Main Menu
loading...

បើករដូវកាលដំបូងកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក អាយអេសអាយផាម ទម្ងន់៦៧គីឡូក្រាម

ភ្នំពេញៈជាលើកទីមួយរបស់ក្រុមហ៊ុន អាយអេសអាយស្ទាលខូអិលធីឌី ស្ថានីយទូរទស្សន៍ស៊ីអិនស៊ីនិងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានធ្វើសន្និសីទកាសែតបើករដូវកាលដំបូងដណ្តើមខ្សែក្រវាត់«ការប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម មានកីឡាករបីជាតិសាសន៍ ខ្មែរ ថៃនិងឡាវ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅសង្វៀនស៊ីធីអ៊ិនឫស្សីកែវ រាជធានីភ្នំពេញ។



 ចូលរួមក្នុងពិធីខាងលើថ្ងៃបើកឆាកដណ្តើមខ្សែក្រវាត់សន្សំពិន្ទុនោះមានការចូលរួមពីលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី (CNC) និងលោក សុខ វិចិត្រ នាយកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុន ISI STEEL ព្រមទាំងមន្ត្រីនានារបស់សហព័ន្ធកីឡានិងតំណាងក្រុមហ៊ុនជាច្រើនអ្នកទៀត។

 អ្នកដែលអង្រួនសង្វៀនមួយនេះឱ្យកក្រើត មានកីឡាករខ្មែរបួននាក់។ ទីមួយកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពឆ័ត្រយោងលេខ៩១១។ ទីពីរកីឡាករ ឆៃ សារ៉ា មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ទីបីកីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សពោធិសែនជ័យ និងទីបួនកីឡាករ មាស សុជាតិ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់។ ចំណែកកីឡាករថៃទីមួយ នឹងត្រាក់កាន ក.កាមន្តវ៉ាត់ មកពីខេត្តសុរិន្ទ។ ទីពីរកីឡាករថៃ រុងណាក់ផា ស.សំរ៉ូងយីម មកពីខេត្តសុរិន្ទ។ ទីបីកីឡាករឡាវ ឆានឆៃ ស៊ីត.ស.ថ ណាក់រ៉ុង និងទីបួន កីឡាករ ផាន់ឆៃ រុងរៀនក្រៈ ធាម វិត្យា មកពីខេត្តប៉ាកសេ។ 

 ពួកគេទាំងប្រាំបីនាក់ត្រូវបំពេញតួនារីប្រកួតវិលជុំសន្សំពិន្ទុអ្នកឈ្នះរកបានបីពិន្ទុ ចាញ់បានមួយពិន្ទុនិងអវត្តមានសូន្យពិន្ទុ។អ្នកឈ្នះលេខមួយទទួលបានខ្សែក្រវាត់មួយនិងប្រាក់ចំនួន២៤លានរៀល។ តែបើសិនជាចង់សាងសង់ផ្ទះទឹកប្រហាក់ប្រហែលក៍បានដែរ។លេខពីរទទួលបានថវិកាចំនួន១២លានរៀល។លេខបីទទួលបានថវិកាចំនួនប្រាំបីលានរៀលនិងលេខបួនទទួលបានទឹកប្រាក់ចំនួនប្រាំមួយលានរៀល។

 លោក សុខ វិចិត្រ នាយកទីផ្សារនិងផ្នែកលក់នៃក្រុមហ៊ុន ISI STEEL បញ្ជាក់ថាពួកយើងបានផលិតនូវកម្មវិធី«ការ ប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM» ដើម្បីជាការលើកស្ទួយ និងអភិរក្សវិស័យ កីឡាគុនបុរាណខ្មែរក៍ដូចជាបម្រើអារម្មណ៍ទស្សនិកជនស្នេហាវិស័យកីឡាមួយនេះ។

 កម្មវិធីនេះនឹងប្រព្រឹត្តិទៅជារៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង១១រហូតដល់ម៉ោង១:៣០រសៀលតទៅក៍នឹងមានការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ស៊ីអិនស៊ី។

 នាយកទីផ្សារនេះបានបន្តថា «គុនបុរាណខ្មែរនេះក៍ដូចជាផ្តល់ឱកាសដល់បងប្អូនកីឡាករ កីឡាការិនីបានបញ្ចេញនូវសមត្ថភាពរបស់ខ្លួនពិសេសជំរុញឱ្យយុវជន យុវនារី បានចូលរួមលេងកីឡាដើម្បីជៀសវាងឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខទាំងឡាយ»។ 

 តំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក ម៉ិល កាដូ បានចាត់កម្មវិធីនេះជាការអភិរក្សចូលរួមថែរក្សាក្បាច់គុនបុរាណខ្មែរហើយក្រុមហ៊ុនដែលជួយឧបត្ថម្ភធំនេះថែមទាំងបានលើកកម្ពស់ក្បាច់គុនខ្មែរឱ្យមានមុខមាត់នៅលើឆាកជាតិនិងអន្តរជាតិ។ លោកបានសន្យាថានឹងរៀបចំឱ្យមានកីឡាករល្អៗមកប្រកួតបន្តទៀត។

ពួកគេសុទ្ធតែមានសមត្ថភាពល្អៗឆ្នើមមានបទពិសោធន៍ច្រើនឆ្នាំ។លោកបានបញ្ជាក់ទៀតថាយើងនឹងដឹកនាំការប្រកួតមួយនេះឱ្យបានល្អប្រសើរប្រកបដោយសុក្រឹតភាពយុត្តិធម៌អ្នកឈ្នះគឺឈ្នះនិងអ្នកចាញ់គឺចាញ់។ 

 លោក ហួរ រតនៈ ប្រធានផ្នែកទីផ្សារស្ថានីយទូរទស្សន៍ស៊ីអិនស៊ីឱ្យដឹងថា នេះគឺជាទំព័រថ្មីមួយទៀតដើមឆ្នាំ២០១៨ នេះដែលស៊ីអិនស៊ីនិងក្រុមហ៊ុនក្រោមការសហការពីសហព័ន្ធគុនខ្មែរបង្កើតកម្មវិធីប្រកួតជ្រើសរើសជើងឯកទម្ងន់៦៧គីឡូក្រាមដោយមានកីឡាករចំនួនប្រាំបីនាក់មកពីបីប្រទេសផ្សេងគ្នាដូចជាខ្មែរបួននាក់ ថៃពីរនាក់និងឡាវពីរ នាក់។ 

 លោកបន្តទៀតថាពួកយើងបាននិងកំពុងតែជួយគ្នាទៅវិញទៅមកលើទិសដៅលើកស្ទួយក៍ដូចជាការអភិវឌ្ឍន៍វិស័យកីឡាគុនខ្មែរឱ្យកាន់តែមានការរីកចម្រើនដើម្បីពង្រីកមុខមាត់ថែមទៀតនៅលើឆាកអន្តរជាតិ។ជាមួយគ្នានេះដែរយើងក៍បានរួមចំណែកលើកស្ទួយជីវភាពកីឡាករគុនខ្មែរឱ្យកាន់តែល្អមួយកម្រិតថែមទៀត៕


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu