Main Menu
loading...

វង្ស ណយ សាកវិជ្ជាគុន សែងធៀងណយ, ចាន់ ប៊ុនហឿន ត្រូវជួបថៃ

ភ្នំពេញៈ គូមិត្តភាពអន្តរជាតិរវាងខ្មែរនិងថៃអ្នកលេងកែងទាលកីឡាករ វង្ស ណយ ក្លិ​ប​​​អាណាចក្រគុនខ្មែរសាកវិជ្ជាគុននឹង អ្នកលេងរន្ទះជើងស្តាំ កីឡាករថៃ សែងធៀងណយ ​(Saeng​theang​noy Site Sarawathoaf) ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ​ស្ថិតនៅ​សង្វៀនបាយ័ន ស្ទឹង​មាន​ជ័ ​យ​យប់​​ថ្ងៃ​ទី១១​ខែ​កញ្ញាឆ្នាំ​២០១៦។

ប្រកួតចុងក្រោយ ណយ វាយចាញ់ពិន្ទុ កីឡាករថៃ វ៉ាត់ឆារ៉ាឡែក នៅសង្វៀនបាយ័ន​ស្ទឹង​មាន​ជ័យ។ ណយ ចាប់តាំងពីខូចកែងស្តាំបែកឆ្អឹងដ៏ស្រួចនោះមក គឺគេវាយកែងពុំបានល្អ​ទៀត​ឡើ​យ​។ គេបានងាកមកប្រើកណ្តាប់ដៃឆ្វេងស្តាំទាត់និងជង្គង់វិញម្តង។ ទើបតែវាយឈ្នះថៃបានពីរ​ទៅបីប្រកួតគេនឹងបន្តការចាញ់ថៃទៀតហើយ។

វង្ស ណយ អ្នកប្រដាល់ដែលបានដូរក្លិបច្រើន ប៉ុន្តែចុងក្រោយមកនៅក្នុងក្លិបអាណាច ក្រគុន​ខ្មែររបស់លោក នាង​ ស៊ីវុត្ថា ដែលមានគ្រូបង្វឹកលោក ធី ណាឫទ្ធិ។បើសិនជាមានការហ្វឹកហា​ត់​ពេញលេញល្អគេវាយអស់សមត្ថភាពកីឡាករថៃល្មមៗពិបាកនឹងទប់ទល់ណាស់។

ណយ មានទឹកចិត្តប្រយុទ្ធល្អគ្រាន់បើ ចេញចូលលឿន។ គេមានផ្លែសម្លាប់គូប្រកួត ជង្គង់និង​កែង​។ ទោះយ៉ាងណាគេនៅមានចំណុចខ្សោយផងដែរដូចជាជ្រាយកម្លាំងស៊ុហ្វអន់ជើងក្រោមនិងខ្សោយរបាំងការពារផ្នែកលើបន្តិច។

អ្នកប្រដាល់ថៃ សែងធៀងណយ ជាអ្នកចំណូលថ្មីមកប្រកួតស្រុកខ្មែរលើកដំបូង។ ថៃវាយល្អ​ទាត់ជង្គង់ និងកាច់ផ្តួលគូប្រកួតឱ្យដួលមួយជំហរ។ កីឡាករថៃមានការហ្វឹកហាត់ តឹងតែងណាស់​ទើបធ្វើឱ្យពួកគេមានជំហររឹងវាយមិនងាយដួលឬស្រុតឆាប់ស្រុតចុះខ្សោយកម្លាំង​ឡើ​យ។ កីឡាករថៃមកចាញ់កែងរបស់កីឡាករខ្មែរភាគច្រើន។

គេថាកីឡាប្រដាល់មានការហ្វឹកហាត់ខ្លាំងកាលណាល្អកាលហ្នឹងគឺមានកម្លាំងរឹងមាំជាពិសេសរត់ឱ្យបានច្រើនគីឡូម៉ែត្រល្អជើងក្រោមមិនងាយនឹងខូចជើងឡើយ។ចាំមើលថាកីឡាករគូនេះមិនដែលធ្លាប់ជួបគ្នាអីចឹង តើនរណានឹងមានសង្ឃឹមឈ្នះ ?

​ គូអន្តរជាតិទីពីរៈ អ្នកលេងកណ្តាប់ដៃឆ្វេង កីឡាករ ចាន់ ប៊ុនហឿន មកពីក្លិបនិរោធ​មានជ័យត្រូវដាក់ឱ្យជួបអ្នកលេងរន្ទះជើងកីឡាករថៃ គង់ធរណី (Khongthorani Luk Vangkeilek)​ប្រ​កួ​ត​ក្នុងប្រភេ​ទ​ទ​ម្ង​ន់​៦០គីឡូក្រាម។

ប៊ុនហឿនវាយចុងក្រោយបានផ្តួលកីឡាករថៃ ភិចនីន លំសយសង (Petchnin Luk​shoy​shory) ​ឱ្យសន្លប់ក្នុងទឹកទីពីរ នៅសង្វៀនបាយ័ន ស្ទឹងមានជ័យ។ ហឿន វាយកន្លងមកចំនួនឈ្នះ​របស់​គេ​ពុំសូវទៀងទាត់ឡើយមានចាញ់និងឈ្នះទៅមក។គ្រប់កីឡាករទាំងអស់ឱ្យតែអ្នកចេះប្រើ​ឆ្វេងដូចគេចឹងគឺល្អសូម្បីតែកីឡាករបាល់ទាត់ក៍ដែរ។

ហឿនវាយឆ្វេងមួយចំហៀងខ្លួនមានកណ្តាប់ដៃទាត់កែងនិងជង្គង់។ ស្នៀតដែលគេប្រើច្រើន​មានកណ្តាប់ដៃនិងកែងឆ្វេង។គេមានទឹកចិត្តប្រយុទ្ធល្អប៉ុន្តែជ្រាយមុខនិងអន់ជើង​ក្រោមបន្តិច​។ គេវាយបុកសន្ធាប់ប្រើកម្លាំងបាយច្រើនជាងប្រើបច្ចេកទេស។

ចំណែកកីឡាករថៃ គង់ធរណី ក៍ទើបតែមកប្រកួតនៅស្រុកខ្មែរដូចគ្នានឹងកីឡាករថៃសែង​ធៀងណយ។គេល្អទាត់ជង្គង់និងកាច់ផ្តួលគូប្រកួតឱ្យដួលមួយជំហរផងដែរ។ កីឡាករថៃឡើងមកវា យនៅស្រុកខ្មែររត់ចេញច្រើនជាងវាយ។អ្នកប្រដាល់ថៃភាគច្រើនមានបទពិសោធន៍លើសង្វៀនយូរឆ្នាំព្រោះពួកគេឡើងជាន់សង្វៀនប្រកួតតាំងពីកុមារភាពមកម្ល៉េះ៕









សូមជួយចែករំលែក


loading...
Footer Menu