Main Menu
loading...

កំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គប្រាំបួន ដណ្តើមខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម

ភ្នំពេញៈសម្រាប់ឆ្នាំ២០១៨នេះស្ថានីយ៍ទូរទស្សន៍ស៊ីអ៊ិនស៊ី(CNC)ក្រុមហ៊ុនគោជល់ និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទកាសែតរួមមួយ ស្តីពីកំពូលអ្នកប្រដាល់ជើងឯកគោជល់វគ្គប្រាំបួន ប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម លក្ខណៈអន្តរជាតិ ដែលមានកីឡាករសរុបប្រាំបីនាក់ គឺខ្មែរបួននាក់និង ថៃបួននាក់។


 ពិធីនេះធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិនឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។លោក ហួរ រតនៈ ប្រធាន ផ្នែកទីផ្សារនៃស្ថានីយ៍ទូរទស្សន៍ស៊ីអ៊ិនស៊ី និងលោក មាន សំអុល នាយកចាត់ការទូទៅភេសជ្ជៈគោជល់។ 

 កីឡាករជើងខ្លាំងកម្ពុជាបួននាក់មានកីឡាករ ប៉ោ ភារិទ្ធ កីឡាករ សេង ស្រឿន កីឡាករ ពុយ វណ្ណៈ និង កីឡាករ ធន់ ចាន់តាក់។ ចំណែកអ្នកលេងឆ្លងដែនជាតិថៃមាន កីឡាករ ក្វាងងិន ម៉ រាជផាត់ កីឡាករ ភីតណយ ឌួងចៃ កីឡាករ វ៉ាត់ឆា រ៉ាក់ដេត និង កីឡាករ ឃុនសិក ប៉ យុទ្ធភូមិ ។ កីឡាករទាំងប្រាំបីនាក់នេះត្រូវប្រកួតវិលជុំ ក្នុងម្នាក់បួនប្រកួត គឺសន្សំពិន្ទុ អ្នកឈ្នះរកបានបីពិន្ទុ រីឯអ្នកចាញ់បានមួយពិន្ទុ ហើយ អវត្តមានសូន្យពិន្ទុ ។

 សម្រាប់អ្នកឈ្នះលេខ១ទទួលបាន ខ្សែក្រវាត់គោជល់មួយ ពានរង្វាន់មួយ ខ្សែកមាសមួយខ្សែ និងថវិកាចំនួន២០លានរៀល។ លេខ២ទទួលបាន ពានរង្វាន់មួយ ខ្សែកមាសមួយខ្សែ និងថវិកាចំនួន១០លានរៀល។ លេខ៣ទទួលបាន ពានរង្វាន់មួយ ខ្សែកមាសមួយខ្សែ និងថវិកាចំនួនប្រាំមួយលានរៀល និងលេខ៤ទទួលបាន ពានរង្វាន់មួយ និងថវិកាចំនួនបួនលានរៀល ។

 ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក តែម ម៉ឺន បានអបអរសាទរ ដែលបានចូលរួមសហការជាមួយ ស្ថានីយ៍ទូរទស្សន៍ស៊ីអ៊ិនស៊ីនិងក្រុមហ៊ុនភេសជ្ជៈគោជល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក៍ដូចអភិវឌ្ឍន៍កីឡាករកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ដោយមិនភ្លេចសុខសន្តិភាពជាចម្បងនេះហើយទើបធ្វើឱ្យសហព័ន្ធពង្រឹងកីឡាករខ្មែរ ដើម្បីឆ្ពោះទៅកាន់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

 ក្នុងនាមជាប្រធានសហព័ន្ធលោកបានសន្យាថា ដើម្បីធ្វើឱ្យកម្មវិធីមួយនេះទទួលបានជោគជ័យលោកសំណូមពរសុំឱ្យអនុគណៈកម្មការបច្ចេកទេសនិងអនុគណៈកម្មការ វិន័យរបស់សហព័ន្ធ ត្រូវប្រឹងប្រែងធ្វើការងារយកចិត្តទុកដាក់ អស់ស្មារតី ឆន្ទៈរបស់ខ្លួន ក្នុងការគ្រប់គ្រងបច្ចេកទេសនិងការគ្រប់គ្រងសុខភាពកីឡាករ ជាពិសេសធ្វើការ ត្រូវមានតម្តាភាព យុត្តិធម៌ ដោយផ្តោតលើការជឿជាក់ទំនុកចិត្តបានដល់អ្នកគាំទ្រទាំងអស់។

 លោក មាន សំអុល នាយកចាត់ការទូទៅគោជល់បានឱ្យដឹងថា គោជល់តែងតែងលើកស្ទួយ និងដុសខាត់សមត្ថភាពកីឡាករខ្មែរ ឱ្យឈានដល់កម្រិតស្តង់ដារមួយ អាចប្រៀបធៀបកីឡាករបរទេសជើងខ្លាំងល្បីៗបាន។ លោកបញ្ជាក់ទៀតថា នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាមនេះ យើងបានជ្រើសរើសសម្រិតសម្រាំងកីឡាករខ្មែរជើងខ្លាំងវ័យក្មេងស្រករក្រោយ ឱ្យប្រកួតជាមួយកីឡាករថៃ ដែលសុទ្ធតែជើងខ្លាំងដូចគ្នា។ ចំពោះកីឡាករថៃដែលយើងជ្រើសរើសមកនេះ ពួកគេមានសមត្ថភាពអាចប្រកួតប្រជែងជាមួយខ្មែរ ក៍ដូចជាការបង្កើនឱកាសពង្រឹងសមត្ថភាពកីឡាករកម្ពុជាផងដែរ។

 ប្រធានផ្នែកទីផ្សារ និងជាតំណាងឱ្យអគ្គនាយក នៃស្ថានីយ៍ទូរទស្សន៍ CNC លោក ហួរ រតនៈ បានបញ្ជាក់ថា ជាការពិតណាស់ពួកយើងបាននិងកំពុងតែជួយគ្នាទៅវិញ ទៅមកលើទិសដៅលើកស្ទួយក៍ដូចជាអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរ ឱ្យកាន់តែមានការរីកចម្រើន ក៍ដូចជាពង្រីកមុខមាត់ថែមទៀតលើឆាកអន្តរជាតិ។ ជាមួយគ្នានោះយើងក៍បានរួមចំណែកលើកស្ទួយជីវភាពកីឡាករគុនខ្មែរឱ្យកាន់តែល្អមួយកម្រិតថែមទៀត។

 លោក រតនៈ សុំឱ្យប្រធានសហព័ន្ធមេត្តាជួយផ្តល់កីឡាករល្អៗបន្តទៀតមកចូលរួមបញ្ចេញថ្វីដៃរបស់ពួកគេក្នុងកម្មវិធីប្រកួតដ៏សម្បូរបែបនៅស៊ីអ៊ិនស៊ី។ លោកបានក្រើនរំលឹកដល់បេក្ខភាពនៅក្នុងការប្រកួត សូមឱ្យធ្វើការប្រកួតអស់ពីសមត្ថភាព ដើម្បីក្លាយជាជើងឯក និងជាគំរូល្អដល់កីឡាករជំនាន់ក្រោយៗ ៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu