Main Menu
loading...

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងត្រូវបានវាយតម្លៃជាគម្រោងល្អបំផុតរបស់ADB

ភ្នំពេញ៖ បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងការដ្ឋាន និង ការប្រជុំវាយតម្លៃទៅលើការអនុវត្តនីតិវិធី គុណភាពសំណង់សក្តានុពល នៃគម្រោង និង ការទទួលផលរបស់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសាររួចមក គម្រោងប្រព័ន្ធធារាសាស្ត្រតាំងក្រសាំងត្រូវបានជ្រើសរើសជាគម្រោង ដែលល្អបំផុតនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ នេះបើតាមការការអះអាងអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ បាយ៉ង់ថែមស៍ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្នុងទីស្តីការក្រសួង។

លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានឱ្យដឹងទៀតថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ«តាំងក្រសាំង»ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និង ការគ្រប់គ្រងវិស័យធនធានទឹក(Upland Irrigation and Water Resources Management Sector Project) មានទីតាំងស្ថិតនៅក្នុង ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានចាប់ដំណើរការបើកការដ្ឋានអនុវត្តកាលពីខែមីនា ឆ្នាំ ២០១៦មកម្ល៉េះ។

លោកបានបញ្ជាក់លម្អិតអំពីទំហំការងារនោះថា គម្រោងនោះមានទំហំការងារជាច្រើនដូចជា សាងសង់ប្រឡាយមេមួយខ្សែប្រវែង១៨.៥៤២ម៉ែត្រក្នុងនោះផ្នែកក្បាលប្រឡាយមេប្រវែង២.៥០០ម៉ែត្រជាប្រឡាយបេតុង។

សាងសង់ប្រឡាយរងបីខ្សែប្រវែង៨.២២៤ម៉ែត្រក្នុងនោះផ្នែកក្បាលប្រឡាយរងប្រវែង១.៣៥០ម៉ែត្រជាប្រឡាយបេតុង។សាងសង់ប្រឡាយជើងក្អែបជាប្រឡាយបេតុងទាំងអស់ចំនួន២១ខ្សែមានប្រវែងសរុប១០.៨០០ម៉ែត្រ។ សាង សង់ប្រឡាយដោះទឹកមួយខ្សែប្រវែង២.៩០៩ម៉ែត្រ។ សាងសង់សំណង់សិល្បការ តូច ធំ សរុបចំនួន៤៤៧កន្លែង។សាងសង់ផ្លូវចូលក្រាលក្រួសក្រហមពីរខ្សែប្រវែងសរុប១.០៧៨ម៉ែត្រ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ«តាំងក្រសាំង»លោកបញ្ជាក់ថាក្រសួងធនធានទឹកនិងឧតុនិយមគ្រោងនឹងបញ្ចប់គម្រោងខាងលើ នៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។ ប្រព័ន្ធធារាសាស្ត្រនេះ បម្រើឱ្យផលប្រយោជន៍ច្រើនយ៉ាងណាស់ ទាំងការស្រោចស្របដំណាំស្រូវស្រែចម្ការ មនុស្សប្រើប្រាស់ និងសត្វនានា...។ល។

ប្រជាពលរដ្ឋរស់នៅតំបន់ ស្រុកសន្ទុក ខេត្តកំពង់ធំ បានសម្តែងការសប្បាយរីករាយ ទទួលយកផលិតផលថ្មី របស់រាជរដ្ឋាភិបាលក្រោមការដឹកដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្វើឱ្យប្រជាកសិករអាចធ្វើស្រែក្នុងមួយឆ្នាំបានពីរទៅបីដង។ នេះជាការកាត់បន្ថយនូវភាពក្រីក្រ បង្កើនជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ៕















សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu