Main Menu
loading...

រថយន្តឡិចស៊ិសបុកក្របីមួយក្បាលនៅកំពង់សិលា

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡិចស៊ិស(Lexus 300)បុកសត្វក្របីមួយក្បាលកំពុងតែដើរឆ្លងថ្នល់ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សីលាខែត្រព្រះសីហនុ កាលពីនៅវេលាម៉ោង៥.៥០នាទីទៀបភ្លឺថ្ងៃទី១២ខែមករាឆ្នាំ២០១៧។

រថយន្តម៉ាកឡិចស៊ិសខាងលើពាក់ស្លាកលេខភ្នំពេញ២ជី៦៧៨៨( 2G 6788) អ្នកបើកបរឈ្មោះ ថាត ខៃ ភេទប្រុសអាយុ៥៧ឆ្នាំ ស្នាក់នៅសង្កាត់លេខបី ក្រុង-ខែត្រព្រះសីហនុ។ លោក ខៃ បានធ្វើដំណើរពីភ្នំពេញមកកាន់ខែត្រព្រះសីហនុវិញ។លុះមកដល់ចំណុចកើតហេតុខាងលើគាត់ក៍បានបុកសត្វក្របីមួយក្បាលដែលកំពុងតែដើរឆ្លងកាត់ថ្នល់។

ករណីនេះពុំបានបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ដល់ជីវិតឡើយ។ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។ក្នុងករណីខាងលើកម្លាំងារាជអាវុធហត្ថស្រុកកំពង់សីលាកំពុងតែស ម្រួលចរាចរណ៍បញ្ជៀសការកកស្ទះ។ បច្ចុប្បន្នរថយន្តរងគ្រោះខាងលើ ត្រូវបានម្ចាស់ខ្លួនយកទៅខែត្រព្រះសីហនុដើម្បីធ្វើការជួសជុលកែលម្អឡើងវិញ។ រីឯម្ចាស់ក្របីពុំឃើញចេញមុខមក ទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

គួរបញ្ជាក់ថា បើយោងតាមច្បាប់ចរាចរណ៍គ្រប់សត្វពាហនៈទាំងអស់ម្ចាស់ត្រូវតែគ្រប់គ្រងឱ្យ បានល្អដូចជាត្រូវមានខ្សែចងត្រឹមត្រូវគឺមិនត្រូវព្រលេងពាសវាលពាសកាលនោះទេ។បើសិនមានករណីបង្កគ្រោះចរាចរណ៍ដល់អ្នកដ៏ទៃអីចឹងម្ចាស់សត្វនោះត្រូវតែមានទោស។រីឯឪពុកម្តាយដែលមានកូនតូចៗវិញអាណាព្យាបាលដែលជាទំនួលខុសត្រូវបើមានបញ្ហាគ្រោះចរាចរណ៍កើតឡើងក៍ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ៕







សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu