផ្សារ ក្តាម ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ និង ផ្សារឃ្លាំងលើ ព្រមទាំងផ្សារមុខរោងចក្រ ញូស្ដារ (New Star) ស្ថិតក្នុងសង្កាត់លេខ១ ក្រុង និង ខែត្រព្រះសីហនុ ។ លទ្ធផលនៃការធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារខាងលើនៅនឹងផ្សារទាំងនោះ ពុំបានរកឃើញនូវការប្រើប្រាស់សារធាតុគីមីហាមឃាត់អ្វីឡើយ ។

 រីឯបន្លែ និង ផ្លែឈើស្រស់ ដែលក្រុមការងារយកមកពីផ្សារ ធ្វើការពិសោធន៍នៅសាខាកាំកុងត្រូលខែត្រព្រះសីហនុ ក៏ពុំមានសំណល់ថ្នាំកសិកម្មអ្វីដែលធ្វើប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែរ ។ ទោះជាយ៉ាងនេះក៏ដោយក្ដី មហាជនទូទៅនាខែត្រព្រះសីហនុ នៅតែមានអារម្មណ៍ព្រួយបារម្ភចំពោះគ្រឿងឧបភោគបរិភោគមួយចំនួននៅទីផ្សារ ដោយសង្ស័យថាត្រូវបានគេដាក់ថ្នាំទុកបានយូរ(សារជាតិគីមីពុល) ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu