Main Menu
loading...

មន្ត្រីសហព័ន្ធៈ ឡៅ ចន្ទ្រា មិនត្រូវបានដកសិទ្ធទៅប្រកួតនៅបារាំងទេ!

ភ្នំពេញៈ ម្ចាស់ជើងឯក ខ្សែក្រវាត់ស្រាបៀរលីអូពីរស្ថាប័នផ្សេងគ្នា មានរហ្សសនាមថ្មីជាស្តេ ចប្រដាល់វ័យក្មេង គ្មានគូប្រៀប ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពពិសេស ឆ័ត្រយោងលេខ៩,១១ ដែលមានពាក្យចចាមអារាមថា ផ្អាកមិនឱ្យទៅប្រកួត នៅប្រទេសបារាំង ក្នុងខែមីនា ឆ្នាំ២០១៧ខាងមុខនោះ មន្ត្រីសហព័ន្ធកីឡាប្រដាល់កម្ពុជាធ្វើការបដិសេធថា ចន្ទ្រា មិនត្រូវបានដ កសិទ្ធទៅប្រកួតនៅប្រទេសបារាំងទេកាលពីព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៦។

កន្លងទៅថ្មីៗនេះអ្នកប្រដាល់ ឡៅ ចន្ទ្រា ដែលជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេមថ្នាក់ជាតិលើកទីមួយបានកាន់មេដាយមាសរបស់ខ្លួន ហើយនិយាយបង្អាប់គ្នាលេងសើច ជាមួយមិត្តរួមក្លិបក្រៅផ្លូវការ។ ក៍ប៉ុន្តែត្រូវបានសិស្សច្បង មិត្តរួមក្លិបអ្នកប្រដាល់ ព្រំ សំណាង លួចថតវីដេអូគ្លីបទាំងការហាមឃាត់ពីសាម៉ីខ្លួន (ចន្ទ្រា) ថា សូមកុំយកវីដេអូនេះ ទៅផុសក្នុងហ្វេសប៊ុកអ្វី លុបវាចោលទៅ។ ការហាមឃាត់ដ៏បរាជ័យនោះគឺត្រូវបាន សំណាង ចចេសយកទៅលួចផុសនៅក្នុងអាខោនហ្វេសប៊ុករបស់ខ្លួនបណ្តាលឱ្យកើតជារឿងបែកវល់តែម្តង។

បន្ទាប់ពី ព្រំ សំណាង បានលុបចោលវីដេអូនេះរួចហើយក្តី នៅថ្ងៃទី៨ខែវិច្ឆិកា វេលាម៉ោងបួនល្ងាចសហព័ន្ធកីឡាប្រដាល់កម្ពុជាក៍បានអញ្ជើញលោក ហង្ស ស៊ឺន ជាគ្រូបង្វឹករួមទាំងកីឡាករ ឡៅ ចន្ទ្រា មកសួរនាំ។ ខណៈនោះ ចន្ទ្រា ក៍បានសុំទោសជាសាធារណៈ តាមរយៈវីដេអូគ្លីបមួយទៅថ្នាក់ដឹកនាំនានានិងមហាជនទូទៅអំពីកំហុសឆ្គងការលេងសើចជ្រុលជ្រោះរបស់ខ្លួន។

នៅក្នុងឱកាសនោះលោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់កម្ពុជា ក៍បានធ្វើការ អប់រំណែនាំ និងកោតសរសើរថា ចន្ទ្រា កន្លងមកមិនដែលមាន បញ្ហាអ្វីឡើយ។ ដូច្នេះលោកសុំឱ្យ ចន្ទ្រា ខិតខំប្រឹងប្រែងគោរពវិន័យ និងខំហ្វឹកហាត់ឱ្យបានល្អប្រសើរ ដើម្បីត្រៀមខ្លួន ទៅប្រកួតនៅប្រទេសបារាំងនាពេលខាងមុខយកកិត្តិយសមកជូនជាតិមាតុភូមិកម្ពុជា។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានធ្វើការស្រាយបំភ្លឺ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាថាវាជារឿងហួសហេតុខុសពីការពិត។លោកបន្តទៀថាសហព័ន្ធមិនបានដកសិទ្ធកីឡាករ ឡៅ ចន្ទ្រា ទៅប្រកួតនៅប្រទេសបារាំងដូចការចោទប្រកាន់នោះទេ។

ចំណែកលោក និន ភីរម្យ អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់កម្ពុជា ដែលកំពុងតែរៀបចំបែបបទរត់ការឯកសារឱ្យ ឡៅ ចន្ទ្រា ទៅប្រកួតនៅប្រទេសបារាំងបានលើកឡើងថាយើងបានហៅគ្រូបង្វឹកនិងកីឡាករ ចន្ទ្រា មកប្រាប់ឱ្យត្រៀមខ្លួន ខិតខំហ្វឹកហាត់ ដើម្បីទៅប្រកួតនៅប្រទេសបារាំងឱ្យបានល្អប្រសើរ។

លោកបន្តទៀតថាយើងបាននិយាយណែនាំគេតែអំពើល្អ។ យើងត្រៀមតែបញ្ជូនគេទៅប្រកួតនៅប្រទេសបារាំងគ្មានការកែប្រែឡើយនៅក្នុងខែមីនាឆ្នាំ២០១៧ខាងមុខ។ ពីព្រោះបែបបទខ្ញុំកំពង់តែរៀបចំឱ្យគេ (ចន្ទ្រា) ទៅបារាំង។ ដូច្នេះគេចាំតែថ្ងៃទៅប្រកួតតែប៉ុណ្ណោះ។

គ្រូបង្វឹកអ្នកប្រដាល់ ឡៅ ចន្ទ្រា លោក ហង្ស ស៊ឺន បានបង្ហាញការពិតមួយថា លោក តែម ម៉ឺន មិនបាននិយាយអ្វីឱ្យប៉ះពាល់អីចឹងៗទេ។ លោកគ្រូបានធ្វើការបដិសេធថាអត់មានការដកសិទ្ធ ឡៅ ចន្ទ្រា មិនឱ្យទៅប្រកួត នៅប្រទេសបារាំង ដូចការចោទប្រកាន់នោះទេ។ លោកប្រធានសហព័ន្ធជាមនុស្សល្អមានតែលើកទឹកចិត្តសិស្សរបស់ខ្ញុំថែមទៀត! គ្មានការស្តីបន្ទោសអ្វីឡើយ។

តួអង្គសំខាន់នៃរឿងខាងលើអ្នកប្រដាល់វ័យក្មេងគ្មានគូប្រៀបបាននិយាយនៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាថា អ៊ុំ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាអត់បាននិយាយអ្វីទេ។ គាត់មានតែឱ្យខ្ញុំខំប្រឹងប្រែងហ្វឹកហាត់ថែមទៀត។គាត់អប់រំខ្ញុំតែពាក្យល្អៗ។ ចន្ទ្រា បានចាត់ទុកករណីខាងលើថា«ដំណឹងនេះវាជាផ្ទុយពីការពិត ! ខ្ញុំមិនយល់ទាល់តែសោះ...»៕







សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu