Main Menu
loading...

ចន្ទ្រា ផ្តួល សោភ័ណ្ឌ ទឹកបីរីឯ ឆៃដែន ឈ្នះពិន្ទុដាច់លើ សុវណ្ណ

ភ្នំពេញៈ វាយដណ្តើមខ្សែក្រវាត់គូបូតា ជុំទីមួយសប្តាហ៍ទីមួយ សន្សំពិន្ទុកីឡាករកម្ពុជាចំនួន បួនរូបនិងថៃពីររូបរកឃើញអ្នកឈ្នះបានបីពិន្ទុ។ ខ្លាំងប៉ះខ្លាំងអ្នកលេងកណ្តាប់ដៃស្តាំ កីឡាករ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានឫទ្ធិសន្លប់ក្នុងទឹកទីបី របស់តារាវ័យក្មេងគ្មានគូប្រៀបកីឡាករ ឡៅ ចន្ទ្រា មកពីក្លិបកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩,១១ នឹងផ្លែកែងស្តាំ។ ពួកគេប្រកួតប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ស្ថិតនៅសង្វៀនបាយ័នបឹងស្នោ រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។

កែងស្តាំ ចន្ទ្រា បានបំបាក់អំនួតក្អេងក្អាងរបស់ សោភ័ណ្ឌ ឱ្យដួលផ្កាប់មុខលើសង្វៀនជាលើកដំបូងដោយអាជ្ញាកណ្តាលលើកដៃគ្រវី បញ្ឈប់ការប្រកួត។ វាជាលើកទីមួយ ដែលឃើញ ភ័ណ្ឌ ដួលផ្កាប់មុខ។ ព្រោះកន្លងមកមានតែ ភ័ណ្ឌ ទេដែលធ្លាប់វាយថៃឱ្យសន្លប់ជាច្រើននាក់។

បើមើលទៅការប្រកួត ដើមទឹកទីមួយ ភ័ណ្ឌ បានដាក់សម្ពាធ ផ្នែកផ្លូវចិត្តទៅលើ ចន្ទ្រា យ៉ាងខ្លាំងដូចជាទាត់លើក្រោមនិងប្រើកណ្តាប់ដៃឆ្វេងស្តាំ។ ចំណែ ចន្ទ្រា វិញការពារច្រើនជាងវាយចេញបែបស្ទាបស្ទង់សមត្ថភាព។ ក៍ប៉ុន្តែ ចន្ទ្រា ចាប់សម្រុកចូលវាយជង្គង់កែងចុងទឹកទីមួយបន្តិចក៍ចប់ទឹកមួយ។

ដើមទឹកពីរ ចន្ទ្រា បានធាក់កាត់សងបណ្តាលឱ្យ ភ័ណ្ឌ ដាច់ខ្សែក្រចាប់ការពារ។ ចន្ទ្រា ក៍ចាប់ផ្តើមទាត់ និងជង្គង់សងវិញបន្ទាប់ពី ភ័ណ្ឌ កញ្ច្រោលខ្លាំងមានទាត់ និងកណ្តាប់ដៃ។ ទឹកទីបីពួកគេចាប់ផ្តើងវាយសម្រុកគ្នាទៅវិញទៅមក។ខណៈកីឡាករទាំងពីរបះខ្សែសង្វៀនអាជ្ញាកណ្តាលទាញខ្សែសង្វៀនបុកមិនឱ្យនៅកៀកហើយពួកគេវាយជង្គង់ម្នាក់មួយ។នៅពេល ភ័ណ្ឌ ធ្លាក់ដៃចុះក្រោមកែងស្តាំរបស់ ចន្ទ្រា វាយបេះចំផ្គាមបណ្តាលឱ្យ ភ័ណ្ឌ ដួលផ្កាប់មុខបញ្ឈប់ការប្រកួតទាំងមិនអស់ចិត្ត។

គូខ្សែក្រវាត់ទីពីរ ថៃជួបថៃកីឡាករ ឌើនឈុនលេក (Dernchhunlek Rungrean Kilapisanulork) វាយចាញ់ពិន្ទុ អ្នកលេងកណ្តាប់ដៃកីឡាករថៃ ហ្វាសុទ្ធសែ (Fashootshai Chheangmaipahuyth) ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។អ្នកប្រដាល់ថៃទាំងពីរសំដែងបានល្អណាស់។ ពួកគេវាបែបស៊មជង្គង់និងកាច់ផ្តួលគ្នាទៅវិញទៅមក។

គូខ្សែក្រវាត់ទីបីកីឡាករ ឈឿន ឆៃដែន ក្លិបនិរោធមានជ័យបានយកឈ្នះពិន្ទុដាច់លើ កីឡាករ សុខ សុវណ្ណ ក្លិបសមាគមកីឡាប្រដាល់ ក្រសួងការពារជាតិ ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម។ ប្រកួតប្រាំទឹកពេញ ដែន វាយបានល្អជាង។ ដែន ក្រៅពីទាត់ជង្គង់បានធាក់ឱ្យ សុវណ្ណ ដួលជាញឹកញាប់។ ជាលទ្ធផលពិន្ទុ ដែន មាន៩៨សម្លេងទល់នឹង សុវណ្ណ ៩៧សម្លេង។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃបើកសន្សំពិន្ទុ កីឡាករ ឡៅ ចន្ទ្រា្ រកបានបីពិន្ទុ។ ចំណែក ឆៃ ដែន និងអ្នកប្រដល់ថៃ ហ្វាសុទ្ធសែ ក៍រកបានបីពិន្ទុដូចៗគ្នាដែរ៕











សូមជួយចែករំលែក


ព័ត៌មានចុងក្រោយ


http://bayongtimes.com/myboard/photo/23-08-2018,1,Phon.jpg

ស្រវឹងស្រាពាងក្នុងពិធីឡើងផ្ទះខ្លួន រំលោភក្មួយស្រីថ្លៃមិនបានសម្រេច ចុះមកផឹកស្រាតទៀតធ្វើរំភើយ

3 weeks ago 275
http://bayongtimes.com/myboard/photo/Phon.jpg

នាយកសាលាអន្តរជាតិ អាស៊ានប្រ៊ីត ថ្លើមធំមែន ហ៊ានជីកកកាយ ភ្នំស្វាយ ជាតំបន់រមណីយដ្ឋាន ធ្វើជាកម្មសិទ្ធិ

3 weeks ago 218
http://bayongtimes.com/myboard/photo/Samuth8.jpg

សុវត្ថិភាពម្ហូបអាហារជាចំបង សុខភាពមិនមានដាក់លក់នៅទីផ្សារឡើយ

3 weeks ago 169
http://bayongtimes.com/myboard/photo/Student Exam.jpg

សិស្សជាប់និទ្ទេស អេយ(A)នាសម័យប្រឡងបាក់ឌុបថ្ងៃទី២០ សីហា នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

4 weeks ago 103
http://bayongtimes.com/myboard/photo/21-08-2018,Chhiv 5.jpg

មេឃុំថ្មស លោក អិក កួន កំពុងបំផ្លាញធនធានបាតសមុទ្រ រកចំណូលបានយ៉ាងតិច១,០០០ដុល្លារក្នុងមួយថ្ងៃ

4 weeks ago 1005
http://bayongtimes.com/myboard/photo/LICADHO.jpg

គ្រាន់តែបោះបង្គោលលើដីរបស់ខ្លួន ត្រូវគេចាប់ឃុំខ្លួនដាក់ពន្ធធនាគារ១ឆ្នាំកន្លះ

4 weeks ago 387
loading...
Footer Menu