Main Menu
Booking.com

រោងចក្រកែច្នៃជ័រកៅស៊ូក្រុមហ៊ុនមេគង្គហ្គ្រីនខូអិលធីឌីជះក្លិនស្អុយដល់ការរស់នៅពលរដ្ឋ

រតនគីរី៖ក្លិនស្អុយជ័រកៅស៊ូ និង ទឹកស្អុយដែលសាយភាយចេញពីរោងចក្រ បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅក្នុងភូមិជាប់ក្រុមហ៊ុន មេគង្គហ្គ្រីនខូអិនធីឌីនោះ ធ្វើឲ្យពួកគាត់មានការត្អូញត្អែរព្រមទាំងសុំឱ្យអាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធមេត្តាជួយដោះស្រាយ។

 រោងចក្រដែលបង្កផលប៉ះពាល់ដល់ការរស់នៅពលរដ្ឋនោះជារោងចក្រកែរច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនខាងលើ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ពីក្រុងបានលុងទៅស្រុកអូរយ៉ាដាវ ក្នុងភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។

តាមការរៀបរាប់ពីពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើនេះថារោងចក្រកែច្នៃជ័រកៅស៊ូនេះជះក្លិនស្អុយជ័រកៅស៊ូចេញពីរោងចក្រយ៉ាងខ្លាំងហើយមានជាតិអាស៊ីតជ្រាបចូលក្នុងអណ្ដូងទឹកធ្វើឲ្យការប្រើប្រាស់ទឹកអណ្ដូងរបស់ពួកគាត់មានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំងគឺបណ្ដាឲ្យកូនចៅនិងក្រុមគ្រួសារពួកគាត់មានជំងឺជាបន្តបន្ទាប់។

 លោក ស៊ី ម៉ៅ សមាជិកក្រុមប្រឹក្សាឃុំកក់ បានឲ្យដឹងថា រោងចក្រកែច្នៃជ័រកៅស៊ូនេះ កន្លងមកពលរដ្ឋបានប្ដឹងដែរតែទៅមិនរួច។ពលរដ្ឋរស់នៅជិតនេះពិបាករស់នៅណាស់ដោយសារតែក្លិនស្អុយ។ ម្យ៉ាងទៀតទឹកដែលដក់នៅខាងក្រោយរោងចក្រជាកន្លែងស្តុកទឹកនោះ ក៍កើតមូសច្រើនថែមទៀតជាពិសេស គឺជាតិអាស៊ីតដែលគេបង្កកជ័រកៅស៊ូបានជ្រាបចូលទៅក្នុងអណ្ដូងទឹករបស់ប្រជាពលរដ្ឋ ជិតខាង។ ជាក់ស្ដែងអណ្ដូងទឹករបស់លោក ដែលបងប្អូនពលរដ្ឋក្នុងភូមិមកដងយកទៅប្រើប្រាស់ប្រាំបីគ្រួសារក៍មានជាតិអាស៊ីតជ្រាបចូលដែរប្រើបានតែមុជទេផឹកមិនបានទេ។

 លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថាន ខេត្តរតនគិរី បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាថា ជុំវិញបញ្ហាក្រុមហ៊ុននេះលោកបានចុះអប់រំណែនាំរួចហើយ ពាក់ព័ន្ធទៅនឹងអនាម័យបរិស្ថាន ដោយមិនអនុញាតឱ្យធ្វើអ្វី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋនោះទេ។ ប៉ុន្តែនៅពេលថ្មីៗនេះលោកមិនទាន់បាន ទទួលព័ត៌មានពីផលប៉ះពាល់នៅឡើយទេ តែបើមានរឿងនេះកើតឡើងអីចឹងមែនលោកនឹងចាត់កម្លាំងមន្ទីរឱ្យចុះទៅទីតាំងនោះ ដើម្បីពិនិត្យមើលថាតើផលប៉ះពាល់នេះដល់កម្រិតណា និង ធ្វើការសម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលមានស្លាកយីហោត្រឹមត្រូវ មិនគួរធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរដូច្នេះទេ។ ជាក់ស្ដែងគេសង្កេតឃើញជ័រកៅស៊ូ ដែលមានក្លិនស្អុយនេះត្រូវបានគេដាក់ពាសវាលពាសកាលមិនមានការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។ អាជ្ញាធរស្ថាប័នជំនាញពាក់ព័ន្ធ និង ក្រសួងគួរតែពិនិត្យមើលរឿងនេះឡើងវិញនូវផលប៉ះពាល់ដល់ពលរដ្ឋដែលរោងចក្រកែច្នៃជ័រកៅស៊ូក្រុមហ៊ុនមួយនេះធ្វើការមិនទទួលខុសត្រូវយ៉ាងដូច្នេះ ៕

សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

10 hours ago 731
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu