Main Menu
Booking.com

រកឃើញរចនាសម្ព័ន្ធរួមជារូបរាងឡបុរាណផលិតភាជន៍នៅជើងឯក

ភ្នំពេញៈ ស្ថិតខាងលិចជាប់«ភូមិមូល» សម័យបុរេប្រវត្តិសាស្ត្រប្រមាណជា៥០ម៉ែត្រ ក្រុមបុរាណវិទ្យាមកពីរាជបណ្ឌិត្យសភាសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលមានការចូ លរួមពីក្រុមនិស្សិតឯកទេសបុរាណវិទ្យា បានកំណាយរកឃើញ «រចនាសម្ព័ន្ធរួមជារូបរាងឡផលិតភាជន៍»នាសម័យបុរាណនៅជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដែលជាកន្លែងផលិតឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរពីសម័យដើមធ្វើអំពីដីដុតមានដូចជាចាន,ក្អម,ឆ្នាំងដី,ជើងពាននិងថូ។

កំណាយរយៈពេល១៨ថ្ងៃនោះ ប្រមូលបានទិន្នន័យព័ត៌មានសំខាន់ៗរួមមាន ធ្យូង ដែលគេយក ទៅវិភាគរកអាយុកាលឡ, បំណែកកុលាលភាជន៍, កំណល់ទ្រភាជន៍និងដុំឥដ្ឋដែលមានរាងដូច ឥដ្ឋសម្រាប់យកទៅសាងសង់ប្រាសាទបុរាណខ្មែរនាម័យបុរេអង្គរ(មុនសម័យអង្គរ)។

កំណាយនេះចាប់ផ្តើមធ្វើកាលពីខែសីហាឆ្នាំ២០១២កន្លងទៅគឺនៅខាងត្បូងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកម្តុំវាលស្រែ ដែលមានប្រជាជនរស់ក្បែរៗនោះ។ កំណាយឡបុរាណនេះ នៅក្នុងភូមិចេកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។រចនាសម្ព័ន្ធជារូបរាងឡផលិតភាជន៍នាសម័យបុរាណគឺមានពីរដំណាក់កាលធំៗ។

បើយើងពិនិត្យទីនោះផ្ទាល់ក្រុមកំណាយមានការមមាញឹកដៃកាប់គាស់កាយដីក្រោមកំដៅថ្ងៃក្តៅដែលមានចងតង់ពណ៌ខៀវគ្របពីលើហើយអ្នកខ្លះខំប្រឹងកាយយកអាចម៌ដីបណ្តើរយូរៗម្តងគេយកជក់បោសដីសើៗទាំងអារម្មណ៍ផ្ចិតផ្ចង់ដើម្បីរកទម្រង់រចនាសម្ព័ន្ធឡបុរាណ។ រីឯអ្នកជំនាញឯកទេសដៃដ៏រវល់របស់គេ ម្ខាងកាន់ម៉ាកែតគូប្លង់ទម្រង់ឡ ដៃម្ខាងទៀតកាន់ម៉ែត្រវាស់វែងទំហំទ្រង់ទ្រាយឡ។ដើម្បីបន្ធូរអារម្មណ៍ពីការនឿយហត់កាយកំណាយឡពួកគេតែងតែចំអន់គ្នាលេងបណ្តើរធ្វើការបណ្តើរ។

មុននឹងរៀបរាប់ដំណាក់កាលសាងសង់ឡនីមួយៗយើងសូមលើកយកអំពីការសាងសង់ឡជាមុនសិន។ តើការកសាងឡផលិតភាជន៍នាសម័យបុរាណ របស់ដូនតាខ្មែរយើងធ្វើអ្វីខ្លះ ? ពីដំបូង ឡើយគេលើកដីជាទួលជាចំណោទទេមុននឹងសាងសង់ឡ។ បន្ទាប់មកគេធ្វើកំរាលឡ អំពីដីឥដ្ឋ មានជញ្ជាំងគ្រោងប្រដើសប្ញស្សីជាដំបូលទូករួចហើយគេបូកដីឥដ្ឋសងខាងក្នុងក្រៅ។

ចំណែកកម្រាលឡគេធ្វើរាងចោទពីក្បាលឡមកប្រអប់ភ្លើង ចម្ងាយប្រមាណ១១,៦ម៉ែត្រ។ នៅលើកម្រាលឡនោះទៀតសោតគេបានរៀបទម្រដីដុតមានរាងដូចផ្លែពូថៅដើម្បីទប់លំនឹងភាជន៍កុំឲ្យងាករេបណ្តាលឲ្យវាវៀច។

បន្ទប់ភ្លើងឡសម្រាប់ដុតចម្អិនភាជន៍នៅផ្នែកខាងក្រោម។ នៅពេលដុតភាជន៍ម្តងៗវាបានរត់ក ម្តៅភ្លើងឡើងទៅលើ។ ពីព្រោះភាជន៍ធ្វើអំពីដីឥដ្ឋស្រស់នោះ គេបានរៀបពីខាងលើចុះមកក្រោ ម។ ដូច្នេះដើម្បីឲ្យភ្លើងវារត់បានឆ្អឹនកុលាលភាជន៍បានល្អគេត្រូវធ្វើរូបរាងឡចោទងើយខាងលើ ហើយបន្ទប់ភ្លើងនៅពីខាងក្រោមទាបជាងក្បាលឡ។

លោក ផុន កសិកា ប្រធានផ្នែកបុរាណវិទ្យា វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជាជាអ្នកដឹកនាំក្រុមកំណាយឡបុរាណរយៈពេលបួនសប្តាហ៍។លោកបានរៀបរាប់អំពីដំណាក់កាលនីមួយៗឡបុរាណឲ្យដឹងថានៅក្នុងដំណាក់កាលទីមួយក្រុមលោកបានរកឃើញបន្ទប់ភ្លើងតូចមួយដែលមានទំហំទទឹង១២០សង់ទីម៉ែត្រ,បណ្តោយមានទំហំ១៨០សង់ទីម៉ែត្រនិងជម្រៅមាន១២០សង់ទីម៉ែត្រ។

លោក កសិកា បន្តថា នៅក្នុងដំណាក់កាលទីមួយ ដដែលដូនតាខ្មែរយើង បានប្រើប្រាស់ប្រអប់ភ្លើងតូចជាមួយនឹងកម្រាលប្រាំពីរជាន់បានន័យថាកម្រាលប្រាំពីរសម័យឬប្រាំពីរដំណាក់កាល ។កម្រាលនីមួយៗនៅពេលវាខូចខ្មែរដើមគាត់បានធ្វើការជួសជុលដល់តែពេលជួសជុលប្រើការលេងកើតគាត់ធ្វើកម្រាលសារជាថ្មីនៅលើកម្រាលចាស់ដដែល។ការធ្វើបែបនេះវាកើតមានជា បន្តបន្ទាប់រហូតដល់កម្រាលទីប្រាំពីរ។ ទំហំឡបុរាណសរុបទាំងប្រអប់ភ្លើងនិងកម្រាលឡ មាន ប្រវែងបណ្តោយ១១,៦ម៉ែត្រនិងទទឹង២,៣០ម៉ែត្រ (ពីរម៉ែត្របីតឹក)។

លោក កសិកា បានលើកយកដំណាក់កាលពីរ មករៀបរាប់ទៀតថា ដូនតាខ្មែរយើងបានធ្វើឡនេះទៅតាមតម្រូវការប្រើប្រាស់ បើសិនជាកុលាលភាជន៍ គេត្រូវការកាន់តែច្រើន គាត់ក៍បានព ង្រីកឡឲ្យកាន់តែធំជាងមុននិងពង្រីកបន្ទប់ភ្លើងបន្តពីបន្ទប់ភ្លើងចាស់ ដែលមានទំហំបណ្តោយ ២,៦០ម៉ែត្រនិងទទឹងប្រហែល១,៥០ម៉ែត្រ។រីឯទំហំឡក៍គាត់បានពង្រីកអាចទំហំទទឹង៣,៥០ម៉ែត្រគុណនិង១៣,១០ម៉ែត្រ។

ទាក់ទងទៅនឹងការអភិរក្សថែរក្សាការពារកេរដំណែលដូនតាខ្មែរពីកំណាយឡបុរាណនេះលោក កសិកា បានលើកឡើងថា ការអភិរក្សថែរក្សាខ្ញុំមិនបានដឹងអ្វីទេ។ សំខាន់យើងគ្មានថវិកាដើម្បីធ្វើវា។ និយាយជារួមយើងធ្វើនេះវាគ្រាន់តែជាការស្រាវជ្រាវចងក្រងឯកសារទុករួចហើយលុ បវាទៅវិញដែលធ្វើទៅតាមបច្ចេកទេស។ នៅពេលលុបវាវិញយើងត្រូវយកដីច្រកបៅដាក់ចូល ទៅក្នុងរណ្តៅកំណាយរួចយកថង់ជ័រ ដែលមានរន្ធគ្របពីលើមុននឹងលុបដី។ និយាយអំពីទិន្នន័ យរូបរាងកុលាលភាជន៍លោកបញ្ជាក់ទៀតថា យើងនៅមានការពិបាកសន្និដ្ឋានពីព័ត៌មានពិត ប្រាកដដោយសារភាជន៍វាបែកជាបំណែកតូចៗមិននៅមូលដូចទម្រង់ដើម។

ក្រុមបច្ចេកទេសបុរាណវិទ្យាដែលកំពុងចុះធ្វើកម្មសិក្សាផ្ទាល់បាននិយាយថាភាជន៍ដែលវាបាក់បែកជាបំណែកតូចៗ ដោយសារវាខូចឬផលិតខុសបច្ចេកទេសបណ្តាលឲ្យវៀច គេបោះចោល មិនអាចយកទៅប្រើប្រាស់បាន។ក្រុមបុរាណវិទ្យាបាននិយាយលេងថាពួកគាត់ឈឺក្បាលព្រោះតែបំណែកកុលាលភាជន៍និងស្រទាប់កម្រាលឡច្រើនពេក។

លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេស ខាងបុរាណវិទ្យា បានលើកឡើងថា យោងតាមលើការពិសោធន៍ដែលលោកបានទៅមើលនៅប្រទេសថៃដែលមានខ្មែរសុរិន្ទកំពង់រស់នៅ ភូមិ គ្រួសខែត្របុរីរ៉ាំគេបានធ្វើកំណាយដូចគ្នាអីចឹងដែរ។ប៉ុន្តែកន្លែងកំណាយភាគច្រើនគេមិនលុបវិញទេ។តែបើសិនជាគេលុបវិញក៍ជាលក្ខណៈណ្តោះអាសន្នដែរ។ លោកបន្តថាគេសាងសង់សំ ណង់គ្របពីលើកំណាយនេះដើម្បីអភិវឌ្ឍន៍ និងអភិរក្សបុរាណវត្ថុតំបន់នេះ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរណ៍ដែលជាឧស្សាហកម្មគ្មានផ្សែង។

លោក មីសែល បន្តទៀតថា ដូចគ្នានេះដែរ នៅប្រទេសវៀតណាមគឺអូរកែវ គេធ្វើអីចឹង! បើសិ នជាលុបវាអស់គឺវាអត់មានន័យឡើយ។ដូច្នេះយើងត្រូវតែថែរក្សាការពារទុកពីព្រោះវាមានសា រសំខាន់ណាស់សម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានដឹងនឹងឃើញ។នៅស្រុកគេគឺហាមប៉ះពាល់វាព្រោះជារបស់ជាតិសម្បត្តិវប្បធម៌ នឹងជាប្រវត្តិសាស្ត្រជាតិខ្មែរយើង ដែលធ្លាប់រុងរឿងពី អតីតកាល៕









សូមជួយចែករំលែក


Booking.com

ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/19-10-2018-2-1.jpg

នគរបាល ស្រុកអណ្តូងមាស ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធនិង ករណីរំលោភ ក្មេងស្រី ខ្វិនដៃខ្វិនជើង អាយុ១២ឆ្នាំ !!

10 hours ago 731
http://bayongtimes.com/myboard/photo/19-10-2018-1-1.jpg

ទៅពួនជក់ក្នុងចំការដំឡូងហើយនៅតែតាមស៊ើបចាប់បានទៀត

17 hours ago 918
http://bayongtimes.com/myboard/photo/16-10-2018-2-1.jpg

ពិធីគោរព្ធព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវិវិរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅខេត្តរតនគិរី

3 days ago 386
http://bayongtimes.com/myboard/photo/16-10-2018-1.jpg

សិស្សវិទ្យាល័យមួយដែលប្រឡងទុត្តិយភូមិជាប់មួយរយភាគរយត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចុះជួបសំណេះសំណាលនិងលើកទឹកចិត្ត

3 days ago 364
http://bayongtimes.com/myboard/photo/photo_2018-10-13_13-05-27.jpg

ប៉ូលិសក្រុងព្រះសីហនុបង្ហាញមុខជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់និងថ្នាំញៀន

6 days ago 647
http://bayongtimes.com/myboard/photo/5873998985.jpg

នាំយកអំណោយប្រចាំខែរបស់ក្រសួងធនធានទឹកប្រគល់ជូនវីរកងទ័ពការពារព្រំដែនខេត្តព្រះវិហារ

2 weeks ago 396
Booking.com
Booking.com
Footer Menu