Main Menu
loading...

យុវជនទាក់ឆ្កែមួយរូប ត្រូវឃាត់ខ្លួន

ព្រះសីហនុ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនយុវជនទាក់ឆ្កែមួយរូបដែលមានដាវសាំម៉ូរ៉ៃផងនៅវេលាម៉ោង១,៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៧ត្រង់ចំណុចផ្សារចិនក្រុមទី៣៣ភូមិមួយសង្កាត់លេខបួនក្រុង-ខែត្រព្រះសីហនុ។

ជនសង្ស័យដែលសមត្ថកិច្ចបានវាយខ្នោះមានឈ្មោះ ភិន ផល្លី (ហៅពីង) ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មករស្នាក់នៅបន្ទប់ជួលម្តុំភូមិដូងក្រុមទី២៣ភូមិមួយសង្កាត់លេខបួនក្រុងនិងខែត្រព្រះសីហនុ។ រីឯបក្ខពួកម្នាក់ទៀតមានឈ្មោះ គា ភេទប្រុសបានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានឱ្យដឹងថាប៉ូលិសបានឃាត់ខ្លួនជនសង្ស័យមួយរូបរួមនឹងវត្ថុតាងមួយចំនួនដើម្បីធ្វើសកម្មភាពមានដូចជាដាវមួយ,ម៉ូតូមួយគ្រឿងម៉ាកAIRBlADEពណ៌ស្លាទុំខ្មៅលេខតួRLHGF4607DY117955គ្មានស្លាកលេខ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលត្រូវជាបក្ខពួកឈ្មោះ គា ម្នាក់ទៀត។

គួរបញ្ជាក់ថាសត្វឆ្កែមានភក្តីភាពជាមួយម្ចាស់របស់វាណាស់។គ្រប់សត្វទាំងអស់ព្រះពុទ្ធចាត់ទុកថា«ជាសត្វតិរច្ឆាន»ដែលជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថាសត្វដែរ។សាច់សត្វសុនខនេះព្រះពុទ្ធលោកហាមមិនឱ្យមនុស្សបរិភោគវាទេ៕





សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu