Main Menu
loading...

ស្រុកថាលាបរិវាត់មានចំណាស់ខឿនវប្បធម៌ថ្មបំបែកសម័យបុរេប្រវត្តិ

ភ្នំពេញៈ ក្រុមការងារខេមរវិទ្យាដឹកនាំដោយលោកបណ្ឌិត មីសែល ត្រាណេ បានចុះធ្វើកម្មសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាទៅដល់ប្រាសាទព្រះគោស្រុកថាលាបរិវាត់ខេត្តស្ទឹងត្រែងរយៈពេលពីរទៅបីថ្ងៃដោយបានរកឃើញតឹកតាងថ្មីមួយចំនួនដែលបង្ហាញអំពីចំណាស់នៃខឿនវប្បធម៌នៃសម្ភារៈប្រើប្រាស់របស់ដូនតាខ្មែរយើងគឺ«ថ្មបំបែក»នាសម័យបុរេប្រវត្តិសាស្ត្រកាលពីពេលកន្លងទៅក្នុងខែធ្នូឆ្នាំ២០១៦។

ក្រុមការងារ ខេមរវិទ្យា ដឹកនាំដោយលោកបណ្ឌិត មីសែល ត្រាណេ ,មានការចូលរួមពីលោក ជា សុជាតិ មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ និងលោក ស៊ឹម នីឡា អ្នកស្រឡាញ់វប្បធម៌ខ្មែរ។ ក្រុមការងារស្ម័គ្រចិត្តឯករាជ្យនេះដោយសារការស្រឡាញ់និងចង់អភិរក្សមរតកដូនតាខ្មែរផងរាល់ការចំណាយហូបចុកស្នាក់នៅនិងការធ្វើដំណើរគឺចេញលុយខ្លួនឯង។

នៅរសៀលថ្ងៃទី១៣ធ្នូលោកបណ្ឌិត មីសែល ត្រាណេ បានចាត់ទុកតំបន់ខាងលើនោះថាជាទឹកដីខ្មែរមានលក្ខណៈវ័យចំណាស់ហើយវាកម្រនឹងបានជួបប្រទះ។លោកបណ្ឌិតបានលើកយកបទបង្ហាញរបស់អ្នកប្រាជ្ញចំនួនបួននាក់ដែលបានធ្វើការសិក្សាស្រាវជ្រាវកន្លងមកដោយបានរកឃើញអំពីវប្បធម៌ថ្មបំបែកនេះនៅកម្ពុជាដែលមានអាយុកាលរាប់រយពាន់ឆ្នាំមុនគ្រឹស្តសករាជ។ គ្រឹស្តសករាជ គឺគេគិតចាប់តាំងពីសតវត្សរ៍ទីមួយមកម្ល៉េះ។

វប្បធម៌ថ្មបំបែកមានអាយុកាលរវាង ៩០.០០០ឆ្នាំដល់៦០.០០០ឆ្នាំ មុនគ្រឹស្តសករាជ។ យោងតាមការស្រាវជ្រាវលោក សូរាំង ,លោក សូរេនសេន ,លោក កាកបូណែល និងលោក លើមេតែ បានឱ្យដឹងថា អាយុកាលនៃយុគថ្មបំបែកនៅប្រទេសកម្ពុជាមានអាយុកាលរវាងពី៩០.០០០ឆ្នាំដល់៦០.០០០ឆ្នាំមុនគ្រឹស្តសករាជឯណោះ។

គួរបញ្ជាក់ថាប្រទេសកម្ពុជាយើងត្រូវបានអ្នកប្រាជ្ញជាតិបារាំងនិងជនជាតិផ្សេងៗរកឃើញស្ថានីយ៍បុរេប្រវត្តិសាស្ត្រជាច្រើនកន្លែង។ក្នុងនោះមានស្ថានីយ៍បុរេអង្គរបុរីខេត្តតាកែវ,ក្បាលរមាសខេត្តកំពត,ជើងឯករាជធានីភ្នំពេញ,ភូមិព្រហារខេត្តព្រៃវែង,សំរោងសែនខេត្តកំពង់ឆ្នាំង,ម្លូរព្រៃខេត្តព្រះវិហារ,មេមត់ខេត្តត្បូងឃ្មុំ...។ល។នៅមានស្ថានីយ៍បុរេប្រវត្តិសាស្ត្រជាច្រើនកន្លែងទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជាដែលពុំបានរាប់អស់។ដូច្នេះខ្មែរជាម្ចាស់ប្រទេសមានវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្លួនច្បាស់លាស់និងពិតប្រាកដ៕





សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu