Main Menu
loading...

ព្រះវិហារមួយនៅជាយដែនខេត្តរតនគិរី រងការខូចខាតដោយខ្យល់កន្រ្តាក់បោកបក់

ខេត្តតនគិរី៖ ភ្លៀងមួយមេយ៉ាងធំលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបាក់ដើមឈើដ៏ធំមួយដើមសង្កត់លើព្រះវិហារ វត្តសុវណ្ណគិរីបរិព័ទ្ធ ហៅវត្តភូមិឡុំ កាលពីវេលាម៉ោង៨ និង ០០នាទីយប់ ថ្ងៃទី២ ឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ា ដាវ ខេត្តរតនគិរី បណ្ដាលឱ្យខូចខាតដំបូលព្រះវិហារ និងសម្ភារនៅក្នុងវិហារមួយចំនួនធំ ។


 ព្រះចៅអធិការវត្ត ព្រះនាម រាម ហាន មានព្រះជន្ម៥៧ព្រះវស្សា បានមានសង្ឃដីកាថា នៅយប់កើតហេតុមានភ្លៀងនិងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យបាក់ដើមឈើក្នុងវត្ត ដួលរលំជាបន្ដបន្ទាប់ចំនួន៥ដើម ខូចខាតដំបូលព្រះវិហារមួយចំហៀង ស្មើស័ង្កសីចំនួន៤០សន្លឹក ព្រមទាំងខូចខាតដំបូលសាលាឆាន់ និង បាក់ក្លោងទ្វារវត្ត ដួលរលំ ព្រមទាំងសម្ភារមួយចំនួនធំនៅក្នុងវិហារ រងនូវការខូចខាតផងដែរ ។

ក្នុងនាមព្រះអង្គជាចៅអធិការវត្ត សុវណ្ណគិរីបរិព័ទ្ធ ហៅវត្តភូមិឡុំ សូមអំពាវនាវដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មេត្តាជួយចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីព្រះអង្គយកមកកសាងដំបូលព្រះវិហារ ដំបូលសាលាឆាន់ និងក្លោងទ្វារ ដែលរងការខូចខាតដោយសារខ្យល់កន្រ្តាក់នេះផង ។ 

គួរបញ្ជាក់ថា វត្តសុវណ្ណគិរីបរិព័ទ្ធហៅវត្តភូមិឡុំ ជាវត្តនៅតំបន់ដាច់ស្រយាល ជាប់បន្ទាត់ព្រំដែនកម្ពុជាវៀតណាម ហើយជាវត្តកម្របង្កើតបានផងដែរ ។ ហេតុដូចនេះសូមសម្តេចទ្រង់ឯកឧត្តម លោកឧញ៉ា លោក លោកស្រីអ្នកនាងកញា ពុទ្ធបរិស័ទនិងសប្បុរសជនមេត្តាជួយទៅតាមសទ្ធាជ្រះថ្លាផង ៕




សូមជួយចែករំលែក


loading...
Footer Menu