Main Menu
Booking.com

កីឡាករបីប្រទេសចូលរួមដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទីបួន នៅបាយ័នស្ទឹងមានជ័យ

ភ្នំពេញៈស្ថានីយទូរទស្សន៍បាយ័ន ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវនិងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើសន្និសីទ សារព័ត៌បើកការប្រកួតដណ្តើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវរដូវកាលទីបួនក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមដែលមានកីឡាករកម្ពុជាបួនរូប ថៃបីរូបនិងឡាវមួយរូប ស្ថិតនៅសង្វៀនបាយ័នស្ទឹងមានជ័យចាប់ពីល្ងាច ថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៨ តទៅ។


 នៅក្នុងពិធីបើកការប្រកួតសន្សំលើកដំបូងនេះមានការចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងផ្នែកកីឡាប្រចាំស្ថានីយទូរទស្សន៍បាយ័ន និងលោក ស្រី វុត្ថា តំណាងក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវ ព្រមទាំងមន្ត្រីសហព័ន្ធជាច្រើនអ្នកទៀត។ គេក៍បានបង្ហាញខ្លួនកីឡាករទាំងប្រាំបីនាក់ ដែល ត្រូវប្រកួតវិលជុំសន្សំពិន្ទុ។ អ្នកឈ្នះរកបានបីពិន្ទុរីឯអ្នកចាញ់បានមួយពិន្ទុហើយអវត្តមានសូន្យពិន្ទុ។

 កីឡាករកម្ពុជាមានដូចជា ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានឫទ្ធិ។ កីឡាករ ឡុង សំណាង ក្លិបសាលវ័ន្តកីឡា។ កីឡាករ ឡៅ ចិត្រា ក្លិបកងពលតូចឆ័ត្រយោងលេខ៩.១១និងកីឡាករ ចាន់ ប៊ុនលាភ ក្លិបនិរោធមាន ជ័យ។ កីឡាករបរទេសមាន Angkamlek Sor Bunyeam ដែលមកពីប្រទេសថៃ។ កីឡាករ Namphol Site Khungvet មកពីប្រទេសឡាវ។ កីឡាករជើងចាស់ Kla Khun serk Chomea Tour មកពីប្រទេសថៃ ។

 កីឡាករ Lek Petch site Wangloung មកពីប្រទេសថៃ។ ពួកគេទាំងប្រាំបីនាក់ប្រកួតសន្សំពិន្ទុបួនប្រកួតគឺខ្មែរស្ថិតក្នុងក្រុម«ក»និងកីឡាករថៃឡាវស្ថិតក្នុងក្រុម«ខ»។ ដូច្នេះ ក្នុងកីឡាករកម្ពុជាម្នាក់ត្រូវជួបនឹងកីឡាករបរទេសបួននាក់។ ចំណែកកីឡាករបរទេសម្នាក់ក៍ត្រូវជួបកីឡាករកម្ពុជា បួននាក់ដែរ។

 រូបមន្តប្រកួតវិលជុំសន្សំពិន្ទុនឹងឈាងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីយកចំណាក់ថ្នាក់លេខ១,២,៣,៤។ បើសិនការប្រកួតស្ថិតក្នុងករណីកីឡាករក្នុងក្រុមណាមួយក្នុងជុំទីមួយពុំមានលទ្ធផលឈ្នះមួយប្រកួតសោះកីឡាករនៅក្នុងក្រុមនោះពុំមានសិទ្ធចូលរួមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ។

 កម្មវិធីចាប់បើកដំណើរការពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោងប្រាំមួយល្ងាចដល់ម៉ោង៨:៣០យប់នោះ។សម្រាប់អ្នកឈ្នះលេខ១ទទួល បានថវិកាចំនួន៦,០០០ដុល្លារខ្សែក្រវាត់មួយ និងពានមួយ។ លេខ២ទទួលថវិកា៣,០០០ដុល្លារ និងពានមួយ។ លេខ៣ទទួល បានថវិកាចំនួន៦០០ដុល្លារនិងពានមួយ។ 

 ប្រធានគ្រប់គ្រងកម្មវិធីកីឡាប្រចាំស្ថានីយទូរទស្សន៍បាយ័នលោក នាង ស៊ីវុត្ថា បានបញ្ជាក់ថា រូបមន្តខាងលើលោកនិងលោក និន ភារម្យ តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាអ្នកចងក្រងវាឡើង។ សម្រាប់អ្នកឈ្នះក្នុងការប្រ កួតវិលជុំមិនថាកីឡាករខ្មែរឬថៃឡាវនោះទេពួកគេនឹងមានប្រាក់ឧបត្ថម្ភបន្ថែមចំនួនមួយលានរៀលថែមពីលើតម្លៃ ខ្លួនដែលមានស្រាប់។ ប៉ុន្តែបើសិនពួកគេវាយមិនអស់សមត្ថភាពឬមិនប្រក្រតីណាមួយត្រូវដេញចេញ។

 លោក ស៊ីវុត្ថា ក៍បានសំណូមពរសុំឱ្យលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាគុនខ្មែរ ពង្រឹងមន្ត្រីរបស់ខ្លួន ក្នុងការ ដាក់ពិន្ទុនៃការប្រកួតឱ្យមានអព្យាក្រឹតពេញចិត្តពេញផ្លើមពីអ្នកគាំទ្រក៍ដូចកីឡាករផងដែរ។

 លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតនេះមានកម្រិតលក្ខណៈអន្តរជាតិកំពូលគឺវាបង្ហាញមុខមាត់កម្ពុជានៅលើឆាកជាតិ និងអន្តរជាតិដូច្នេះយើងត្រូវពង្រឹងខ្លួនថែមទៀត។ នេះជាការអភិ រក្សមរតកគុនខ្មែរដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបានដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយត្រូវតែថែរក្សាបន្តទៀត។

 ប្រធានសហព័ន្ធបន្តទៀតថា ដើម្បីឱ្យកម្មវិធីនេះបានជោគជ័យដូចពេលកន្លងមក លោកសុំឱ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់បានល្អប្រកួតឱ្យអស់សមត្ថភាពដើម្បីឱ្យអ្នកទស្សនាពេញចិត្តនិងមានទំនុកចិត្ត។ រីឯមន្ត្រីស ហព័ន្ធត្រូវខិតខំប្រឹងប្រែងធ្វើការងារនេះឱ្យបានល្អប្រសើរការផ្តល់ពិន្ទុសូមផ្តល់ឱ្យបានល្អបើចាញ់គឺចាញ់ បើឈ្នះគឺឱ្យឈ្នះ។ 

 គួរបញ្ជាក់ផងដែរថាកម្មវិធីដណ្តើមខ្សែក្រវាត់នេះមានបីដងមកហើយគឺខ្សែក្រវាត់បានទៅលើកីឡាករខ្មែរទាំងបីដង។ ទីមួយកីឡាករ ឡុង សុភី ម្ចាស់ខ្សែក្រវាខារ៉ាបាវក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ ទីពីរកីឡាករ បឺត ខាំ ម្ចាស់ខ្សែក្រវាត់ក្នុងទម្ងន់៦៩គីឡូក្រាម និងទីបីកីឡាករ ផល សោភ័ណ្ឌ ម្ចាស់ខ្សែក្រវាត់ទម្ងន់៦៣,៥គីឡូក្រាម។ ទោះយ៉ាងណា សោភ័ណ្ឌ ក៍បានចូលខ្លួនមកដណ្តើមខ្សែក្រវាត់លើកទីបួននេះម្តងទៀត៕


សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

11 hours ago 735
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu