Main Menu
loading...

ឡៅ ចន្ទ្រា ប៉ះជើងខ្លាំង ហ្វាសុទ្ធសៃ ខណៈ ឆៃដែន ជួបថៃ ឈុនឡែក

ភ្នំពេញ ៖ វាយដណ្តើមខ្សែក្រវាត់គូបូតាសន្សំពិន្ទុម្ចាស់ជើងឯកខ្សែក្រវាត់ស្រាបៀរលីអូពីរស្ថាប័នផ្សេងគ្នាស្តេចប្រដាល់វ័យក្មេងគ្មានគូប្រៀបកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩,១១នឹងត្រូវប៉ះជើងខ្លាំងឆ្លងដែនកីឡាករថៃ ហ្វាសុទ្ធសៃ (Fashootshai Cheangmaipahuyuth) ប្រភេទទម្ងន់៦៣,៥គីឡូក្រាម ស្ថិតនៅសង្វៀនបាយ័នបឹងស្នោ រសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦។

ចន្ទ្រា វាយចុងក្រោយ បានយកឈ្នះពិន្ទុកីឡាករ សេក គឹមរួន នៅសង្វៀនស្តាតចាស់កម្មវិធីកីឡាប្រដាល់ស៊ីហ្គេមថ្នាក់ជាតិលើកទីមួយ។គេបានក្លាយជាម្ចាស់ជើងឯកមេដាយមាសថ្នាក់ជាតិវាយឈ្នះជើងខ្លាំងៗនៅកម្ពុជា។ សព្វថ្ងៃគេពិបាករកគូប្រកួតជាមួយទាំងក្នុងស្រុកនិងក្រៅស្រុ កជាពិសេសកីឡាករថៃ។

ចន្ទ្រា ជាអ្នកប្រដាល់វាយចាញ់តិចបំផុត ហើយភាគច្រើនផ្តួលគូប្រកួតឱ្យសន្លប់ មិនអាចតដៃកើត។ចន្ទ្រា វាយចេញឆ្វេងមួយចំហៀងខ្លួន កណ្តាប់ដៃទាត់ជង្គង់កែងដ៏ធ្ងន់ដែលជាផ្លែសម្លាប់គូប្រកួតឱ្យសន្លប់ច្រើននាក់។ អ្នកប្រដាល់វាយមិនចេះទ័លស្នៀតរូបនេះ ចាប់បុកសន្ធាប់ខ្លាំងពីដើមទឹកទីពីរទៅ។ គេវាយមានជំហររឹងចិត្តស៊ូទ្រាំកម្រថយក្រោយណាស់។

វាយបួនប្រកួតកន្លងមក ឡៅ ចន្ទ្រា មិនដែលចាញ់សោះហើយវាយគូប្រកួតឱ្យសន្លប់ ទាំងបួននាក់។គេមាន១២ពិន្ទុនៅក្នុងដៃឈរលេខមួយលើតារាងពិន្ទុសរុប។

ថៃ ហ្វាសុទ្ធសៃ វាយចុងក្រោយសន្លប់ក្នុងទឹកទីពីរនឹងកែងរបស់កីឡាករផល សោភ័ណ្ឌ នៅសង្វៀនបាយ័នបឹងស្នោ។ ហ្វាសុទ្ធសៃ វាយបួនប្រកួតកន្លងមកឈ្នះបីប្រកួត និងចាញ់មួយប្រកួតចុងក្រោយមាន១០ពិន្ទុ។

សុទ្ធសៃ វាយឆ្វេងមួយចំហៀងខ្លួនដែរមានទាត់កណ្តាប់ដៃជង្គង់និងកែងទាំងព្រម។ គេមានជំហររឹងប្រុងប្រយ័ត្នខ្ពស់មានចិត្តត្រជាក់ៗ។ រន្ទះជើងនិងកណ្តាប់ដៃឆ្វេងរបស់គេធ្ងន់គ្រាន់បើដែរ។ ចាប់តាំងពីឈានជើងជាន់ស្រុកខ្មែរមកគេវាយកម្រចាញ់ណាស់។

គូខ្សែក្រវាត់ទីពីរកីឡាករ ឈឿន ឆៃដែន មកពីក្លិបនិរោធមានជ័យត្រូវជួបនឹងអ្នកលេងជង្គង់ឆ្លងដែនកីឡាករថៃ ឌើនឈុនឡែក (Dernchhunlek Rungrean Kilaisanulork) ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

ឆៃដែនវាយបួនប្រកួតកន្លងមកឈ្នះពិន្ទុកីឡាករ សុខ សុវណ្ណម្តងគត់និងចាញ់សន្លប់បីដងជាប់ៗគ្នា។ គេមានប្រាំមួយពិន្ទុស្មើនឹងកីឡាករថៃ ឌើនឈុនឡែក ដែរ។ ដែន វាយចេញទាំងព្រមមានទាត់ជង្គង់កែង និងកណ្តាប់ដៃ។ គេអាចប្រើជង្គង់និងទាត់បានល្អគ្រាន់បើ ប៉ុន្តែគេខូចជើងក្រោមដោយប៉ះជើងខ្លាំងៗទាត់ក្រោមច្រើន។គេពិបាកសង្ឃឹមយកឈ្នះថៃណាស់ព្រោះកន្លងមកវាយមិនដែលចប់ទឹកទីប្រាំឡើយ។







សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu