Main Menu
loading...

ឫសកែវនៃខឿនវប្បធម៌ខ្មែរ

ភ្នំពេញ ៖ យោងតាមការសិក្សាស្រាវជ្រាវ របស់អ្នកឯកទេសលោកបណ្ឌិត មីសែល ត្រាណេ ប្រវត្តិវិទូខ្មែរនិងអ្នកស្រាវជ្រាវបរទេសកន្លងមកដែលស្តីពីឫសកែវនៃវប្បធម៌ខ្មែរយើងបានឱ្យដឹងថាប្រជាជនខ្មែរ ស្ថិតនៅក្នុងអម្បូរមន-ខ្មែរ គឺជាអ្នកស្រុកអាយ ដែលបានកើតនៅលើទឹកដីកំណើតរបស់ខ្លួន នៃជ្រោយសុវណ្ណភូមិ ដោយផ្ទាល់។ តែគេពុំសូវដឹងឮប៉ុន្មានទេ អំពីបញ្ហានេះ ព្រោះតែកង្វះខាតតឹកតាងនៃឯកសាររឹងមាំសម្រាប់បញ្ជាក់ករណីចម្បងមួយនេះ។

បើយោងតាម ព្រះរាជពង្សាវតារខ្មែរ បានឱ្យដឹងថា ដើមឡើយទឹកដីខ្មែរ ទើបតែកកើតឡើងប្រ ហែលជាច្រើនពាន់ឆ្នាំ តែប៉ុណ្ណោះ។ ណាស់ហើយទង្វើនេះ ដោយសារតែភុជង្គនាគ ដែលជា ស្តេចនាគបានផឹកទឹកសមុទ្រ ហើយក៍ព្រោះទឹកសមុទ្រចេញជាដី ដើម្បីជាចំណងដៃ ជូនចំពោះ ព្រះថោង និងបុត្រី ដែលជានាងនាគ។ មុនព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កោះគោកធ្លក ជាទឹកដីកំ ណើតរបស់ខ្មែរនោះទៅហើយគឺជាតំបន់ទឹកលិច។ ដូច្នេះដោយសារតែកត្តានេះបានជាគេចាត់ ទុកថាទឹកដីខ្មែរជាទឹកដីថ្មីថ្មោង។

លោកបណ្ឌិត មីសែល បានចាត់ទុកទស្សនៈខាងលើនេះថា ជាទេវកថារបស់ប្រជាជនខ្មែរដែលបានបន្សល់ប្រវត្តិទឹកដី និងជាតិសាសន៍របស់ខ្លួនតែប៉ុណ្ណោះ។ លក្ខណៈសាកលអ្វីដែលគេមិនអាចបដិសេធបានឡើយគឺទឹកដីកម្ពុជានេះធ្លាប់មានប្រវត្តិវប្បធម៌យ៉ាងហោចណាស់ក៍ប្រមាណជាងប្រាំបួនសែនឆ្នាំដល់ប្រាំមួយសែនឆ្នាំមុនគ្រិស្តសករាជដែរ(៩០,០០០០ឆ្នាំមុនគ្រិស្តសករាជដល់ ៦០,០០០០ឆ្នាំ) បើគេសម្អាងទៅលើអាវុធធ្វើអំពីថ្មបំបែកនាសម័យបុរេប្រវត្តិសាស្ត្រ។

លោកបណ្ឌិតគិតថាជាតិសាសន៍ខ្មែរធ្លាប់មានវប្បធម៌ដ៏យូរលង់ណាស់មកហើយពីព្រោះជាជនជាតិខ្មែរជាម្ចាស់ស្រុកក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។នេះជាមោទភាពរបស់ជាតិសាសន៍ខ្មែរយើង។នៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះជាតំបន់ខ្ពង់រាបដែលមានជនជាតិខ្មែរដើមឬមន-ខ្មែរដូចជាពួកគួយជាដើមបានរស់នៅដែលបានបន្សល់ទុកស្លាកស្នាមវប្បធម៌ចាស់ជាងគេបំផុត៕









សូមជួយចែករំលែក


loading...
Footer Menu