Main Menu
loading...

កម្មកររោងចក្រ KKN ជាង១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់

ខេត្តកោះកុង៖ កម្មករ កម្មការីនីរោងចក្រ KKN នៃតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ១៣០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ គិតត្រឹមម៉ោង១៣ និង ០៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ នេះយោងតាមការឱ្យដឹងតាមទូរស័ព្ទពីលោក ម៉ែន សាម៉េត ប្រធានរដ្ឋបាននៃមន្ទីរបង្អែកខែត្រកោះកុង ។

លោកវេជ្ជៈបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានប្រសាសន៍រៀបរាប់តាមទូរស័ព្ទឱ្យ បាយ៉ង់ថែមស៍ ដឹងថា មុននឹងឈានដល់ការសន្លប់នៃកម្មករ កម្មារីនី អាចបណ្ដាលមកពីអាប៊ុលកាយដីជិតរោងចក្រខាងលើ ដែលធ្វើឱ្យបែកធុងប្រេងនៅក្បែរនោះ ។ ពេលធុងប្រេងបែកធ្លាយ វាជះក្លិនឈួលចូលក្នុងរោងចក្រតាមរយៈកង្ហារប៊ឺតរបស់រោងចក្រ ក៏បណ្ដាលឱ្យកម្មករ កម្មការីនីចាប់ផ្ដើមវិលមុខ និង ដួលជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកម្មករ កម្មការីនីនៅរោងចក្រនោះបានដួលសន្លប់ ។ លើកទីមួយកើតឡើងនៅខែកញ្ញា ឆ្នាំ២០១៧កន្លង ។

នេះជាព័ត៌មានបឋម ពត៌មានលម្អិតថាមានគ្រោះថ្នាក់យ៉ាងណាខ្លះនោះ បាយ៉ង់ថែមស៍ នឹងជម្រាបជូនបន្តទៀត ៕







សូមជួយចែករំលែក


loading...
Footer Menu