Main Menu
loading...

ក្រសួងធនធានទឹកសាងសង់សំណង់បង្ហៀរទឹកមួយនៅលើទំបន់អាងទឹកថ្មីសម្រាប់បង្កបង្កើនស្រូវ

ភ្នំពេញ៖ ដោយសារសំណង់បង្ហៀរនៃទំនប់អាងទឹកថ្មីមានទីតាំងស្ថិតក្នុង ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងនូវការខូចខាតស្ទើរតែទាំងស្រុងពីគ្រោះទឹកជំនន់ជាបន្តបន្ទាប់ធ្វើឱ្យទំនប់អាងទឹកនេះពុំមានសមត្ថភាពស្តុកទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករក្នុងតំបន់នោះទេ។

ក្នុងករណីខាងលើដោយពិនិត្យឃើញនូវការលំបាកយ៉ាងដូច្នេះក្រសួងធនធានទឹកនិងឧតុនិយមបានធ្វើការសាងសង់សំណង់បង្ហៀរថ្មីមួយកន្លែងនៅលើទំនប់អាងទឹកដែលមានប្រវែង២៨០ម៉ែត្រ។ តាមរយៈការសាងសង់សំណង់បង្ហៀរថ្មីនេះទំនប់អាងទឹកថ្មី នឹងមានសមត្ថភាពស្តុកទឹកសម្រាប់ផ្គត់ផ្គង់ ឱ្យការងារបង្កបង្កើនផលស្រូវ លើផ្ទៃដីរហូតដល់៦,០០០ហិកតានិងសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ។

ក្រៅពីបង្កើនសមត្ថភាពស្តុកទឹករបស់អាងសំណង់បង្ហៀរថ្មីនេះវាក៍នឹងក្លាយទៅជាផ្លូវគមនាគមន៍តភ្ជាប់ពីឃុំត្រពាំងតាវ ទៅកាន់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ផងដែរ។

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ញីន កួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តឧត្តរមានជ័យ បានប្រាប់ថាទំនប់អាងទឹកថ្មីនេះ មានលទ្ធភាពស្រោចស្រពដីស្រែខាងលើ ហើយវាមានតួនាទីដ៏សំខាន់ផងដែរក្នុងការបញ្ជូនទឹកទៅផ្គត់ផ្គង់ដល់អាងទឹកស្ទឹងស្រែងទីពីរ។ទំនប់អាងទឹកថ្មីនេះមានទំហំផ្ទៃអាង៣,៧០០ហិកតាហើយស្តុកទឹកបាន១៥៣លានម៉ែត្រគីប។

លោកប្រធានមន្ទីរបន្តទៀតថា ទំនប់ទឹកថ្មីពីមុនវាខូចខាតរងគ្រោះធម្មជាតិទឹកជំនន់ជាយូរឆ្នាំមកហើយ។ ក្រៅពីស្រោចស្រពដីស្រែចម្ការជាកន្លែងប្រជាពលរដ្ឋនេសានត្រីដ៏សម្បូរបែបនិងជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងល្អ។គម្រោងខាងលើនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ។ គម្រោងនេះចាប់ដំណើរការតាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៨ ៕











សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu