Main Menu
loading...

ក្មេងស្ទាវជិះម៉ូតូលឿនពេក រ៉េចង្កូតដួលស្លាប់

ខេត្តរតនគិរីៈ យុវជនឈាមរាវ២នាក់ បានស្លាប់ម្នាក់ក្រោយពេលយកមកសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូ១គ្រឿ់ងក្នុងល្បឿនលឿនជ្រុលពេក រ៉េចង្កូតដួលធ្លាក់ក្នុងប្រឡាយ កាលពីវេលាម៉ោង៥ និង ៥០នាទីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជាង វ៉ា លើផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។


 សមត្ថកិច្ចថា មូលហេតុ មកពីការបើកបរលឿនពេក មកដល់ចំណុចផ្លូវកោង កាច់គួខ្លាំងពេក បណ្ដាលឲ្យបាក់ខ្នងកង់ក្រោយ កាំបន្ទះ ក៏រ៉េចង្កូតធ្លាក់ចូលក្នុងប្រឡាយជាប់ចិញ្ចើមផ្លូវ ។

 ក្រោយកើតហេតុកម្លាំងនគរបាលអធិការស្រុកលំផាត់ បានចុះពិនិត្យដល់កន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ជាអកុសលអាក្រក់ជនរងគ្រោះម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខែត្រ ព្រោះរបួសធ្ងន់ពេក ។ 

នគរបាលនៃអធិការស្រុកលំផាត់ឱ្យដឹងថា អ្នកបើកបរឈ្មោះ ខាំឡា លីហ្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១A-៩៧៥៥ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីបន្ទាប់ពីរងរបួសធ្ងន់ ។
 ចំណែកអ្នករួមដំណើរមានឈ្មោះ សុខ ម៉ារ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ របួសស្រាល ។ អ្នកទាំង២នាក់ មានទីលំនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។

 គួរបញ្ជាក់ថា ម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu