Main Menu
loading...

មានមនុស្សស្លាប់ដោយពុលត្រីក្រពត និង ប្រាំបីនាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់

ខែត្រកោះកុង៖អ្នកនេសាទនិងក្រុមគ្រួសារចំនួនប្រាំបួននាក់ រស់នៅ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានរងគ្រោះពុលត្រីក្រពតស្លាប់ម្នាក់និងប្រាំបីនាក់ទៀតកំពុងត្រូវបានគេជួយសង្គ្រោះបន្ទាន់ កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ០៦នាក់ និង ០២នាក់ទៀត គេបញ្ជូនទៅក្រុងព្រះសីហនុ ។

បើតាមសាច់ញាតិនិងអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្រោយពីហេតុការណ៍នេះកើតឡើង នគរបាលនិងសាច់ញាតិបានព្យាយាមនាំយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។ក្នុងនោះមនុស្សប្រាំមួយនាក់បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និង ពីរនាក់ទៀតបញ្ជូនទៅលំនៅ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ (នៅជិតផ្សារចិនអូរ១) ។

ប្រភពពីអ្នកនេសាទបានឱ្យដឹងថា មុនពេលកើតហេតុក្រុមអ្នកភូមិ នេសាទបានត្រីក្រពតមួយក្បាលទម្ងន់ជាងប្រាំគីឡូក្រាម ក៍នាំគ្នាយកទៅចម្អិនធ្វើជាអាហារ និងក្រោយបរិភោគរួចពួកគេទាំងអស់មានអាការៈពុល ខ្លះតិច ខ្លះខ្លាំងតាមការបរិភាគតិចឬច្រើន។

បើតាមអ្នកសមុទ្រអះអាងថា ប្រភេទត្រីក្រពតនេះ គេមិនអាចបរិភោគវាបានឡើយ ក្នុងរដូវដែលវាឡើងសម្ងំពងកូន។ ពីព្រោះវាស៊ីតែរុក្ខជាតិពុលផ្សេងៗធ្វើជាអាហារ ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu