Main Menu
loading...

វិស័យកីឡាមានការផុលផុសឡើងគួរឱ្យកត់សម្គាល់ នៅខែត្រព្រះសីហនុក្នុងអាណត្តិ ឯកឧត្តម យន្ត មីន

ខែត្រព្រះសីហន៖ អភិបាលខែត្រព្រះសីហនុ ឯកឧត្តម យន្ត មីន ផ្ញើសារទៅកាន់ស្រទាប់យុវជនថា កីឡានាំមកនូវ សុខភាពល្អ សាមគ្គីភាព សន្តិភាព និង ការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើន ជាពិសេស កីឡាធ្វើឱ្យមនុស្សជៀសផុតពីការសេពគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ។


 ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពិធីបិទការប្រកួតបាល់ទាត់មហាជនជ្រើសរើសជើងឯក ពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្ត្រះសីហនុ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០៣ មេសា ២០១៨ នៅទីលាបាល់ទាត់ នៃសាកលវិទ្យាល័យ ឡាយហ្វ ក្រុងព្រះសីហនុ ។  

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម គូសបញ្ជាក់ថា បើកីឡាយើងខ្លាំងទទួលជ័យលាភីលំដាប់ពិពភលោក នឹងធ្វើឱ្យប្រទេសយើងមានកេរឈ្មោះបោះសម្លេង ល្បីរន្ទឺពេញពិភពលោក ។

 គួរបញ្ជាក់ថា លទ្ធផលនៃការប្រកួតកីឡាមហាជនដណ្តើម " ពានរង្វាន់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ឆ្នាំ២០១៨ " ជាលទ្ធផល រកឃើញក្រុមកីឡាករទទួលបានជ័យលាភីដូចខាងក្រោម ៖ - លេខ១ បានទៅលើក្រុមកីឡាករ ខ្យល់ព្យុះ មកពីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ទទួលបានពាន០១ មេដាយមាសចំនួន២០ ប្រាក់រង្វាន់ចំនួន ១,៦០០,០០០៛(មួយលានហុកសិបម៉ឺនរៀល) និងបាល់ ៣គ្រាប់ - លេខ២ បានទៅលើក្រុមកីឡាករ PSVR FT មកពីស្រុកព្រៃនប់ ទទួលបានមេដាយប្រាក់ចំនួន២០ ប្រាក់រង្វាន់ចំនួន ១,២០០,០០០៛ (មួយលានម្ភៃម៉ឺនរៀល)និងបាល់ ៣គ្រាប់ ។ - លេខ៣ បានទៅលើក្រុមកីឡាករTexas LT មកពីស្រុកព្រៃនប់ ទទួលបានមេដាយសំរិទ្ធចំនួន២០ ប្រាក់រង្វាន់ចំនួន ៨០០,០០០៛(ប៉ែតសិបម៉ឺនរៀល) និងបាល ៣គ្រាប់ ។ ដោយឡែកលេខ៤ ដល់លេខ១២ ទទួលបានថវិកា៤០០,០០០៛(សែសិបម៉ឺនរៀល) និងបាល់៣គ្រាប់ ៕


សូមជួយចែករំលែក


loading...
Footer Menu