បាយ៉ង់ថែមស៍
Booking.com

ផ្សព្វផ្សាយច្បាប់ហាមឃាត់អាវុធគីមីមាន នុយគ្លេអែ ជីវសាស្ត្រនិងវិទ្យុសកម្ម

រតនគិរី៖ លោកឧត្ដមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី និងលោក យឹម ផែន អភិបាលរង ខេត្តរតនគិរី បានផ្សព្វផ្សាយច្បាប់ហាមឃាត់ អាវុធគីមីមាន នុយគ្លេអែ ជីវសាស្ត្រនិងវិទ្យុសកម្ម ដែលមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ ស្រុក ក្រុងទាំងអស់ប្រមាណជាង២០០នាក់នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងសាលប្រជុំសាលាខេត្ត។

លោក ហេង វុទ្ធី បានលើកឡើងថា ការផ្សព្វផ្សាយច្បាប់នេះ ក្នុងន័យចែករំលែកចំណេះដឹង និងផ្លាស់ប្ដូរបទពិសោធន៍អំពីមហន្តរាយនិងផលប៉ះពាល់ពីសារធាតុគីមីនុយគ្លេអែ ជីវសាស្ត្រនិងវិទ្យុសកម្ម ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។

ទាក់ទងអំពីស្ថានភាពបច្ចុប្បន្នលោកបន្តថា ជនរង្គ្រោះគ្រាប់បែកគីមីដែលទម្លាក់ពីសហរដ្ឋអាមេរិកនៅ ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ បញ្ហានេះក៍បានបង្កើតកម្មវិធីព្យាបាលជូនពលរដ្ឋរងគ្រោះដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលថែមទាំងផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងការស្វែងរកសេវាព្យាបាលដែលនៅជិតព្រមទាំងកាត់បន្ថយការចំណាយហើយទាន់ពេលវេលានោះគឺសាងសង់មណ្ឌលសុខភាពមួយជូនពលរដ្ឋ ឃុំគគី ផ្ទាល់តែម្ដង ។

លោកឧត្ដមសេនីយ៍ឯកមានជំនឿថាវាពិតជាបានមកនូវបទពិសោធន៍និងមេរៀនថ្មីល្អៗក្នុងការចែករំលែកការយល់ដឹងទាំងអស់គ្នា។ ការផ្សព្វផ្សាយនេះដើម្បីត្រៀមខ្លួនការពារព្រមទាំងឱ្យពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹង៕









សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Governor.jpg

ខែត្រ ជាំងស៊ូ នៃប្រទេសចិន នឹងបញ្ជូនគ្រូពេទ្យមកខែត្រព្រះសីហនុ ព្យាបាលឥតគិតថ្លៃ

11 hours ago 93
http://bayongtimes.com/myboard/photo/Samuth.jpg

លូដែលស្ទះ ហើយទឹកស្អុយហូរចូលសមុទ្រ បង្អួតភ្ញៀវទេសចរ ត្រូវបានដោះស្រាយទាំងថ្ងៃអាទិត្យដោយក្រុមការងារនៃមន្ទីរសាធារណការ

13 hours ago 28
http://bayongtimes.com/myboard/photo/Samuth.jpg

អ្នកមានមហាសាល ដឹកថ្ម ខ្សាច់ ធុងទឹក និង កុងតេន័រ បម្រុងធ្វើរបងថ្មហ៊ុមព័ទ្ធយកដីប្រជាពលក្រក្រី មិនបានសម្រេចនូវមហិច្ឆតា ក៏ជួលមនុស្សពីរនាក់អោយនៅយាមឃ្លាំមើល

3 days ago 271
http://bayongtimes.com/myboard/photo/Sarun.jpg

ក្មែរដូចគ្នា មនុស្សដូចគ្នា គ្រាន់តែដីទទឹង០៥ម៉ែត្រ បណ្ដោយ២០ម៉ែត្រសម្រាប់សង់លំដ្ឋានរស់នៅ ម្ដេចមិនមានសិទ្ធិ ?

5 days ago 357
http://bayongtimes.com/myboard/photo/48377435_936284009896839_3810196738187198464_o.jpg

លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​លើ​ស្ថានភាព​ទឹក​និង​ការងារ​បង្កបង្កើនផល​ក្នុង ខេត្តបន្ទាយមានជ័យ

1 week ago 61
http://bayongtimes.com/myboard/photo/Edited,Samuth.jpg

សំណង់រឹងមាំដ៏សែនចម្លែក ដែលសង់ក្នុងអូរ(ស្រះក្រពើ)ទាំងស្រុងនោះ នឹងត្រូវផ្អាកដំណើរការ

1 week ago 268
Booking.com
Booking.com
Footer Menu