Main Menu
Booking.com

អ្នកប្រដាលចិត្តឃោរឃៅត្រូវសមត្ថកិច្ចឃាត់ខ្លួនពីរឿងចាប់បង្ខាំងនិងប្រើអំពើហិង្សា

ភ្នំពេញ ៖ អ្នកប្រដាល់ កន ចន្ថា មកពីក្លិបសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងរឿងចាប់បង្ខាំងសង្សារទុកដោយប្រើអំពើហិង្សាវាយដំគម្រាមសម្លាប់ មិនតែប៉ុណ្ណោះថែមទាំងធ្វើទារុណកម្មផ្លូវភេទលើរូបនាងយ៉ាងព្រៃផ្សៃថែមទៀត។

ករណីនេះកើតឡើងវេលាម៉ោង១១យប់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦ នៅផ្ទះជួលបន្ទប់លេខប្រាំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

កន ចន្ថា ម្ចាស់ជើងឯក ខ្សែក្រវាត់ពីរស្ថាប័ន គឺខ្សែក្រវាត់ស្រាបៀរហ្គែនស្បើក និងស្រាបៀរភ្នំពេញ។នាងរងគ្រោះត្រូវបានគេរំដោះចេញពីបន្ទប់ជួលនោះភ្លាមៗខណៈស្រែកហៅឱ្យអ្នកក្បែរខាងជួយដែលជាហេតុការណ៍បង្កឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។

ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាលោក តែម ម៉ឺន បានគូសបញ្ជាក់នារសៀលថ្ងៃទី២៤ខែវិច្ឆិកាថា វាជារឿងរបស់បុគ្គលដែលបានប្រព្រឹត្តិខុសនឹងច្បាប់រដ្ឋ។បើគេធ្វើខុសច្បាប់គឺត្រូវតែមានទោស។ កន្លងមកក្នុងនាមលោកជាប្រធានសហព័ន្ធតែងតែអប់រំណែនាំពួកគេទាំងអស់ឱ្យធ្វើអំពើល្អៗខិតខំប្រឹងប្រែងហ្វឹកហាត់។ ប៉ុន្តែគេ (ចន្ថា) ខូចចឹងៗឱ្យលោកធ្វើដូចម្តេចទៅ ?

លោក ធន់ សុភា ដែលជាគ្រូវបង្វឹក កន ចន្ថា នៅក្លិបការពារជាតិ បានឱ្យដឹង នៅរសៀល ថ្ងៃទី២៤ខែវិច្ឆិកាថា ខ្ញុំស្អប់មនុស្សចឹងៗណាស់! ព្រោះសង្គមមនុស្សទូទៅគេស្អប់ខ្ពើម។ គេធ្លាប់មានប្រពន្ធវាយធ្វើបាបចឹងៗដែរ។ មិនមាននរណាម្នាក់ ហ៊ានទៅជិតឬក្បែរ ចន្ថា នោះទេ! នៅពេលមានរឿងយ៉ាងដូច្នេះ។ សុភា បន្តទៀតថា ចន្ថា មិនដែលឃើញមកហ្វឹកហាត់នៅក្លិបការពារជាតិទេ តាំងពីវាយចាញ់ពិន្ទុកីឡាករ អ៊ុំ ចម្រើន វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់គោជល់នៅស៊ីធីអិនមិនបានសម្រេចមក។

អ្នកលេងកែងឆេះនិងជង្គង់ហោះលោក អេ ភូថង បាននិយាយថា វាពិតប្រាកដមែន។ គេមានលេងថ្នាំ ញៀនតិចតួចដែរជាមួយមិត្តភក្ដិ។

លោក អេ បន្តថា កាលពីមុន ចន្ថា ធ្លាប់វាយធ្វើបាបប្រពន្ធចឹងដែរ តែនាងក៍បានរត់ចោលបាត់ទៅ។ លោកមិនបានទៅសួរសុខទុក្ខ ចន្ថា ដែលជាប់ឃុំ នៅខណ្ឌឫស្សីកែវនោះទេ។លោក អេ គិតថា «គេ (ចន្ថា) ចប់ហើយ...បង»។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗ គឺឈ្មោះ កន ចន្ថា អាយុ២៥ឆ្នាំជាកីឡាប្រដាល់ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំជាអ្នកលក់ខោអាវនៅកោះពេជ្រ។ ប៉ុន្តែនាងពុំត្រូវបានគេប្រាប់ដឹងថារស់នៅភូមិឃុំស្រុកណាទេ ។

នាងរងគ្រោះបាននិយាយទាំងទឹកភ្នែកឱ្យថា នាងនឹងបុរសជនសង្ស័យទើបស្គាល់ស្រឡាញ់គ្នាជាសង្សារបានរយៈពេលពីរខែមកហើយ។ ពួកគេបានមករួមរស់ជាមួយគ្នា នៅក្នុងបន្ទប់ផ្ទះជួល។ ក៍ប៉ុន្តែមួយរយៈពេលក្រោយនេះពួកគេមានជម្លោះនឹងគ្នារហូតឈានដល់បុរសជាសង្សារបានចាប់បង្ខាំងនាងមិនឱ្យចេញទៅក្រៅបានទេ។

នាងបានបន្តទៀតថានៅថ្ងៃកើតហេតុជនសង្ស័យបានចាប់វាយនាងឱ្យរងរបួសហើយយកកាំបិតប៉័ងតោមកគំរាមអារ.កសម្លាប់នាង និងចាប់ហែកអាវខោ រួចយកទូរស័ព្ទដៃមកថតវីដេអូ ថែមទៀតផង។ រឿងកាន់តែឆ្កួតថែមទៀតនោះ ជនសង្ស័យចាប់នាងកាត់សក់ ហើយមិនអស់ចិត្ត បានធ្វើទារុណកម្មផ្លូវភេទដោយយកប្រដាប់លុញក្លៀក មករុកចូលក្នុងប្រដាប់ភេទនាង ធ្វើឱ្យនាងភ័យខ្លាចជននោះខ្លាំងណាស់ (មុនពេលរួមភេទ)។

នារីរងគ្រោះលើកឡើងទៀតថាខណៈជននេះដើរចូលក្នុងបន្ទប់ទឹកនាងឃើញឱកាសហុចឱ្យក៍រត់ចេញពីក្នុងផ្ទះជួល ហើយក៍បានស្រែកឆោឡោ ឱ្យអ្នកក្បែរខាងជួយនាង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចក៍ចុះទៅជួយអន្តរាគមន៍ដល់ផ្ទះកើតហេតុក៍ចាប់ជននេះបានភ្លាមៗតែម្តង៕









សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

10 hours ago 733
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu