Main Menu
loading...

បីថ្ងៃឥតគិតថ្លៃ

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ តុលា ២០១៦ ផ្នែកចក្ខុសាស្រ្ត នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ផ្ដល់ជូនការពិគ្រោះ និង វះកាត់ភ្នែកដោយឥតគិតថ្លៃចំពោះប្រជាពលរដ្ឋមកពីគ្រប់ទិសទីនៃប្រទេស អាចមកទទួលការផ្ដល់ជូនដូចខាងលើ ឬនៅតាមមន្ទីរពេទ្យបង្អែកនានាដែលមានការផ្ដល់ជូនសេវានេះ ។

សេវាកម្មផ្ដល់ជូននេះ ទទួលការចង្អុលបង្ហាញឱ្យរៀបចំដោយក្រសួងសុខាភិបាល ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ។

គួរបញ្ជាក់ថា អ្នកដែលមកទទួលសេវាកម្មឥតគិតថ្លៃរយៈពេលបីថ្ងៃនេះ មិនមានលក្ខខ័ណ្ឌអ្វីទេ ​និង ម្យ៉ាងទៀតប្រជាពលរដ្ឋអាចទៅទទួលសេវាដូចនេះនៅតាមមន្ទីរបង្អែកនៅជិតខ្លួនដែលគេផ្ដល់ជូន ។





សូមជួយចែករំលែក


loading...
Footer Menu