Main Menu
loading...

ភ្ញៀវទេសចរណ៍ ប្រមាណជិត១ម៉ឺននាក់ មកកំសាន្តខេត្តមណ្ឌលគិរី អំឡុងពេលបីថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីបានក្លាយទៅជាតំបន់ទេសចរណ៍ ដ៏មានវិសាលភាពធំធេងដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ទន្ទឹមនេះ សម្រាប់រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តក្នុងខេត្តមួយនេះមានការកើនឡើងគួរឲ្យកត់សំគាល់ ព្រោះខេត្តនេះ សំបូរទៅដោយរមណីយដ្ឋានធម្មជាតិជាច្រើនកន្លែង ព្រមទាំងវាលស្មៅដ៏ខៀវស្រងាត់គ្របដណ្ដប់លើភ្នំតូច-ធំ លាតសន្ធឹងដាច់កន្ទុយ ភ្នែកគួរឲ្យចង់គយគន់ ។

ក្រៅពីរមណីយដ្ឋានធម្មជាតិខេត្តមណ្ឌលគិរីក៏នៅមានសត្វដំរីសម្រាប់បម្រើលើវិស័យទេសចរណ៍ប្រមាណ២០ក្បាលផងដែរ ដែលជាសត្វដំរីរបស់បងប្អូនជនជាតិដើមភាគតិច។ គេសង្កេតឃើញថាទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានចំណាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ការជិះដំរីកម្សាន្តមើលទេសភាពដ៏ស្រស់ត្រកាល។ជាពិសេសនោះគឺពួកគាត់បានទស្សនាភូមិជនជាតិដើមភាគតិច ស្វែងយល់ពីទំនៀមទំលាប់ប្រពៃណី និងការរស់នៅរបស់បងប្អូនជនជាតិនេះ ។ ហើយគោលដៅសម្រាប់ភ្ញៀវទេសចរណ៍ជិះដំរីនោះ គឺមាននៅភូមិជនជាតិ ដូចជាភូមិពូលុង និងភូមិពូតាំង ជាដើម ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ អំឡុងពេលបុណ្យ អុំទូកឆ្នាំ ២០១៦នេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានមកលេងកំសាន្តខេត្តមណ្ឌលគិរី សរុបមានចំនួន១១,២១២នាក់ ក្នុងនោះ ភ្ញៀវជាតិមានចំនួន១០,៩៩២នាក់ ភ្ញៀវអន្តរជាតិមានចំនួន២២០នាក់ ហើយតួលេខនេះបើធៀបទៅនឹងរយៈពេលបីថ្ងៃដូចគ្នា ក្នុងឆ្នាំ ២០១៥កន្លងទៅ ឃើញថាចំនួនភ្ញៀវទេសចរណ៍ជាតិកើនឡើង៩,១៨% ប៉ុន្តែភ្ញៀវអន្តរជាតិបែរជាថយចុះ៣១,០៣% ទៅវិញ ។


មណ្ឌលគិរី ទេសចរន៍អ៊ុទូកសម្ភាសន័ អ្នកប្រចាំការនៅរមណីដ្ឋានប៊ូស្រា និងអ្នកទេសចរណ៍

មណ្ឌលគិរី ទេសចរន៍អ៊ុទូក

រូបផ្ទះជនជាតិព្នង

រូបដំរីទេសចរណ៍ភូមិពូរតាំង០១


សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu