Main Menu
loading...

បារមីលោកតាភ្នំដោះក្រមុំខែត្រមណ្ឌលគិរីនៅតែសក្តិសិទ្ធ

មណ្ឌលគិរី ៖ ភ្ញៀវទេសចរណ៍ក៍ដូចអ្នកស្រុកមណ្ឌលគិរីផ្ទាល់តែងតែចូលទៅអុជធូបបន់ស្រន់ប៉ងប្រាថ្នាសុំសេចក្តីសុខចម្រើនពីបារមីលោកតាស្រុះអ្នកខ្លះហៅថាលោកតាភ្នំដោះក្រមុំជារៀងរាល់ថ្ងៃ ព្រោះជំនឿបារមីលោកតានៅតែបានបង្ហាញនូវភាពសក្តិសិទ្ធទោះបីមានជនវិកលចរឹតវាយបំបែករូបសំណាក់ផ្នែកខ្លះក៍ដោយកាលពីពេលកន្លងទៅថ្មីៗនេះ។

លោក ភិរុណ មានទីលំនៅក្បែរជើងភ្នំដោះក្រមុំបាននិយាយដោយក្តីគោរពថាជារៀងរាល់ថ្ងៃតែងតែ​មានយានយន្តបណ្តាក់គ្នា​មិនដាច់ ដែលចុះ​ឡើងលើភ្នំហើយភាគច្រើនគឺសុទ្ធតែមានគ្រឿងសំណែនទៀនធូបទៅបន់ស្រន់។អ្នកខ្លះទៀតបន្តថតរូបទុកជាអនុស្សាវរីយ៍ត្បិតលើកំពូលភ្នំដោះក្រមុំមាន ទេសភាពស្រស់ស្អាតអាចមើលឃើញពីសំណង់ក្រុងសែនមនោរម្យបានយ៉ាងជាក់ច្បាស់រួមជាមួយសមុទ្រឈើដ៏ធំល្វឹងល្វើយ។

ប្រភពបន្តទៀតថាកន្លងមកធ្លាប់មានគេលួចវាយបំបែករូបសំណាកលោកតា។ក៍ប៉ុន្តែអ្នកដែលរស់នៅខែត្រមណ្ឌលគិរីភាគច្រើននៅតែមានជំនឿលើបារមីលោកតាហើយភ្លៀវទេសចរណ៍ក៍ដូច្នោះដែរ។បើទោះជារូបសំណាក់លោកតាត្រូវបានវាយបំបែកនៅផ្នែកខ្លះនៃតួខ្លួនក្ដីតែជនដៃដលy់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។រូបសំណាក់លោកតាដែលពលរដ្ឋមណ្ឌលគិរីចាត់ទុកជាទីគោរពសក្ការៈនោះត្រូវបានអាជ្ញាធរខែត្រមណ្ឌលគិរីរៀបចំជួសជុលនិងធ្វើពិធីដាស់បារមីឲ្យសក្តិសិទ្ធវិលត្រឡប់មកវិញ។

លោកយាយម្នាក់នៅចាំបោសសម្អាតអាស្រមលោកតាភ្នំដោះក្រមុំបាននិយាយថារូបសំណាកត្រូវបានអាជ្ញាធរប្រមូលយកមកផ្គុំគ្នាជាថ្មីមានរូបរាងដដែលមើលសឹងតែមិនដឹងថាផ្គុំឡើងវិញនោះទេ។ លោកយាយបន្តថាចំពោះអ្នកមានជំនឿនៅតែបន្តគ្នា ចូលបន់ស្រន់គ្រប់ពេលគ្រប់វេលា។ អ្នកទាំង នោះតែងតែលើកឡើងថានៅតែស័ក្តសិទ្ធដដែល។ចំពោះការហូរចូលនៃអ្នកមានជំនឿលោកយាយក៍បានទទួលបានប្រាក់បន្តិចបន្ទួចដែរពេល​ដែល​ភ្ញៀវចូលមកជូនទុកគ្រាន់ប្រើប្រាស់ប្រចាំថ្ងៃ។

គួរំលឹកថាលោកតាស្រុះត្រូវបានអតីតគ្រូបបង្រៀនម្នាក់នៅខែត្រមណ្ឌលគិរី មានជម្ងឺវិកលចរិកទៅវាយបំផ្លាញកាលពីចុងឆ្នាំ២០១៦។ ជនបង្កនោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅមណ្ឌលកែប្រែព្រៃស្ពឺនៅខែត្រកំពង់ស្ពឺដើម្បីអប់រំកែប្រែ៕













សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu