Main Menu
loading...

ក្មេងប្រុសម្នាក់ស្លាប់ក្រោយពីបញ្ជូនទៅព្យាបាលជំងឺនៅពេទ្យមួយកន្លែង

រតនគិរី:ក្មេងប្រុសម្នាក់ឪពុកបម្រើការនៅក្រុមហ៊ុនហ៊ងអញបានស្លាប់ក្រោយពីបញ្ជូនទៅព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែងគ្មានស្លាកយីហោស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី កាលយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

ក្មេងប្រុសរងគ្រោះឈ្មោះ សុខ ឡេង អាយុ១៣ឆ្នាំ។ ឪពុកឈ្មោះ ឆីន ហេម មានមុខរបរជាកម្មករ ក្រុមហ៊ុនហ៊ង អញ(ឡូទី៥)ដែលមានទីតាំងស្ថិតនៅ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

ប្រភពបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៥ ខែមករា លោក ឆីន ហេម បានដឹកកូនប្រុសមានជំងឺជាច្រើនថ្ងៃទៅព្យាបាលនៅផ្ទះពេទ្យឯកជនមួយកន្លែងពុំមានស្លាកយីហោតែគេស្គាល់ថាជាគ្រូពេទ្យ យឹម ស៊ីវន ដែលមានទីតាំងនៅ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ដើម្បីព្យាបាលជំងឺ។

ប្រភពដដែលបន្តទៀតថា ពេលអ្នកជំងឺចូលទៅដល់ផ្ទះលោកគ្រូពេទ្យ យឹម ស៊ីវន បានចាក់ថ្នាំមួយម្ជុលរួចដាក់សេរ៉ូមមួយប្លោកនិងឱ្យផឹកថ្នាំងងុយដេកចំនួនមួយគម្របដប។ក្រោយមកក្មេងនោះមានសភាពខុសពីធម្មតាគឺទន់ដៃទន់ជើងហើយគ្រូពេទ្យប្រាប់ឱ្យគេដឹកអ្នជំងឺត្រឡប់ទៅវិញ។ក៍ប៉ុន្ដែដឹកក្មេងឈឺចេញបានតែប្រហែល៣០០ម៉ែត្រក៍ដាច់ខ្យល់ស្លាប់តែម្ដងទៅ។

លោក ភោគ បូរិទ្ធ អធិការស្រុកកូនមុំ បានប្រាប់អ្នកសារពត៌មាន កាលពីរសៀលថ្ងៃទី២៦ ខែមករា ថា កាលពីម៉ោង៩យប់ថ្ងៃទី២៥ ខែមករា នេះមានក្មេងប្រុសម្នាក់ដែលមានឈ្មោះដូចខាងលើឈឺហើយដឹកទៅព្យាបាលទៅផ្ទះលោកគ្រូពេទ្យ យឹម ស៊ីវន មែន។

លោកអធិការបានបញ្ជាក់ថាក្រោយបញ្ជូនអ្នកជំងឺចេញពីផ្ទះពេទ្យមកវិញបានប្រហែល៣០០ម៉ែត្រក្មេងក៍ដាច់ខ្យល់ស្លាប់តាមផ្លូវទៅ។

ករណីនេះមិនទាន់ដឹងថាយ៉ាងណានៅឡើយទេនគរបាលរបស់យើងរួមនឹងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ដ។

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី២៦ ខែមករា មិនអាចសុំការបំភ្លឺបានទេ ជុំវិញករណីគ្រូពេទ្យ យឹម ស៊ីវន ព្យាលអ្នកជំងឺ ខាងលើហើយស្លាប់នោះ ពីព្រោះទូរស័ព្ទលោករោរ៍ជាច្រើនដងតែពុំមានអ្នកទទួល ។

ប្រភពពីមន្រ្ដីនៃមន្ទីរសុខាភិបាលខេត្ដរតនគិរីបានឱ្យដឹងថាក្រោយក្មេងនោះស្លាប់ មានមន្រ្ដីសុខាភិបាលចុះទៅពិនិត្យនិងស្រាវជ្រាវដល់ទីកន្លែងកើតហេតុហើយ។ គេរកឃើញឱសថ ដែលគ្រូពេទ្យ យឹម ស៊ីវន ប្រើគឺត្រឹមត្រូវតាមបច្ចេកទេស។ ប៉ុន្ដែមូលហេតុដែលក្មេងនោះស្លាប់ដោយសារ គេបានប្រើថ្នាំជាច្រើនប្រភេទ មុនពេលបញ្ជូនមកដល់ផ្ទះគ្រូ យឹម ស៊ីវន ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu