Main Menu
loading...

រដ្ឋមន្ត្រីក្រសួងធនធានទឹកពិនិត្យគម្រោងសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រដំណាក់ឈើក្រំ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញចុះពិនិត្យការដ្ឋាន អនុវត្តគម្រោងសាងសង់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ដែលស្ថិតក្នុង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ។

ថ្លែងនៅក្នុងពេលចុះពិនិត្យការងារនោះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិង ឧតុនិយម មានប្រសាសន៍ថាបន្ទាប់ពីទំនប់លេខបី, ទំនប់លេខប្រាំប្រព័ន្ធធារាសាស្ត្រដំណាក់អម្ពិល ប្រព័ន្ធធារាសាស្ត្រចារឹក ប្រព័ន្ធធារាសាស្ត្រអូររកា ប្រព័ន្ធធារាសាស្ត្រធ្លាម្អម ប្រព័ន្ធធារាសាស្ត្រកំប៉ាង ប្រព័ន្ធធារាសាស្ត្រក្រូចសើច ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ គឺជាសមិទ្ធផលដ៏ធំថ្មីមួយទៀតដែលនឹងលេចចេញរូបរាងនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាគម្រោងនេះនឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករប្រមាណ១៦.១០០ហិកតានៅក្នុង ស្រុកភ្នំក្រវាញ និង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកបញ្ជាក់អំពីគម្រោងដែលបានសាងសង់ថា ការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានបែងចែកជាបីកញ្ចប់។ ក្នុងនោះរួមមានកញ្ចប់ទីមួយ(Package I)សាងសង់សំណង់មេកាត់ ស្ទឹងពោធិ៍សាត់ ចំនួនមួយកន្លែងត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ។ កញ្ចប់ទីពីរ (Package II) ជីកប្រឡាយមេមួយខ្សែប្រវែង១៦.០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន២៨កន្លែង។ កញ្ចប់ទីបី (Package III) ជីកប្រឡាយរងបួនខ្សែសរុបប្រវែង៦៨.៩៨១ម៉ែត្រនិងសាងសង់សំណង់សិល្បការសរុបចំនួន២១៥កន្លែង។

នៅក្នុងការសាងសង់ជំហានដំបូងលោកគិតថាក្រសួងបានចាប់អនុវត្តនូវកញ្ចប់ទីពីរ (PackageII) នោះ គឺការជីកប្រឡាយមេមួយខ្សែ ប្រវែង១៦គីឡូម៉ែត្រ លាតសន្ធឹងលើ ឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញនិង ឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន។ ប្រឡាយមេមួយខ្សែនេះនឹងមានបំពាក់នូវសំណង់សិល្បការតូចធំ សរុបចំនួន២៨កន្លែង។ មកដល់ពេលបច្ចុប្បន្នការអនុវត្តកញ្ចប់ទីពីរសម្រេចលទ្ធផលបានប្រមាណ១៧ភាគរយហើយ ៕















សូមជួយចែករំលែក


loading...
Footer Menu