Main Menu
loading...

ភ្ញៀវទេសចរកើនឡើងជាលំដាប់ នៅខេត្តរតនគិរីមួយឆ្នាំទៅមួយឆ្នាំ

ខេត្តរតនគិរី៖ តំបន់ជនជាតិដើមភាគតិចរស់នៅ និង ជាតំបន់ដាច់ស្រយាល ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិពិបាកធ្វើដំណើរមកដល់ ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាសម័យបច្ចុប្បន្ន តំបន់ដ៏ស្ងាត់ជ្រងំនេះ ត្រូវបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន ផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ ពីទីប្រជុំជនទៅទីដាច់ស្រយាលនៃជនបទនានា ។


 ជាក់ស្ដែងក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរមានការកើនឡើង។ ដោយឡែកឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ចាប់ពីថ្ងៃទី១៤ ១៥ ដល់១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ភ្ញៀវទេសចរ ដែលមកលេងតាមតំបន់រមណីយដ្ឋានខេត្តរតនគិរី មានចំនួន៨ម៉ឺន ៣រយ ៨១នាក់ ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ បើធៀបទៅនឹងឆ្នាំ២០១៧ ភ្ញៀវមានការកើនឡើងលើសដល់ទៅ ៦.៧%។

 បើតាមការឲ្យដឹងពីលោក ង៉ែត វិទូរ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី តាមទូរស័ព្ទនារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នេះថា ខេត្តរតនគិរី ភ្ញៀវទេសចរមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជារៀងរាល់ឆ្នាំ ជាក់ស្ដែងឆ្នាំនេះ ភ្ញៀវទេសចរកើនឡើងលើសឆ្នាំមុនដល់ទៅ ៦.៧% ក្នុងនោះភ្ញៀវទេសចរអន្តជាតិកើនឡើងដល់ទៅ ១៣.៤% លើសពីឆ្នាំមុន។ 

 លោកប្រធានមន្ទីរបានបន្តទៀតថា កត្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងនេះ មកពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គិតគូរពីផ្លូវគមនាគមន៍ តភ្ជាប់ពីខេត្តមួយទៅខេត្តមួយទៀត ហើយលោកបានអនុវត្តតាមគោលការណ៍ណែនាំរបស់សួងទេសចរណ៍ ក្នុងការរៀបចំត្រៀមលក្ខណៈកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ព្រមទាំងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ដែលបានស្ថាបនា កែសម្រួលផ្លូវលំនីមួយៗ ដែលតភ្ជាប់ពីខេត្តចូលទៅតាមតំបន់រមណីយដ្ឋាន ។ 
មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំខេត្តបានរៀបចំតុបតែងកែលម្អភ្លើងតាមដើមឈើក្នុងខេត្តដើម្បីទាក់ទាញភ្ញៀវឲ្យមកកម្សាន្តកាន់តែច្រើនកុះករទៀតផង។ 

 គួរបញ្ជាក់ថា ដើម្បីបង្កឲ្យមានភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តមួយនេះ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជាកងកម្លាំងកងរាជអាវុធហត្ថ បានត្រៀមលក្ខណៈ ការពារសន្តិសុខ រៀបចំសណ្ដាប់ធ្នាប់យ៉ាងហ្មត់ចត់ ល្អប្រសើរជូនភ្ញៀវមកកម្សាន្តផងដែរ។ លើសពីនេះទៅទៀត រដ្ឋបាលសាលាខេត្ត បានរៀបចំអង្គរសង្ក្រាន្ត ដែលឲ្យឈ្មោះថា អង្គរសង្ក្រាន្តយក្ខឡោមមួយកន្លែង ក្នុងបរិវេណមន្ទីរវប្បធម៌ខេត្ត ដើម្បីទទួលភ្ញៀវក្នុងខេត្ត និងភ្ញៀវទេចរមកពីទីជិតទីឆ្ងាយ ទស្សនាពិពណ៌ប្រពៃណីជនជាតិដើមភាកតិច ដាក់តាំងលក់ផលិតផលក្នុងស្រុក និងរៀបចំកន្លែងរាំកម្សាន្តរយៈពេល៣ថ្ងៃផងដែរ ដោយគិតចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ៕


សូមជួយចែករំលែក


loading...
Footer Menu