Main Menu
loading...

តើរោគសញ្ញានៃសិបធីសិមមៀ (Septicemia) មានដូចម្ដេចខ្លះ ?

សិបធីសិមមៀ (Septicemia) ជាជម្ងឺម្យ៉ាងកើតឡើងដោយការឆ្លងមេរោគចូលក្នុងឈាម ដែលបណ្ដាលមកពីការមុតចេញឈាម ការរបួស ដាច់រលាត់ចេញឈាម ការវះកាត់ ឬដោយប្រការណាមួយនៅដងខ្លួនមនុស្សយើង ។ វាត្រូវបានគេស្គាល់ថាជាបាក់តេរីម្យ៉ាង ឬ ជាមេរោគពុលក្នុងឈាមដ៏សាហាវ ។

ធម្មតារោគសញ្ញានៃសិបធីសិមមៀ (Septicemia) វាចាប់ផ្ដើមរហ័សណាស់ ។ ទោះនៅក្នុងដំណាក់កាលជម្ងឺដំបូងក៏ដោយ ក៏វាមើលទៅអ្នកជម្ងឺមានសភាពធ្ងន់ធ្ងរណាស់ ។ រោគសញ្ជាធម្មតាមាន៖

- ក្ដៅរងារ(ក្ដៅត្រជាក់)
- ខ្លួនប្រាណឡើងកំដៅខ្ពស់ មានគ្រុន
- មានដង្ហើមញាប់
- ចង្វាក់បេះដូងលោតលឿន
បើមិនមានការព្យាបាលត្រឹមត្រូវ រោគសញ្ញាធ្ងន់ខ្លាំងនឹងចាប់ផ្ដើមផុសចេញ​វិវឌ្ឍទៅជាជម្ងឺ សិបធីសិមមៀ (Septicemia) ។

វាអាចមានរោគសញ្ញាធ្ងន់ខ្លាំងដូចខាងក្រោម៖

- ច្របូកច្របល់ គិតអ្វីមិនច្បាស់ ឬបាត់បង់សមត្ថភាព
- ធ្វើឱ្យចង់ក្អួត និង ក្អួតតែម្ដង
- មានចំណុចក្រហមតូចៗ ដែលលេចចេញលើស្បែក
- បរិមាណទឹកនោមថយចុះ
- ឈាមមិនគ្រប់គ្រាន់ ចរន្តឈាមរត់ស្ទះ

គួររំលឹកថា បើអ្នកឬនរណាម្នាក់បង្ហាញឱ្យឃើញសញ្ញានៃជម្ងឺ សិបធីសិមមៀ (Septicemia) នេះ។ ចាំបាច់ត្រូវតែទៅមន្ទីរពេទ្យភ្លាម សូមកុំរង់ចាំមើល ឬព្យាយាមព្យាបាលនៅផ្ទះឱ្យសោះ ៕



សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/Samuth.jpg

ប្រជាពលរដ្ឋរងគ្រោះលើដីធ្លីរបស់ខ្លួន ៥៦គ្រួសារស្នើសុំសម្ដេច ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ចំពោះទំនាស់ក្នុងសហគមន៍ខ្លួន

2 days ago 150
http://bayongtimes.com/myboard/photo/Sokhom.jpg

ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ចែកជូនពលរដ្ឋក្រីក្រ មានគេមកអះអាងថាជាដីខ្លួនកាន់កាប់តាំងពីឆ្នាំ១៩៩៤

2 days ago 1101
http://bayongtimes.com/myboard/photo/Yun Min 7,16-08-2018.jpg

ពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ១១៣គ្រួសារនៅស្រុកកំពង់សីលា ទទួលបានស្រូវពូជ

3 days ago 40
http://bayongtimes.com/myboard/photo/Chhiv,04-08-2018,2.jpg

ដីព្រៃកោងកាង និង ព្រៃលិចទឹកជិត២០ហិកតា ត្រូវបានគេលក់ឱ្យទៅអ្នកមានលុយ មានអំណាច និងរងការបំផ្លាញ

1 week ago 1132
http://bayongtimes.com/myboard/photo/Tola 2.jpg

ផ្ទុះអាវុធនៅខែត្រមណ្ឌលគិរី ដោយក្រុមអ្នករកស៊ីឈើលើកគ្នាមករំដោះវត្ថុតាងល្មើស

1 week ago 147
http://bayongtimes.com/myboard/photo/Tola.jpg

បាញ់គំរាមអ្នករកស៊ីដឹកឈើតាមម៉ូតូតូចតាច ផ្អើលពលរដ្ឋមួយចំហៀងស្រុក តែអធិការនគរបាលស្រុកអត់ដឹង

1 week ago 330
loading...
Footer Menu