Main Menu
loading...

ចាន់ ប៊ុនហឿន និង ម៉ន សាម៉េត ចាំទទួលស្វាគមន៍ថៃនៅស្ទឹងមានជ័យ

ភ្នំពេញៈ វាយគូមិត្តភាពអន្តរជាតិរខ្មែរថៃអ្នកលេងកណ្តាប់ដៃឆ្វេងកីឡាករចាន់ ប៊ុនហឿន មកពីក្លិបនិរោធមានជ័យចាំទទួលស្វាគមន៍ អ្នកលេងរន្ទះជើងស្តាំកីឡាករថៃ ឆែមភុម ផាន់មួង (Champ Phum Panmoung) ក្នុងប្រភេទទម្ងន់៦០គីឡូ​ក្រាម ស្ថិតនៅ​ស​ង្វៀន ​បាយ័នស្ទឹងមានជ័យ យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប៊ុនហឿន វាយចុងក្រោយផ្តួលកីឡាករថៃឱ្យសន្លប់ធំនឹងផ្លែកែងនៅក្នុងទឹកទីពីរសង្វៀ​នបាយ័​ន​​ស្ទឹងមានជ័យ។ គិតត្រឹមបីប្រកួតគេវាយមិនដែលចាញ់សោះ គឺបានយកឈ្នះលើកីឡាករថៃ​រហូត។ គេវាយឆ្វេងមួយចំហៀងខ្លួនមានកណ្តាប់ដៃទាត់ជង្គង់កែងនិងធាក់ត្រង់។

គ្រប់ស្នៀតវាយចេញរបស់ ហឿន ធ្ងន់ហើយចេញចូលលឿនគ្រាន់បើ។ ប៉ុន្តែគេទន់ជើងក្រោ​មបន្តិចដោយការហ្វឹកហាត់ រត់មិនទាន់ដល់កម្រិតកំពូល។ កីឡាករវាយឆាប់ខូចជើងក្រោម ប​ណ្តាលមកពីការរត់មិនបានច្រើនធ្វើឱ្យជំហរទន់ជ្រាយ។គេមានទឹកចិត្តប្រយុទ្ធល្អតែខ្សោយរបាំងការពារផ្នែកលើបន្តិច។

អ្នកប្រដាល់ឆ្លងដែន ឆែមភុម វិញក៍ជាជើងខ្លាំងម្នាក់ មកពីស្រុកថៃ។ គេល្អទាត់ជង្គង់និងកាច់ផ្តួ​លគូប្រកួតឱ្យដួលមួយជំហរ។ ថៃវាយមិនចោលក្បាច់កាច់ផ្តួលគូប្រកួតដែលបុកសន្ធាប់ខ្លាំងជា​ពិសេសពូកែទាត់កាត់មិនឱ្យគូប្រកួតចូលជិត។ គេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ។

គូអន្តរជាតិទីពីរអ្នកលេងមាន់ចែកីឡាករ ម៉ន សាម៉េត មកពីក្លិបការិយាល័យទីប្រាំកងទ័ពជើ​ង​គោកសាកវិជ្ជាគុននឹងអ្នកលេងឆ្លងដែនកីឡាករថៃ បូវី លូកមឿងភិច (Bowie Luk Muen gpetch) ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

សាម៉េត ជាម្ចាស់ជើងឯកខ្សែក្រវាត់គូបូតាវគ្គទីប្រាំ នៅសង្វៀនបាយ័នបឹងស្នោ វាយឈ្នះពិន្ទុកី​ឡាករ សេង ស្រឿន។ សាម៉េត មួយរយៈកន្លងមកបានបង្ហាញខ្លួននៅលើសង្វៀនបាយ័ន ច្រើន​ហើយតែងតែទទួលបានជ័យជម្នះ។យ៉ាងណាមិញការប្រកួតចុងក្រោយគេបានផ្តួលកីឡាករថៃ​ឱ្យសន្លប់ក្នុងទឹកទីបួននៅសង្វៀនបាយ័នស្ទឹងមានជ័យកម្មវិធីភេសជ្ជៈខារ៉ាបាវ។

អ្នកប្រដាល់មាឌល្អិតចិត្តធំ ម៉ន សាម៉េត វាយមានកណ្តាប់ដៃទាត់ជង្គង់កែង និងកាច់ផ្តួលគូប្រ​កួតឱ្យដួលមួយជំហរ។គេសម្បូរល្បិចកល់យុទ្ធច្រើនចេញចូលលឿនៗហើយឌឺដងដាក់​គូ​ប្រកួត​ក៍មិនធម្មតាដែរ។ គេមានផ្លែសម្លាប់គូប្រកួតគឺកែងឆ្វេងស្តាំនិងកណ្តាប់ដៃធ្ងន់។

បូវី ក៍ជើងថ្មីសម្រាប់មកប្រកួតនៅស្រុកខ្មែរ។ ស្ទើរតែគ្រប់កីឡាករថៃខណៈពេលមកប្រកួតនៅ​​​សង្វៀនបាយ័នតែងតែនិយាយថា ពួកគេភ័យខ្លាចនិងចាញ់ច្រាប កីឡាករខ្មែរយើង ដែលធ្វើឱ្យ​ថៃ​វាយពុំកើត។ បូវី វាយល្អទាត់ជង្គង់និងកាច់ផ្តួលគូប្រកួតឱ្យដួលមួយជំហរ។ កីឡាប្រដាល់ប្រើ​ជើងទាត់និងជង្គង់គឺត្រូវការកម្លាំងស៊ុហ្វខ្លាំងតាមរយៈការហ្វឹកហាត់កម្រិតកំពូល៕





សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu