Main Menu
loading...

ឈ្មួញរកស៊ីបទល្មើសឈើកំពុងតែមានអំណាចខ្លាំងនៅរតនគិរី !

រតនគិរីៈឈ្មួញរកស៊ីបទល្មើសព្រៃឈើកំពុងតែមានអំណាចយ៉ាងខ្លាំង ដែលស្រ្តីម្នាក់មានចរិតច្រងេងច្រងាងដាក់អ្នកកាសែត ពេលបានចុះទៅយកព័ត៌មានគំនរឈើរបស់គេ ស្ថិតនៅភូមិអូរមឿត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ត រតនគិរី។

 ស្ត្រីឈ្មោះ លីន បានឡូឡាថតអ្នកសារព័ត៌មានវិញ ដោយចោទប្រកាន់ថា អ្នកសារព័ត៌មានមកជំរិតទារលុយគាត់បន្ទាប់ពីអ្នកសារព័ត៌មានបានទៅផ្ដិត យករូបភាពបទល្មើស រកស៊ីឈើខុសច្បាប់នៅផ្ទះគាត់ មកផ្សាយកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧។

 តាមប្រភពច្បាស់ការពីអ្នកសារព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីអ្នកសារព័ត៌មានទទួលដំណឹងថា ផ្ទះនៅចំណុចខាងលើមានស្ដុកឈើក៍នាំគ្នាចុះទៅឃើញឈើបីគំនរក្នុងរបងផ្ទះនោះមែនហើយស្រ្តីម្ចាស់ឈើនោះប្រាប់អ្នកសារព័ត៌មានថា ហៅគេមកចាប់ឈើនេះទៅប្រាប់គេថា នៅផ្ទះចែ លីន ភូមិថ្មីបន្ទាប់មកអ្នកសារព័ត៌មាន ក៍បានខលទៅលោក កែប កុដ នាយខណ្ឌរដ្ឋបាលព្រៃខេត្តរតនគិរី។

ក្នុងករណីនេះលោក កែប កុដ បានបញ្ជាក់ថា គាត់នៅប្រទេសវៀតណាម ហើយលោកមិនបានខលទៅកូនចៅឲ្យចុះទៅកន្លែងបទល្មើសនោះទេដោយសារការ ទូរស័ព្ទពីប្រទេសវៀតណាមទៅអស់លុយច្រើនពេកលោកបានផ្ញើសារទៅឱ្យកូនចៅរបស់លោករួចហើយ...។

 ចំណែកលោក នូវ ដារ៉ា នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ក្រោយពីអ្នកសារព័ត៌មានខលទៅរាយការណ៍ប្រហែលជាង ពីរម៉ោងលោកខលមកវិញប្រាប់ថាព្រះរាជអាជ្ញាជាប់រវល់លោកមិនអាចចុះទៅបានទេពីព្រោះឈើនោះនៅក្នុងផ្ទះគេ។ ខណៈពេលនោះដែរ អ្នកសារព័ត៌មានក៍ថតយករូបភាព ដើម្បីផ្សាយ ប៉ុន្តែស្រីជើងខ្លាំងឈ្មោះ លីន បានថតអ្នកសារព័ត៌មានវិញ ហើយស្រែកខ្លាំងៗថា អ្នកសារព័ត៌មានជំរិតទារលុយគាត់។ តែគាត់ក៍បានសារភាពទាំងច្រឡំមាត់ថា គាត់ពិតជាអ្នករកស៊ីដឹកឈើមែន...ធ្វើអ្វីគាត់ ?

គួរបញ្ជាក់ថាស្ត្រីឈ្មោះ លីន នេះរកស៊ីដឹកឈើពីស្រុកកូនមុំ ចូលក្រុងបានលុង ជាច្រើនឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចបង្ក្រាបម្ដងណាទេប្រហែលជាការរកស៊ីដឹកឈើល្មើសច្បាប់ដុះស្លែធ្វើឲ្យគាត់ស្គាល់សមត្ថកិច្ចក្នុងខេត្តអស់ហើយមើលទៅ ទើបធ្វើឲ្យគាត់មានអំណាចខ្លាំងហើយប្រាប់អ្នកសារព័ត៌មានឲ្យរាយការណ៍ទៅសមត្ថកិច្ចមកបង្ក្រាបគាត់ចុះដោយមិនញញើតមាត់ព្រមទាំងប្រាប់ឈ្មោះគាត់ថែមទៀតផង៕

សូមជួយចែករំលែក


loading...
Footer Menu