Main Menu
loading...

ផល សោភ័ណ្ឌ ប៉ះជើងខ្លាំងថៃ ហ្វាសុទ្ធសែ នៅបាយ័នបឹងស្នោ

ភ្នំពេញៈ វាយសន្សំពិន្ទុ ឆ្ពោះទៅដណ្តើមខ្សែក្រវាត់ គូបូតា អ្នកលេងកណ្តាប់ដៃ គ្មានមេត្តាកី​ឡាករ ផល​ សោភ័ណ្ឌ មកពីក្លឹបតាឡីដំរីមានឫទ្ធិ ត្រូវប៉ះនឹងជើងខ្លាំងថៃ អ្នកលេងរន្ទះជើងឆ្វេង ហ្វាសុទ្ធសែ(Fashootshai Cheangmaipahuyuth) ក្នុងប្រភេទទម្ងន់៦៣,៥គីឡូ​ក្រាម ស្ថិតនៅ​ស​ង្វៀ​​នបាយ័នបឹងស្នោសង្កាត់និរោធខណ្ឌច្បារអំពៅភ្នំពេញ រសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៦។

សោភ័ណ្ឌ វាយបីប្រកួតកន្លងមកឈ្នះពីរប្រកួតនិងចាញ់មួយ។គេវាយឱ្យគូប្រកួតសន្ល​ប់ពីរ​នាក់​និងប្រកួតលើកទីមួយសន្លប់ទឹកទីបីរបស់ ឡៅ ចន្ទ្រា។ជំនួបលើកទីបួននេះ ភ័ណ្ឌ នៅ​តែសង្ឃឹម​អាចរកបានបីពិន្ទុបន្តទៀតបើទោះថៃនេះធ្លាប់ឈ្នះកីឡាករខ្មែរក៍ដោយ។គេមានប្រាំពីរពិន្ទុនៅក្នុងដៃហើយ។

ភ័ណ្ឌ វាយចុងក្រោយបានផ្តួលកីឡាករថៃ ឌើនឈុនឡែក ឱ្យសន្លប់ដើមទឹកទីមួយនឹងរន្ទះជើង​ឆ្វេងទាត់ចំក្បាល។គេមានផ្លែសម្លាប់គូប្រកួតកណ្តាប់ដៃឆ្វេងស្តាំទាត់និងកែង។គេអន់ជង្គង់បន្តិចប៉ុន្តែគ្រប់ស្នៀតវាយចេញគឺធ្ងន់។ គេចេញចូលលឿនៗ ព្រោះអាចវាយសាកលអាជីពក៍បាន និងវាយក្បាច់គុនបុរាណខ្មែរក៍បាន។

ហ្វាសុទ្ធសែ ហៅថា រ៉ាំបូ ជាកូនភ្លោះមានបងប្អូនជាអ្នកប្រដាល់មុខមាត់ដូចគ្នាហើយ​ធ្លា​ប់​មក​វា​យ​នៅស្រុកខ្មែរញឹកញាប់ភាគច្រើនកម្រចាញ់។ ប៉ុន្តែបងរបស់គេត្រូវ ភ័ណ្ឌ ទាត់ឱ្យ​ខូច​ជើ​ង​​នៅ​សង្វៀនបាយ័នស្ទឹងមានជ័យ។ ហ្វាសុទ្ធ វាយចុងក្រោយទាត់ឱ្យកីឡាករ ឈឿន ឆៃ​ដែន ឱ្យ​​ខូចជើងក្រោមដើមទឹកទីមួយ។គេវាយបីប្រកួតកន្លងមកមិនដែលចាញ់សោះ​រក​បានប្រាំបួនពិន្ទុ​នៅក្នុងដៃស្មើ ឡៅ ចន្ទ្រា។

អ្នកប្រដាល់ប្រើឆ្វេងមួយចំហៀងខ្លួនហ្វាសុទ្ធសែល្អទាត់កណ្តាប់ដៃឆ្វេងនិងកែងរីឯជ​ង្គង់ក៍​គ្រា​ន់បើដែរ។គ្រប់ស្នៀតវាយចេញរបស់គេធ្ងន់ហើយមានចិត្តត្រជាក់ៗ។គេវាយថយក្រោយណាស់គឺចាំត្រងច្រើនជាងបុកសន្ធាប់ចូល។ គេវាយមានលក្ខណៈប្រុងប្រយ័ត្នខ្ពស់បំផុត។

គូខ្សែក្រវាត់ទីពីរកីឡាករ សុខ សុវណ្ណ មកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ​ចាំ​ទ​ទួ​លស្វាគមន៍អ្នកលេងជង្គង់ឆ្លងដែនជាតិថៃ ឌើនឈុនឡែក ( Dernchhunlek Rungrean Kilapis​an​ulork ) ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។

សុវណ្ណ វាយបីប្រកួតគឺចាញ់ទាំងបីប្រកួតរកបានបីពិន្ទុ។គេវាយចុងក្រោយសន្លប់ក្នុងទឹកទីបីរប ស់​កីឡាករ ឡៅ ចន្ទ្រា។ គេស្ថិតក្នុងកីឡាករបាតតារាងសម្រាប់ក្រុមវាយដណ្តើមខ្សែក្រវាត់នេះ​គឺចាញ់រហូត។ ប្រកួតចុងក្រោយសន្លប់ទឹកទីបីរបស់ ឡៅ ចន្ទ្រា ដែលធ្វើឱ្យគេកាន់​តែ​ឃ្លាត​ឆ្ងា​យ​បាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយរយភាគរយ។

សុវណ្ណ វាយមានទាត់ជង្គង់កែងនិងកណ្តាប់ដៃទាំងព្រម។ ជើងខ្លាំងក្នុងចំ​ណោម​អ្ន​ក​ខ្សោយ​រូប​នេះវិជ្ជាគុនរបស់គេមានការធ្លាក់ចុះខ្សោយគួរឱ្យកត់សម្គាល់គឺជួបតែបរាជ័យ។គេវាយបុកសន្ធាប់ខ្លាំងចាប់ពីដើមទឹកទីមួយឡើងទៅដែលមានចិត្តរឹងរូសបន្តិច។

ថៃ ឌើនឈុន ក៍បាតតារាងដែរព្រោះវាយបីប្រកួតចាញ់ទាំងបីប្រកួតមិនខុសគ្នានឹង សុវណ្ណ ដែរ​ទេ។គេរកបានបីពិន្ទុនៅក្នុងដៃដែលប្រកួតចុងក្រោយសន្លប់ដើមទឹកទីមួយនឹងរន្ទះជើងឆ្វេងរបស់ ផល សោភ័ណ្ឌ។ ស្នៀតដែលគេប្រើមាន ទាត់ជង្គង់កណ្តាប់ដៃកែងធាក់ត្រង់ និងកាច់ផ្តួល​គូ​ប្រ​កួតឱ្យដួលមួយជំហរ៕







សូមជួយចែករំលែក


loading...
Footer Menu