Main Menu
loading...

ផល សោភ័ណ្ឌ វាយចាញ់ ឡៅ ចន្ទ្រា ឡាំប៉ាជាលើកទីពីរ

ភ្នំពេញៈជើងខ្លាំងវ័យក្មេង គ្មានគូប្រៀបកីឡាករ ឡៅ ចន្ទ្រា អ្នកប្រដាល់មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ បានយកឈ្នះពិន្ទុលើអ្នកលេងកណ្តាប់ដៃកីឡាករ ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានឫទ្ធិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមថ្នាក់ជាតិនៅសង្វៀនស្តាតចាស់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាមដែលធ្វើឲ្យ ភ័ណ្ឌ ចាញ់មិនអស់ចិត្តឡាំប៉ាជាលើកទីពីរ។

បន្ទាប់ពីគណៈកម្មការផ្តល់ពិន្ទុទាំងប្រាំនាក់ កាត់សេចក្តីឱ្យ ផល សុភក្ត្រ ហៅ ផល សោភ័ណ្ឌ ចាញ់មកគឺគ្រូបង្វឹករបស់គេកើតទុក្ខមិនសុខចិត្តបានប្តឹងទាមទាររកយុត្តិធម៌។ជាលទ្ធផលគណៈកម្មការវិនិច្ឆ័យនៃសហព័ន្ធកីឡាប្រដាល់កម្ពុជានូវតែសម្រេចឱ្យ ចន្ទ្រា ឈ្នះដដែលដោយមិនអាចកែប្រែលទ្ធផលផ្លូវការនោះឡើយ។

ការប្រកួតរវាងគូនេះគេអាចចាត់ទុកថា មានសភាពស៊ីសាច់ហុតឈាម តាំងពីដើមទឹកទីមួយ តែម្ដងដោយសារពួកគេចំណាយពេលរំលឹកគុណគ្រូដោយសង្ខេបបំផុត។ ពួកគេវាយសម្រុកគ្នាតែម្ដងបន្ទាប់ពីស្នូរគោះជួងបន្លឺឡើងដើម្បីប្រកួត។ ការប្រកួតនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកគាំទ្រទាំងសងខាង។ ក្នុងទឹកទីមួយមើលទៅ ភ័ណ្ឌ ហាក់មានប្រៀបជាង ចន្ទ្រា បន្តិចដែលបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ស្រែកហូរជាខ្លាំង។

ឈានចូលដល់ទឹកទីពីរ ភ័ណ្ឌ មិនបានសំចៃដៃ និងជើងនោះទេ ខណៈពេលដែល ចន្ទ្រា ចាប់ផ្ដើមបោះដៃនិងជើងមួយៗ ដើម្បីស្ទាបស្ទង់សមត្ថភាព។ ការវាយលុករបស់គូនេះ បានក្លាយជាគូជក់ចិត្ត ចាប់អារម្មណ៍ជាខ្លាំង។ អ្នកទស្សនាខ្លះ មិនហ៊ានព្រិចភ្នែកឡើយ បន្ទាប់ពីឃើញពួកគេ បញ្ចេញសមត្ថ ភាពវាយសន្ធាប់ដាក់គ្នា ដោយមិនយោគយល់ ដើម្បីបញ្ជាក់ពីសមត្ថភាពរៀងៗខ្លួន។ ទោះយ៉ាងណា ភ័ណ្ឌ មិនបានទទួលជោគជ័យ ក្នុងការវាយសងលើ ចន្ទ្រា ដូចអ្វីដែលបានប្រឹងប្រែងនោះទេ។ ព្រោះ ចន្ទ្រា ជាអ្នកប្រដាល់នៅក្មេងមានភាពរឹងមាំនិងមានកម្លាំងស៊ុហ្វល្អមិនចាញ់ជើងចាស់នានាឡើយ។

ទឹកទីបីជើងខ្លាំងល្អគ្រប់ក្បាច់ ចន្ទ្រា ដើរចូលវាយទៅលើ ភ័ណ្ឌ យ៉ាងក្លាហានខណៈ ភ័ណ្ឌ វាយរបៀបឆ្មក់ក្បួនទ័ពព្រៃថយក្រោយច្រើន។ ចូលដល់ទឹកទីបួន ភ័ណ្ឌ នៅតែប្រើក្បាច់ដដែលៗ គឺវាយរត់ថយក្រោយច្រើនស្របពេលដែលដៃគូរបស់គេ ដេញវាយតាំងពីទឹកទីមួយរហូតចប់។ ឈានចូលទឹកទីប្រាំ ចន្ទ្រា នៅតែដើរចូលដេញវាយសន្ធាប់ទៅលើ ភ័ណ្ឌ កាន់តែខ្លាំង។ គ្រប់ការវាយសន្ធាប់ ចន្ទ្រា ចំគោលដៅច្រើនបានល្អជាង សោភ័ណ្ឌ ហៅ ផល សុភក្ត្រ។

នៅទីបំផុតអាជ្ញាកណ្តាល បានលើកដៃឱ្យ ចន្ទ្រា ឈ្នះពិន្ទុលើ ភ័ណ្ឌ ដែលចាញ់ មិនអស់ចិត្ត។ គូនេះបានធ្វើឱ្យគណៈកម្មការឈឺក្បាលមិនស្ទើរទេតាមរយៈការតវ៉ាពីសំណាក់គ្រូបង្វឹក ផល សុភក្ត្រ គឺលោកតា ញ៉ូវ ម៉ាក់។

ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាលោក តែម ម៉ឺន បានប្រាប់ព្រឹកថ្ងៃទី៤ខែវិច្ឆិកាថា ការតវ៉ានេះវាមិនត្រឹមត្រូវទេ។ការតវ៉ាធ្វើទៅបានលុះត្រាណាគ្រូបង្វឹកធ្វើជាលាយលក្ខណ៍អក្សរនិងប្រធានប្រតិភូប្រចាំរាជធានីភ្នំពេញ។ លោកប្រធានសហព័ន្ធបានបញ្ជាក់អំពីមូលហេតុ ភ័ណ្ឌ វាយចាញ់ថា ភ័ណ្ឌ ចាញ់មានបីចំណុចសំខាន់ៗ។ ទីមួយដួលច្រើន ទីពីរថយក្រោយច្រើន និងទីបីអន់ខ្សោយកម្លាំងស៊ុហ្វជាង ចន្ទ្រា។

ថ្វីបើការតវ៉ាធ្វើមិនត្រឹមត្រូវតាមលក្ខណៈច្បាប់ក្តីលោក តែម ម៉ឺន បានបញ្ជាក់ថាជាចុងក្រោយយើងបានកោះប្រជុំបន្ទាន់មួយមានគណៈកម្មការរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាប្រធានប្រតិភូប្រចាំរាជធានីភ្នំពេញនិងគ្រូបង្វឹករបស់ ផល សោភ័ណ្ឌ បានមកពិនិត្យវីដេអូឡើងវិញទាំងអស់គ្នាធ្វើឱ្យពួកគាត់ ទទួលស្គាល់ការពិតរួចរាល់ហើយដែរ។

លោក និន ភីរម្យ អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់កម្ពុជា បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃ ទី៤ខែវិច្ឆិកាថាយើងមិនអាចកែប្រែលទ្ធផលរកដំណោះស្រាយជូនអ្នកប្តឹងខាងលើបានទេ។ព្រោះប្រធានក្លិបមិនមានសិទ្ធិប្តឹងក្នុងរឿងនេះទេ។ មានតែប្រតិភូរាជធានីភ្នំពេញទើបមានសិទ្ធិប្តឹងរឿងនេះបាន។

លោកបានបន្តទៀតថា យើងអត់មានដំណោះស្រាយអ្វីទេ។ ចំពោះលទ្ធផលនៃគូនេះគឺត្រដំត្រសងគ្នាល្អណាស់ពិន្ទុ ចន្ទ្រា មាន៩៨សំឡេងទល់នឹង ភ័ណ្ឌ ៩៧សំឡេង។បានន័យថាពិន្ទុពួកគេបីសំឡេ ងទល់នឹងពីរសំឡេង។ លោកបានលើកអំពីបច្ចេកទេស ការវាយចេញនៃអ្នកទាំងពីរថា ភ័ណ្ឌ វាយចេញច្រើនតែត្រូវតិចៗ ចំណែក ចន្ទ្រា វិញវាយចំគោលល្អហើយធ្ងន់ៗជាង ភ័ណ្ឌ។ យើងបានចាក់មើលវីដេអូនេះឡើងវិញរួចរាល់អស់ហើយគឺការផ្តល់ពិន្ទុរបស់គណៈកម្មការឱ្យឈ្នះចាញ់ពិតជាត្រឹមត្រូវ។

លោក លុច្ស ប្រតិភូតំណាងរាជធានីភ្នំពេញនិយាយថា ខាងលោកបានចូលរួមជាមួយ សហព័ន្ធគ្រូបង្វឹករបស់កីឡាករដោយបានពិនិត្យមើលវីដេអូឡើងវិញទាំងអស់គ្នា។ លោកបន្តថាចំពោះលទ្ធផលយើងអាចទទួលយកបាន។ លោកគ្រូប្រធានក្លិបដែលបានប្តឹងផ្តល់នេះធ្វើខុសលក្ខណៈបច្ចេកទេសបទបញ្ជានៃការប្រកួតរបស់សហព័ន្ធពិតប្រាកដមែន។ ពួកយើងបានទទួលស្គាល់ការចាញ់ហើយ។

គ្រូបង្វឹករបស់ ឡៅ ចន្ទ្រា លោក ហង្ស ស៊ឺន បានសើចទាំងហួសចិត្តថា ពួកគេមិនទទួលស្គាល់ការពិតចឹងពិបាកណាស់។ ឱ្យគាត់តវ៉ាចុះ! ចំណែកខាងខ្ញុំបើគេចាញ់ឬឈ្នះក្តីក៍មិនតវ៉ាអ្វីដែរ គឺគណៈកម្មការសម្រេចថា ម្តេចគឺចឹងហើយ ...!៕







សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu