Main Menu
Booking.com


ស្ទឹងត្រែងៈខេត្តប៉ែកឦសាននៃប្រទេសកម្ពុជាដែលសម្បូរទៅដោយសក្តានុពលអេកូទេសចរណ៍ធម្មជាតិតាមដងទន្លេមេគង្គកំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរក្នុងដំណើរកម្សាន្តជាក្រុម។

អ្នកនាំភ្ញៀវទេសចរម្នាក់ប្រចាំ ខេត្តស្ទឹងត្រែង លើកឡើងថា នៅក្នុងដំណើរកម្សាន្តតាមទូកនារដូវទឹកស្រកភ្ញៀវបរទេសចាប់អារម្មណ៍ទៅនឹងទេសភាព ធម្មជាតិតំបន់រាមសា (ព្រៃលិចទឹក)តាមដងទន្លេមេគង្គចាប់ពីក្រុងស្ទឹងត្រែងហូតទៅដល់ព្រំដែនកម្ពុជាឡាវ។

បើធ្វើដំណើរតាមផ្លូវទឹកក្នុងដំណើរកម្សាន្តមានលក្ខណៈជាក្រុមពិតជាសប្បាយណាស់ហើយទីនោះយើងមើលទៅឃើញភាពស្រស់ស្អាតប្លែកៗជាច្រើន។ ដំណើរតាមទូកយើងក៍អាចមើលឃើញពីទេសភាពជាច្រើនរាប់មិនអស់ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេនិងតាមដីកោះតូចៗ។មើលចម្ការផលដំណាំនិងសួនបន្លែនៅតាមមាត់ជ្រាំងទន្លេ។ទស្សនាព្រៃធម្មជាតិ...ទូកប្រជានេសាទ។ល។

អ្នកនាំភ្ញៀវទេសចរខាងលើនេះបាននិយាយបន្តទៀតថាបើសិនជាចង់ទៅកាន់ទីនោះត្រូវតែត្រៀមអាហារជាកញ្ចប់សម្រាប់ទទួលទានដោយខ្លួនឯងផង។ បើពុំនោះទេនឹងពិបាករកចំណីអាហារណាស់។ ក៏ប៉ុន្តែលោក ថោង អូន ម្ចាស់រមណីយដ្ឋានបក្សីមេគង្គបានរៀបរាប់ប្រាប់ថាការធ្វើដំណើរកម្សាន្តតាមផ្លូវទឹកមិនពិបាកនោះទេ។យើងជិះទូកតាមដងទន្លេមេគង្គពីក្រុងស្ទឹងត្រែងឆ្ពោះទៅកាន់ព្រំដែនកម្ពុជាឡាវរហូតដល់ទឹកធ្លាក់ព្រះនិមិត្តពិតជាមានភាពទាក់ទាញណាស់សម្រាប់ភ្ញៀវទេសចរខ្មែរនិងបរទេស។

នៅក្នុងដំណើរជិះទូកតាមដងទន្លេយើងអាចមើលឃើញកោះតូចៗរាប់ពាន់កោះសត្វស្លាបដ៏កម្រជាច្រើនប្រភេទតាមព្រៃព្រឹក្សា។ឃើញមានជ្រលងទឹកហូរធា្លក់តាមផ្ទាំងថ្មរាប់សិបកន្លែងនិងមានឆ្នេរខ្សាច់រាក់ៗពិតជាអស្ចារ្យខ្លាំងណាស់។ បើសិនជាយើងធ្វើដំណើរពីក្រុងស្ទឹងត្រែងទៅដល់ព្រំដែនឡាវអាចនឹងឃើញថ្មមរកតពណ៌សដ៏ស្រស់ស្អាត។មានព្រៃដើមឈើទាបខ្ពស់អាចឱ្យអ្នកទេសចរអង្គុយក្រាលកន្ទេលពីក្រោមដើមឈើស្រូបយកខ្យល់អាកាសបរិសុទ្ធដ៏សែនត្រជាក់។បោះតង់ស្នាក់នៅពេលយប់ទទួលទានអាហារដែលបានពីការទិញអ្នកភូមិគ្មានជាតិគីមីនិងភ្លក់រសជាតិត្រីធម្មជាតិទឹកសាបពិតៗ។

 លោក ថោង អូន បានបញ្ជាក់បន្ថែមទៀតថាចំពោះភ្ញៀវទេសចរដែលចង់ទៅលេងនៅតាមតំបន់ដងទន្លេមេគង្គដោយជិះទូកចំណុះក្រោមប្រាំនាក់ក្នុងរយៈពេលពីរយប់បីថ្ងៃគេត្រូវចំណាយប្រាក់ក្នុងម្នាក់ចាប់ពី៨៥ទៅ១៣០ដុល្លារ។ប៉ុន្តែបើសិនជាភ្ញៀវចង់ទៅកម្សាន្តមានលក្ខណៈច្រើននាក់តម្លៃសេវាកម្មនឹងធ្លាក់ចុះមកត្រឹម៨៥ដុល្លារក្នុងម្នាក់ជាមួយអាហារប្រាំមួយមុខក្នុងរយៈពេលពីរយប់និងបីថ្ងៃ។ស្នាក់នៅបោះជុំរុំពេលរាត្រីបង្ហោះចង្កៀងកូមប្រគំបទភ្លេងនិងជិះទូកកៃយ៉ាក់កម្សាន្តលេងនៅពេលថ្ងៃ។

ជាមួយនឹងការស្រឡាញ់ធម្មជាតិម្ចាស់រមណីយដ្ឋានបក្សីមេគង្គសូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធជួយទប់ស្កាត់បទល្មើសនេសាទត្រីដោយប្រើឧបករណ៍ឆក់ខុសច្បាប់និងការបរបាញ់សត្វព្រៃនិងការកាប់ព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅតំបន់នោះផងដែរ។ តំបន់សក្តានុពលដ៏អស្ចារ្យនៅតាមដងទន្លេមេគង្គនិងរមណីយដ្ឋានជាច្រើនត្រូវបានបង្កើតឡើងក្នុងខេត្តស្ទឹងត្រែងដើម្បីទាក់ទាញភ្ញៀវទេសចរ។សហគមន៍ជាច្រើនក៍កំពុងតែមានការកែច្នៃធម្មជាតិទៅជាកន្លែងទទួលភ្ញៀវកម្សាន្ត។ដោយសារតែការខិតខំនិងភាពលេចធ្លោរបស់ខេត្តស្ទឹងត្រែងទើបក្រសួងទេសចរណ៍ បានទទួលស្គាល់និងដាក់ចំណាត់ថ្នាក់រមណីយដ្ឋានដ៏សែនស្រស់ស្អាតមួយក្នុងចំណោមបណ្តាខេត្តចំនួន១១នៅទូទាំងប្រទេសកម្ពុជា។

 លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថាការប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍ក្រសួងទេសចរណ៍បានវាយតម្លៃឱ្យរមណីយដ្ឋាន បក្សីមេគង្គជាប់ចំណាត់ថ្នាក់គំរូប្រចាំឆ្នាំ២០១៧។

លោកបន្តថាសម្រាប់ខេត្តស្ទឹងត្រែងគឺជាលើកទីមួយហើយដែលបានដាក់ពាក្យទៅប្រឡងនៅក្រសួងទេសចរណ៍ហើយក៍បានជាប់ចំណាត់ថ្នាក់រមណីយដ្ឋានល្អដាច់គេក្នុងខេត្តមួយនេះ។

លោក សឿន បានបន្តថា លោកនឹងជំរុញឱ្យមានការរៀបចំរមណីយដ្ឋានជាច្រើនទៀតរួមទាំងវិស័យឯកជនដើម្បីដាក់ពាក្យប្រឡងប្រណាំងរមណីយដ្ឋានស្អាតយក ចំណាត់ថ្នាក់ ល្អបន្ថែមទៀតសម្រាប់ខេត្តស្ទឹងត្រែងនៅក្រសួងទេសចរណ៍ជាបន្តទៀត៕ (ពី រស្មី.ក)

សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

10 hours ago 731
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu