Main Menu
loading...

ភាពអស្ចារ្យដ៏កម្រមាននៅលើកំពូល ភ្នំតាមីន នាខែត្រកោះកុង តើវាបណ្ដាលមកពីអ្វី ?

ខែត្រកោះកុង៖ ស្រះទឹកជីកមួយ ជម្រៅពីរទៅបីម៉ែត្រមានទំហំប្រមាណ២០ម៉ែត្រការ៉េ នៅលើកំពូល ភ្នំតាមីន បង្ហាញនូវភាពអស្ចារ្យដ៏កម្រមាន បានផ្ដល់ប្រភពទឹកប្រើប្រាស់ដល់កងទ័ពដែលឈរជើងលើកំពូល ភ្នំតាមីននោះ មានដក់ទឹកទាំងខែប្រាំងខែវស្សា មិនដែលរីងស្ងួតសោះឡើយ ។

ភ្នំតាមីន មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅជាយដែនប្រទេសកម្ពុជា និង ថៃនាខែត្រកោះកុង ជាភ្នំដែលកងទ័ពខែត្រកោះកុងដណ្ដើមយកពីថៃមកវិញដោយសន្តិវិធី មិនមានការបង្ហូរឈាម ឬ ធ្វើឱ្យលំបាកដល់ថ្នាក់ដឹកនាំកំពូលឡើយ ។ ការដណ្ដើមយក ភ្នំតាមីន នេះបានមកខ្មែរវិញ ដោយសារការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់មេបញ្ជាការ ឧត្តមសេនិយត្រី យន្ត មីន បានឡើងឈរជើងនៅទីនោះថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០០៤ ។ ហើយស្រះទឹកនេះ លោក មេបញ្ជាការ យន្ត មីន បានដឹកនាំកងកម្លាំងជីកបណ្ដើរ តតាំងជាមួយថៃបណ្ដើរនៅឆ្នាំ២០១១ ។

កងទ័ពនៅលើកំពូលភ្នំតាមីន មានប្រសាសន៍ថា កាលពីមុនមានស្រះទឹកដ៏អស្ចារ្យនេះ កងទ័ពយើងបាននាំគ្នាចុះពីលើកំពូលភ្នំ ទៅសែងទឹកពីក្រោមមកម្ដងមួយពីដុង៣០លីត្រ ប្រើពេលជាងមួយម៉ោងទើបយកទឹកបានមកប្រើ ។ ឥឡូវស្រះទឹកជីកនេះ ជួយសម្រួលដល់ជីវភាពរស់នៅរបស់កងទ័ពយ៉ាងច្រើន ។

លើសពីនេះទៅទៀត កងទ័ពដែលឈរជើងលើកំពូល ភ្នំតាមីន ហាក់មានជំនឿថា ស្រះទឹកជីកនេះ មានបារមីថែរក្សា ជួយឱ្យមានទឹកប្រើប្រាស់រៀងរហូតទាំងខែប្រាំងខែវស្សា ។ (សូមស្ដាប់ការលើកឡើងរបស់កងទ័ព)



លោក សាញ់ មុន្នីរ័ត្ន ប្រធានមន្ទីរ ធនធានទឹក និង ឧតុនិយមខែត្រកោះកុង មិនបានឆ្លើយតបនូវចម្ងល់ខាងលើទេ ព្រោះពេល បាយ៉ង់ថែមស៍ ទាក់ទងសុំការណាត់ជួបដើម្បីសុំការបកស្រាយបញ្ជាក់ តាមលក្ខណៈធម្មជាតិ និង វិទ្យាសាស្រ្ត ពុំមានការតបតសោះ ។

ប៉ុន្តែមន្រ្តីមួយរូបដែលធ្លាប់ចុះជួយការងារស្ថាបនាផ្លូវបេតុងលើកំពូលភ្នំតាមីននោះ លើកឡើងថា តំបន់នោះភ្លៀងច្រើនហើយខ្លាំង ដូច្នេះការដែលមានទឹកដក់ក្នុងស្រះជីក តាមីន ទាំងខែប្រាំងខែវស្សាបែបហ្នឹង វាអាចបណ្ដាលមកពីមានភ្លៀងច្រើន ៕

សូមជួយចែករំលែក


loading...
Footer Menu