Main Menu
loading...

សណ្ដែកផ្កាយមានទីផ្សារខ្ពស់

ខេត្តរតនគិរី៖ សណ្ដែកផ្កាយដែលមានប្រភពមកពីបរទេស ជាយូរលង់មកហើយ បច្ចុប្បន្ននេះប្រជាពលរដ្ឋ និងប្រជាសហគមន៍ក្នុងខេត្តរតនគិរី នាំគ្នាដាំជាច្រើនហិតា បន្ទាប់ពីសណ្ដែកផ្កាយនេះមានអត្ថប្រយោជន៍ច្រើនជួយដល់សុខភាព និង រាងកាយ ដល់អ្នកបរិភោគ ព្រមទាំងមានទីផ្សារល្អ ។ 


សណ្ដែកផ្កាយនេះ មានប្រភពដើមមកពីប្រទេប៉េរូ ដើមរបស់វាមានសណ្ដានជាទង វារឡើងជន្លង់ ផ្លែរបស់វាមានរូបរាងដូចផ្កាយ ដែលផ្លែមួយមាន០៤គ្រាប់ទៅ០៥គ្រាប់ ។ ពេលវាទុំគ្រាប់វាមានពណ៌ត្នោត រាងមូលសំប៉ែត ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព ។

 តាមការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្ត បណ្ឌិតអាហារបំប៉នម្នាក់ បានអះអាងថា ក្នុងគ្រាប់សណ្ដែកនេះ មានសារជាតិ អូមីហ្គាស៊្រីសិច និង ឡាញ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនជួយដល់សុខភាព និង រាងកាយអ្នកបរិភោគ ។ 

លោក សុខ សំណាង តំណាងសហគមន៍អភិវឌ្ឍន៍កម្ពុជា ខេត្តរតនគិរី ដែលបានដាំដំណាំសណ្ដែកផ្កាយនេះ ស្ថិតក្នុងភូមិចែត ឃុំសឺង ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នសហគមន៍បានដាំដំណាំសណ្ដែកផ្កាយលើផ្ទែដីជាង៣ហិតា ហើយរយៈពេលដាំតែ១ឆ្នាំអាចប្រមូលផលបាន ចំណែកការទទួលផលនោះទៀតសោត ក្នុង១ហិតា ទទួលបានមួយតោនកន្លះក្នុងឆ្នាំទី១ ។ ក៏ប៉ុន្តែចាប់ពីឆ្នាំទី២ឡើងទៅ គឺអាចទទួលផលកើនឡើងជាលំដាប់ ចាប់ពី២តោនកន្លះឡើងទៅ ក្នុង១ហិតា។

 លោកបានបញ្ជាក់ទៀតថា សណ្ដែកផ្កាយនេះ មិនត្រឹមមានអត្ថប្រយោជន៍តែផ្លែប៉ុណ្ឌោះទេ គឺចាប់តាំងពីឫសដើមរហូតដល់ស្លឹក គេអាចយកទៅប្រើប្រាស់ជាអាហារបំប៉នសុខភាពផ្សេងៗ ចំណែកគ្រាប់វា គេអាចយកលីងបរិភោគ។ 

 យ៉ាងណាមិញផលិតផលសណ្ដែកផ្កាយមួយនេះ ត្រូវបានកម្ម៉ង់ទិញជាច្រើនប្រទេស ពិសេសប្រទេសកូរ៉េ ក៏ប៉ុន្តែសហគមន៍យើងមិនទាន់ហ៊ានទទួលការកម្ម៉ង់ទិញនោះឡើយ ពីព្រោះប្រជាជន និង ប្រជាសហគមន៍ក្នុងប្រទេសយើង មិនទាន់បានដាំ បង្កបង្កើនផលសណ្ដែកនេះឲ្យបានគ្រប់គ្រាន់តាមតម្រូវការនោះឡើយ ។ ក៏ប៉ុន្តែសហគមន៍យើង និង ប្រជាពលរដ្ឋ កំពុងពង្រីកនូវការដាំដុះដំណាំនេះជាបណ្ដើរៗហើយ។

 លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរកំពុងពេញនិយមយកគ្រាប់សណ្ដែកផ្កាយនេះ ទៅលីងបរិភោគ រីឯសំបកគេយកទៅដាំទឹកហូប ពីព្រោះសារធាតុសណ្ដែកផ្កាយនេះអាចជួយដល់សុខភាពពួកគាត់ច្រើនមុខណាស់ ។ ចំណែកតម្លៃក្នុងទីផ្សារសព្វថ្ងៃ សណ្ដែកផ្កាយនេះថ្លៃរហូត១០ដុល្លារក្នុងមួយគីឡូក្រាមឯណោះ ។

 គួរបញ្ជាក់ថា សណ្ដែកផ្កាយនេះ មានប្រភពដើមមកពីប្រទេប៉េរូ ដែលជាអាហារបំប៉នពិសេសប្រចាំប្រទេសមួយនេះ រយៈពេល៤០ ទៅ៥០ឆ្នាំកន្លងមកហើយ ដែលផលិតផលសណ្ដែកផ្កាយ ត្រូវបានទទួលមេដៃមាសនៅប្រទេសបារាំងនាអំឡុងទសវត្សរ៍៩០ ក្រោយពីក្រុមវិជ្ជៈបណ្ឌិតប្រទេសបារាំង បានយកគ្រាប់សណ្ដែកនេះទៅធ្វើការពិសោធន៍ ឃើញមានសារជាតិ អូមីហ្គាស៊្រីសិច ខ្ពស់រហូតដល់ទៅ៥៣ សម្រាប់បំប៉នសុខភាព ទ្រទ្រង់រាងកាយមនុស្ស ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu